ក្រុមហ៊ុន Evercore Asia មានបំណងវិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ
ក្រុមហ៊ុន Evercore Asia បានបង្ហាញការចាប់អារម្មណ៍ពីការរីកចម្រើននៅកម្ពុជា ខណៈក្រុមហ៊ុននេះ ក៏មានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញផងដែរ។ការបញ្ជាក់របស់ក្រុមហ៊ុនដូច្នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ទន្ទឹមគ្នានេះ លោកបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជា…
ក្រសួងរៀបចំដែនដី ដាក់សំណើរទៅកាន់រដ្ឋាភិបាលដើម្បីរៀបចំផ្លូវជិះកង់នៅខេត្តកោះកុង និងខេត្តកែប
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់សំណើជូនទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំផ្លូវជិះកង់ដោយផ្សារភ្ជាប់សហគមន៍នេសាទជាច្រើនទីតាំង ដោយលាតសន្ធឹងពីទឹកដីខេត្តកោះកុងរហូតដល់ខេត្តកែប។នេះបើតាម លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជាមួយសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីពេលថ្មីៗនេះ។ នាឱកាសនោះ លោក សាយ សំអាល់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី បានដាក់សំណើជូនទៅរាជរដ្ឋាភិបាលរួចហើយ ដើម្បីរៀបចំផ្លូវជិះកង់ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យមានការផ្សារភ្ជាប់សហគមន៍នេសាទជាច្រើនទីតាំងលាតសន្ធឹងពីទឹកដីខេត្តកោះកុងរហូតដល់ខេត្តកែប ឱ្យក្លាយជាគោលដៅទេសចរណ៍ ក្នុងស្រុកថ្មីៗ ជាពិសេសសម្រាប់អ្នកទេសចរក្នុងស្រុក ដែលនឹងផ្តល់ជាឱកាសការងារ និងប្រាក់ចំណូលបន្ថែមជាច្រើនជូនដល់ប្រជាជនកម្ពុជា។…
សម្តេចធិបតី៖ ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា ស្របពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។សម្តេចធិបតីថ្លែងឱ្យដឹងដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនោះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចធិបតី…
កំណើនសេដ្ឋកិច្ចបានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥
ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងជាង ៧%ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើន រហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក។ ចំណែកការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី១១០លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ។ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ពាន់លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០៤…
តើវិស័យអ្វី ដែលជំពាក់បំណុលនៅគ្រឹះស្ថានធនាគារ ច្រើនជាងគេនៅកម្ពុជា?
បើយោងតាមធនាគារជាតិនៃកម្ពុជា បានបង្ហាញឲ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានដែលត្រូវបានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលទៅក្នុងវិស័យសេដ្ឋកិច្ចគឺមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើនឡើងចំនួន២,២% ធៀបនឹងឆ្នាំមុន ខណៈការកើនឡើងនេះ ភាគច្រើនដោយសារកំណើនឥណទានក្នុងវិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។ជាមួយគ្នានោះ ទិន្នន័យបានបង្ហាញថា វិស័យនៃការជួញដូរដុំ និងរាយ មានចំណែកច្រើនជាងគេបំផុត រហូតដល់ ២៤,៦ % តាមពីក្រោយដោយវិស័យសំណង់មានចំណែក ១១,៨%…
រដ្ឋមន្រ្តីកសិកម្ម ណែនាំក្រុមការងារមូលដ្ឋាន ខិតខំជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទៅកាន់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត មន្រ្តីរាជការទាំងអស់ ពិសេសក្រុមការងារមូលដ្ឋានឱ្យខិតខំ ជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប សំដៅធានានិរន្តរភាពទីផ្សារជាតិប្រជាពលរដ្ឋកម្ពុជា។លោកស្នើបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ កាលរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងមន្រ្តីរាជការទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សរស្រាំដល់ភូមិ-ឃុំតែម្តង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ…
ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីដីឥដ្ឋ ទៅកាន់ថ្មគរ សាងសង់សម្រេចបានជិត ៥ % ហើយ
គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សម្រេចបានជិត ៥ % ។នេះបើយោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥។ប្រភពដែល បានឱ្យដឹងបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីឆ្នាំ២០២៣។ គម្រោងស្ពានដីឥដ្ឋ-ថ្មគរនេះ គឺមានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច…
ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានកំណើនជិត៩ % ឬស្មើ ២.៦៥៧លានដុល្លារ គិតត្រឹមឆ្នាំ២០២៤
ក្នុងមិទ្ទីញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ឬស្មើនឹង ២.៦៥៧លានដុល្លារអាមេរិក។នាឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានឱ្យដឹងទៀតថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាបាន នូវស្ថេរភាពនយោបាយ សេដ្ឋកិច្ច…
ក្រសួងកសិកម្ម-អង្គការ FAO បើកិច្ចពិភាក្សាជំរុញការវិនិយោគលើកសិផលសំខាន់របស់កម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញការវិនិយោគលើកសិផលសំខាន់របស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង សំដៅធានាទីផ្សាជូនប្រជាកសិករនៅកម្ពុជា។នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដឹកនាំដោយលោករដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)កាលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះ បានផ្តោតលើការជំរុញទៅលើតម្រូវការនៃការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនបរទេស នូវកសិផលសំខាន់របស់កម្ពុជា រួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី ស្វាយ កៅស៊ូ…
សហគមន៍កសិកម្មទំនើបស្រូវនាងអំ សម្រេចកែច្នៃស្រូវដែលផលិតបានធ្វើជាអង្ករលក់ដោយខ្លួនឯង
ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានអះអាងថា បរិមាណស្រូវនាងអំជិត៧០០តោន ដែលសហគមន៍ផលិតបានក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សហគមន៍មិនបានលក់ទៅឈ្មួញទិញស្រូវនៅក្នុងតំបន់នោះទេ គឺទុកធ្វើការកែច្នៃជាអង្ករលក់ដោយខ្លួនឯង ដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យបានច្រើនជូនដល់សមាជិកសហគមន៍។អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍ខាងលើបានឱ្យដឹងថា ក្រោយពីបញ្ចប់ការប្រមូលស្រូវនាងអំនៅដើមខែធ្នូឆ្នាំ២០២៤ រហូតមកដល់ឆ្នាំ២០២៥នេះ សហគមន៍បានយកស្រូវដែលផលិតកែច្នៃធ្វើជាអង្ករលក់បានប្រមាណ៣០តោនហើយនៅក្នុងបរិមាណស្រូវសរុបជិត៧០០តោន។ អ្នកស្រីគូសបញ្ជាក់ថា “បើយើងលក់ស្រូវទៅឈ្មួញកណ្តាលទាំងអស់វាអត់មានភាពល្បីនោះទេសម្រាប់ពូជស្រូវប្រវត្តិសាស្ត្រ មួយនេះ ហើយភាគលាភដែលទទួលបានតិចជាង ការកែច្នៃជាអង្ករលក់ដោយខ្លួនឯង។ យើងចង់ឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ កា្លយជាសហគមន៍មួយផ្គត់ផ្គង់អង្ករដំបូងគេនៅកម្ពុជា ទៅលើការដាំពូជស្រូវនាងអំ លក់អង្ករនាងអំ និងលក់ពូជស្រូវនាងអំ ”។ដើម្បីឆ្លើយតបផែនការអាជីវកម្មរបស់សហគមន៍នៅឆ្នាំបន្ទាប់ ក្នុងចំណោមផ្ទៃដីសរុប៧០០ហិកតា សហគមន៍នឹងដកដីចំនួន៥០ហិកតា សម្រាប់ធ្វើការបន្សុតពូជស្រូវនាងអំដើម្បីផ្គត់ផ្គង់ពូជសុទ្ធនៅលើទីផ្សារ ហើយផ្ទៃដីនៅសល់នឹងធ្វើការដាំដុះស្រូវនាងអំទាំងអស់។ បើតាមអ្នកស្រី ឈិន…