កម្ពុជា-ឥណ្ឌា៖ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីលទ្ធផលដែលសំរេចបានក្នុងយុទ្វនាការរួមគ្នា “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១” ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនៈលើកិច្ចសហការបង្តើតផលិតផលទេសចរណ៍ថ្មីរួមគ្នាសម្រាប់ឆ្នាំថ្មីនេះដូចជាទេសចរណ៍សាសនា, ភាពយន្តទេសចរណ៍, ទេសចរណ៍ធម្មយាត្រា, ទេសចរណ៍ក្រេបទឹកឃ្មុំ, ការជម្រុញជើងហោះហើរត្រង់ជាប្រចាំនិងទៀងទាត់រវាងប្រទេសទាំងពីរបន្ថែមទៀត ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ, ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន ប្រព័ន្ធផ្សព្វផ្សាយ និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងការអនុវត្តឱ្យបានចប់នូវគម្រោងវិនិយោគអេកូទេសចរណ៍កន្លងមក។…