ខ្មែរអាចធ្វើបាន៖ រួមគ្នាគិត និងរួមធ្វើជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ‘캄보디아는 할 수 있습니다’ 관광부문 발전과 국가 번영을 위해 함께 고민하고 정부와 함께합시다.
នាល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចចូលរួមពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ និងតបតាមការអញ្ជើញពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនស្រ្តីសញ្ជាតិកូរ៉េ និងគ្រួសារដែលជាសហគ្រិនវ័យក្មេងកំពុងបម្រើការងារក្នុងវិស័យផ្សេងៗ នៅសាធារណរដ្ឋកូរ៉េ ដើម្បីស្តាប់នូវតម្រូវការ និងបញ្ហាប្រឈមនានារបស់អ្នកទេសចរ និងវិនិយោគិនកូរ៉េមកកម្ពុជា ព្រមទាំងផ្លាស់ប្តូរមតិទស្សនៈរិះរកដំណោះស្រាយទាក់ទាញប្រជាជន និងវិនិយោគិនកូរ៉េមកកម្ពុជាឱ្យកើនច្រើន។ ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវឯកអគ្គរាជទូត និងសហការីដែលបានផ្តល់ជូនកិច្ចការពារ និងផ្តល់នួវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់…