Month: June 2025

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ សន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ សន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ម៉ុម ជឹមហ៊ុយ

នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន ក្នុងនាមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូតំណាងស្ថាប័នទាំងបី ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ សមាជិក​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌នៅក្នុងគ្រួសារ…

អបអរសាទរ IngiGo តភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ

អបអរសាទរ IngiGo តភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ជំនួបពិភាក្សាការងារពីកិច្ចសហប្រតិបត្តិទេសចរណ៍រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines

រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ​នៅពន្លារបស់ក្រសួងទេសចរណ៍។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរូមចំណែករបស់ក្រុមហ៊ុនលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់រហូតមក…

នេះជាប្លង់ផែនទីដែលបង្ហាញពីទីតាំងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ និង១៥ ខែមិថុនា ខាងមុខនេះ!

នេះជាប្លង់ផែនទីដែលបង្ហាញពីទីតាំងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ និង១៥ ខែមិថុនា ខាងមុខនេះ! 📍 ទីតាំងត្រូវបានកំណត់រួចជាស្រេច សម្រាប់ព្រឹត្តិការណ៍ធំមួួយក្នុងរដូវវស្សានេះ! 🎒 តើអ្នកត្រៀមខ្លួនរួចហើយឬនៅ សម្រាប់ការចូលរួមកំសាន្តព្រឹត្តិការណ៍ដ៏អស្ចារ្យមួួយនេះ? 👉 តោះចូលរួមទាំងអស់គ្នា កុំឱ្យឱកាសល្អនេះរំលងទៅឱ្យសោះ។ _________________________________________ Here’s the map for the Environmental Tourism Event on June 14–15! Ready for the adventure?…

កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម ការរីកចំរើនដ៏ឆាប់រហ័ស និងគោលនយោបាយលើកទឹករបស់រាជរដ្ឋាភិបាលកម្ពុជា បានកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើង

រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ឈិន រតនា កវីនិពន្ធ និងជាប្រធានយុវជនប្រចាំទីក្រុងរិនតុន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជា ព្រមទាំងប្រគល់ជូនសៀវភៅ TRAVEL EXPLORATION OF CAMBODIA ដែលសៀវភៅនេះ ផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទនៀមទំលាប់ប្រពៃណី ព្រមទាំងការអភិវឌ្ឍរបស់វិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់…

បានធ្វើទស្សនកិច្ចទេសចរណ៍ដោយចុះតម្លៃពិសេសហើយ ថែមទាំងបានចូលរួមការងារសង្គមថែមទៀត! សូមអរគុណយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង! We Love Green Season!

នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជួបសំណេះសំណាល និងផ្តល់នូវអនុសាសន៍បន្ថែមជាមួយសាស្ត្រាចារ្យ សិស្ស-និស្សិតសាកលវិទ្យាល័យន័រតុន ដែលនឹងចាប់ផ្តើមដំណើរទស្សនកិច្ចសិក្សារបស់និស្សិតជំនាន់ទី៤ ឆ្នាំទី២ ផ្នែកវិស្វកម្មសំណង់ ចំនួន៣៧៥រូប ក្រោមយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ដែលអ្នកទេសចរនឹងទទួលបាននូវការបញ្ចុះតម្លៃជាពិសេសពីការីទេសចរណ៍គ្រប់ប្រភេទ ក្រោមកិច្ច សម្របសម្របរបស់ក្រសួងទេសចរណ៍ ដើម្បីជំរុញចលនាទេសចរណ៍របស់សាស្រ្តាចារ្យ សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season) ជួយលើកកម្ពស់ការអប់រំតាមរយៈការចែករំលែកចំណេះដឹង និងចូលរួមការងារសង្គម ការបរិច្ចាគថវិកាដែលប្រមូលបានពីការរៃអង្គាសរបស់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ និងបំផុសគំនិតយុវជនឱ្យស្រលាញ់ និងយល់ដឹងពីសម្បត្តិបេតិកភណ្ឌជាតិ…

វេទិកាផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា

វិមាន ៧មករា៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាននៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាជាថ្នាក់ដឹកនាំ សមាជិក…

ជំនួបពិភាក្សាការងារពីកិច្ចសហប្រតិបត្តិទេសចរណ៍រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Buddy Cash Global

រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសូងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Kim Gi Soo ប្រធានក្រុមហ៊ុន Buddy Cash Global Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី លើគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍លើវិស័យទេសចរណ៍ និងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ដោយនាំមកនូវម៉ាស៊ីន Buddy Cash (Money Exchange)…

ជំនួបពិភាក្សាការងារពីកិច្ចសហប្រតិបត្តិទេសចរណ៍រវាងក្រសួងទេសចរណ៍ និងសមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ និងស្ថាប័នទេសចរណ៍ទីក្រុង Incheon

រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Yonn Ho Doh អគ្គលេខាធិការរងសមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ និងស្ថាប័នទេសចរណ៍ទីក្រុង Incheon ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ​នៅពន្លារបស់ក្រសួងទេសចរណ៍។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយគំាទ្រជាប្រចាំលើគ្រប់វិស័យរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េដល់ប្រទេសកម្ពុជារហូតមក និងស្នើសុំបន្តជួយគាំទ្របន្ថែមទៀត ជាពិសេសលើវិស័យទេសចរណ៍។ ប្រតិភូរបស់សមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ…

ព័ត៌មានថ្មីៗ