សេចក្តីជូនដំណឹង៖ ក្រសួងព័ត៌មាន និងក្រុមហ៊ុន អិម អេស អេ ម៉ាឃីធីង សីលូសិន អេស៊ា (MSA) នឹងសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការអនុវត្តគោលការណ៍ឆន្ទៈល្អ» នៅថ្ងៃព្រ
សេចក្តីជូនដំណឹង៖ ក្រសួងព័ត៌មាន និងក្រុមហ៊ុន អិម អេស អេ ម៉ាឃីធីង សីលូសិន អេស៊ា (MSA) នឹងសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការអនុវត្តគោលការណ៍ឆន្ទៈល្អ» នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨និង០០នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ។ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងសិក្ខាសាលាខាងលើនេះ សូមមេត្តាចុះឈ្មោះតាមរយៈ QR Code ដែលមានភ្ជាប់នៅខាងក្រោម ឱ្យបានមុនម៉ោង ៣និង០០នាទីរសៀល នាថ្ងៃទី៩…
នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដោយ
នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក-លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម -សហព័ន្ធ និងលោក-លោកស្រីជាប្រធានក្រុមហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូប។ កិច្ចប្រជុំខាងលើ ក្នុងគោលបំណងផ្សព្វផ្សាយពី «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤…
អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤០៦៤ រៀល សម្រាប់ថ្ងៃទី០៨ ខែតុលានេះ
ចេញផ្សាយ ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៤ អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី៨ ខែតុលានេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤០៦៤រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕ ប្រភព MoINFO APP
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤
(វៀងចន្ទន៍, ឡាវ)៖ នាថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ពិភាក្សាលើរបៀបវារៈសំខាន់ៗនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន ការអនុវត្តផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងការរៀបចំសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥ របៀបវារៈចីរភាពអាស៊ាន និងបដិវត្តន៍ឌីជីថលអាស៊ាន ក៏ដូចជាពិនិត្យឯកសារសមិទ្ធផលក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ប្រភព៖ ក្រសួងពាណិជ្ជកម្ម
គម្រោងវិនិយោគចំនួន២៨ ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២៤
គម្រោងវិនិយោគចំនួន២៨ ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២៤
លោក ឃឹម ហ្វីណង់៖ សហគមន៍កសិកម្មទំនើប សមាជិកអាចទិញធាតុចូលក្នុងតម្លៃទាប និងមិនចាំបាច់ចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការដាំដុះដែរ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថាសហគមន៍កសិកម្មទំនើប មិនគ្រាន់តែអាចទិញធាតុចូល ក្នុងតម្លៃទាបជាងការទិញរៀងៗខ្លួននោះទេ តែក៏មិនចាំបាច់ចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការដាំដុះដែរ។ លោកបានបញ្ជាក់បន្ថែមថា, សហគមន៍ស្វាយចន្ទីពីរទៀត គឺសហគមន៍កសិកម្មទំនើប«ប្រាសាទសំបូររុងរឿង» និងសហគមន៍កសិកម្មទំនើប «កំពង់ធំសាលាវិស័យ» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដំណាលគ្នាជាមួយសហគមន៍កសិកម្មទំនើប«ទំរីងកំពង់ធំ» កាលពីពេលថ្មីៗនេះ។ លោក បានបន្តថា ជាមួយនឹងផ្ទៃដីផលិតកម្មសរុបជាង១ពាន់ហិកតា សហគមន៍ទាំង៣នេះអាចមានសមត្ថភាពបញ្ជាទិញជីរួមគ្នា ទាំងជីសរីរាង្គនិងជីគីមី ក្នុងទំហំប្រហែល៣៥០តោនក្នុងពេលតែមួយ។ លោក…
អ្នកជំនាញ៖ ប្រធាន ឬអ្នកគ្រប់គ្រង សហគ្រាសមីក្រូ តូច និងមធ្យមទាំងអស់ គួរពង្រឹង Soft Skillរបស់ខ្លួន ដើម្បីធ្វើឱ្យការគ្រប់គ្រងអាជីវកម្មទទួលបានជោគជ័យ
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា បានជំរុញឱ្យ ប្រធាន ឬអ្នកគ្រប់គ្រង សហគ្រាសមីក្រូ តូច និងមធ្យម ត្រូវអភិវឌ្ឍជំនាញ Soft Skill និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាតម្រូវការ និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមាននិរន្តរភាព ទើបជំរុញការធ្វើអាជីវកម្មរបស់ខ្លួនបានជោគជ័យ។ លោកបណ្ឌិត លើកឡើងនៅក្នុងវេទិកាពិភាក្សា ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុក្នុង អាជីវកម្មសហគ្រាសមីក្រូ តូច និងមធ្យម នេះថា ជុំវិញការធ្វើជំនួញ ច្បាស់ណាស់គឺម្ចាស់អាជីវកម្មចង់បានប្រាក់ចំណូល និងការ គ្រប់គ្រង់អាជីវកម្មប្រកបដោយនិរន្តរភាព។ បញ្ហានេះម្ចាស់អាជីវកម្ម ត្រូវតែពង្រឹងនិងពង្រីកជំនាញ…
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការផ្អាកអាជីវកម្មចំនួន៤នេះនៅថ្ងៃប្រឡងមធ្យសិក្សាទុតិយភូមិ
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ សម័យប្រឡង៖ ០៨ តុលា ២០២៤ រយៈពេល ០២ថ្ងៃ គឺនៅថ្ងៃអង្គារ ទី០៨ និងថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ ខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់…
ផ្ទៃដីកសិកម្មប្រមាណជាង៣ពាន់ហិកតាអាចរងផលប៉ះពាល់ក្នុងគម្រោងព្រែកជីកហ្វូណន
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍សិក្សាលម្អិតពាក់ព័ន្ធទៅនឹងផលប៉ះពាល់នៃកម្រោងព្រែកជីកហ្វូណន ដើម្បីបង្ហាញដល់សាធារណជនកុំឱ្យមានការភ័ន្តច្រឡំទៅលើផលប៉ះពាល់ដែលបង្កឱ្យមានភាពវឹកវ័រនិងធ្ងន់ធ្ងរ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រសួងសាធារណការបានឱ្យដឹងថា សម្រាប់ផលប៉ះពាល់អាចមានលើដីកសិកម្មសរុបមានចំនួន ៣.៤៦៩ហិកតា ក្នុងនោះដីស្រែចំនួន២.៧៧៥ហិកតា និងដីដំណាំចំនួន ៥៥៥ហិកតាជាដើម។ នៅក្នុងរបាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សាលម្អិត និងបានចុះធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោងលើប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ហើយលទ្ធផលនៃការសិក្សាតាមបែបវិទ្យាសាស្រ្តបានបង្ហាញថា ផលប៉ះពាល់លើលំនៅឋានរបស់ពលរដ្ឋសរុបមានចំនួន ២.៣០៥ខ្នងផ្ទះ/គ្រួសារ គិតជាផ្ទៃដីលំនៅឋានមានចំនួន ១៨០ហិកតា ហើយមានពលរដ្ឋដែលនឹងរងផលប៉ះពាល់សរុបចំនួន ១១.៥២៥នាក់។ បន្ថែមពីនេះ ក្នុងចំណោមលំនៅឋានសរុប ២.៣០៥ខ្នងផ្ទះ/គ្រួសារនេះ មានតែចំនួ៍ន ៤០០ខ្នងផ្ទះ/គ្រួសារ ដែលនឹងរងផលប៉ះពាល់ទាំងស្រុង រីឯចំនួន…
អាកាសយានដ្ឋានអន្តរជាតិតារាសាគរគ្រោងបើកប្រតិបត្តិការហោះហើរនិងការហ្វឹកហ្វឺននៅចុងខែវិច្ឆិកា ឆ្នាំ២០២៤
ភ្នំពេញ៖ គម្រោងបើកឱ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក រួមទាំងការហោះហើរហ្វឹកហ្វឺននៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ។ បើយោងតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងបើកឱ្យប្រតិបត្តការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក រួមទាំងការហោះហើរហ្វឹកហ្វឺននៅចុងខែវិច្ឆិកាខាងមុខនេះ ។ ឯកឧត្តមបញ្ជាក់ថា កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតារាសាគរបានរៀបចំធ្វើការហោះហើរសាកល្បងរួចហើយ ដើម្បីត្រួតពិនិត្យឧបករណ៍ឡើងវិញ (Flight Engineering Inspection and Calibration) ដើម្បីឈានទៅបើកឱ្យប្រតិបត្តការ សម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុក។ បន្ថែមពីនេះ ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍ឡើងវិញ…