នាយករដ្ឋមន្ត្រីថៃបានប្រកាសទ្រព្យសម្បត្តិរបស់អ្នកស្រីដែលមានតម្លៃដល់ទៅ ១៣,៨ ពាន់លានបាត ស្មើរនឹង៤០០ លានដុល្លារ
បាងកក៖ កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra បានប្រកាសទ្រព្យសម្បត្តិរបស់អ្នកស្រីដែលមានតម្លៃជាង ៤០០ លានដុល្លារ ដែលក្នុងនោះរួមមានទាំងកាបូបដៃជាង ២០០ ដែលមានតម្លៃជាង ២ លានដុល្លារនិងនាឡិកាដៃប្រណិតៗយ៉ាងតិច ៧៥ គ្រឿងដែលមានតម្លៃជិត ៥ លានដុល្លារផងដែរ។ នេះយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់គណបក្សអ្នកស្រី។ យោងតាមការចេញផ្សាយដោយសារព័ត៌មានAFP បានឲ្យដឹងថាកូនស្រីពៅរបស់មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រាលោកស្រី Paetongtarn បានចូលកាន់តំណែងកាលពីខែកញ្ញា ក្នុងនាមជាសមាជិកទីបួននៃត្រកូលដែលដឹកនាំរដ្ឋាភិបាលថៃក្នុងរយៈពេល ២០ ឆ្នាំ។ លោកស្រីមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ…