សសរស្តម្ភទី៣ នៃកិច្ចសហប្រតិបត្តិជម្រុញវិស័យទេសចរណ៍៖ កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក
ទីក្រុង Istanbul៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិភូ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit) ដែលត្រូវធ្វើការបោះឆ្នោតលើសេចក្តីសម្រេចសំខាន់ៗ របស់សមាគមនេះ ដូចជាផែនការសកម្មភាពការងាររបស់គណៈកម្មការប្រតិបត្តិ កញ្ចប់ថវិការបស់សមាគមប្រចាំឆ្នាំ២០២៥ ការតែងតាំងសវនការសម្រាប់ឆ្នាំ២០២៥ ព្រមទាំងការទទួលស្គាល់សមាសភាពគណៈកម្មការប្រតិបត្តិ និងគណៈកម្មការនាយក នៃសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកសម្រាប់អាណត្តិថ្មី (២០២៥-២០២៧)។ Third Highlight of Tourism Sector Cooperation: Collaboration…