អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេសសហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា
នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអគ្គកុងស៊ុលកិត្តិយសចំនួន៨រូប រួមមាន៖ ឯកឧត្តម Salah ESSA កុងស៊ុលកិត្តិយសប្រទេសស៊ីប លោក Markus GRINDLING កុងស៊ុលកិត្តិយសប្រទេសអូទ្រីស លោក Aurelio FLACCO កុងស៊ុលកិត្តិយសប្រទេសអ៊ីតាលី លោក Torsten MUNTHER កុងស៊ុលកិត្តិយសប្រទេសអាល្លឺម៉ង់ លោកស្រី SENG Takakneary កុងស៊ុលប្រទេសមិចស៊ិចកូ លោក…
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រោមអធិបតីភាព ឯកឧត្តមប្រធាន ហួត ហាក់
នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដើម្បីពិភាក្សាបន្ត និងតាមដានវឌ្ឍនភាពការងារលើរបៀបវារៈមួយចំនួនស្តីពីការរៀបចំផែនការសកម្មភាព យុទ្ធសាស្ត្រ និងថវិកា ក្នុងគោលដៅពង្រឹង និងពង្រីកវិសាលភាពផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារពិភពលោក ពោលគឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមានកំណើនជាលំដាប់ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សមាជិក សមាជិកាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) រួមទាំងវិស័យឯកជនមួយចំនួនទៀត នៅសណ្ឋាគាររ៉ូវូត រាជធានីភ្នំពេញ។ Meeting…
កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ចិន ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា
នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Zhen Zhanmin អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន Chinese Academy of Social Sciences (CASS) ដែលត្រូវបានចាត់ទុកថាជាធនាគារខួរក្បាលរបស់ប្រទេសចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នារវាងស្ថាប័នទំាងពីរ ដើម្បីជម្រុញ និងអភិវឌ្ឍទេសចរណ៍កម្ពុជាចិន ដែលរួមមានការរៀបចំទស្សនកិច្ចដកស្រង់និងផ្លាស់ប្តូរបទពិសោធចាប់ពីកម្រិតថ្នាក់ដឹកនាំនិងកម្រិតបច្ចេកទេស និងការពង្រឹងសមត្ថភាពមន្ត្រីរាជការ ព្រមទាំងការរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ដើម្បីទាក់ទាញប្រជាជនចិនឱ្យអញ្ជើញមកដំណើរកម្សាន្តនៅកម្ពុជាឱ្យច្រើនឡើងជាលំដាប់។ On the morning…
ឯកឧត្ដមរដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ ៣ថ្ងៃ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជាង៣៥ម៉ឺននាក់ ខណៈសន្ដិសុខសណ្ដាប់ធ្នាប់ប្រព្រឹត្តទៅដោយរលូន
(តាកែវ)៖ នៅរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ បានឈានដល់ពិធីបិទបញ្ចប់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ហើយក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម វុី សំណាង អភិបាលខេត្តតាកែវ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង-ស្រុក កងកម្លាំងទាំង៣ មន្ត្រីរាជការ វិស័យឯកជន សមាគមយុវជន សិស្ស…
កិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម “ខ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានចាត់ទុកថា ជាជំនួបដ៏មានលក្ខណៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពរនានាក្នុងវិស័យ ទេសចរណ៍ ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដែលស្របគ្នាទៅនឹងសសរស្តម្ភចំនួន៦ ដែល ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺការចូលរួមពីមជ្ឈដ្ឋានគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ភាគីទាំងអស់ ពោលគឺ ទាំងរដ្ឋ និងផ្នែកឯកជន។…
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា
នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនប្រតិភូធុរជនមកពីឥណ្ឌា ចំនួន៣ស្ថាប័នពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនពហុវិស័យ ចំនួន១២ក្រុមហ៊ុន រួមមានសភាពាណិជ្ជកម្មឥណ្ឌា ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនពីលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ និងទេសចរណ៍នៅកម្ពុជា។ ប្រតិភូបានលើកឡើងពីចំណាប់អាម្មរណ៍ជារួមអំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពដ៏ល្អដែលកម្ពុជាមាន ព្រមទាំងសក្តានុពលវិនិយោគ និងទេសចរណ៍ ជាកត្តាសំខាន់ដែលជំរុញឱ្យសមាជិកសមាជិកាប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីធ្វើការបោះទុនវិនិយោគតាមវិស័យរបស់ខ្លួនម្នាក់ៗ។ លើសពីនេះទៀត ប្រតិភូក៏បានកោតសរសើរអំពីសក្តានុពលដ៏សំបូរបែបនៃទេសចរណ៍កម្ពុជា ពិសេសគឺប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងខេត្តសៀមរាប ដោយបានបេ្តជ្ញាពាំនាំនូវភាពអច្ឆរិយៈនៃបេតិកភណ្ឌទាំងអស់នេះដល់ក្រុមគ្រួសារ សហការី និងប្រជាពលរដ្ឋឥណ្ឌាទាំងអស់…
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចសហការលើការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជន និងជនបរទេសដែលរស់នៅ និងធ្វើពាណិជ្ជកម្មក្នុង ប្រទេសអូស្រ្តាលី ព្រមទាំងការជួយជ្រោមជ្រែងទាក់ទាញនូវវិនិយោគិនអូស្រ្តាលី ឱ្យមកវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា ជាពិសេសពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមាន Trade shows និងការផ្គូរផ្គង់ពាណិជ្ជកម្ម (Business Matching) រវាងប្រតិបត្តិករទេសចរណ៍កម្ពុជា-អូស្រ្តាលី។ Courtesy…
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអនុញ្ញាតជូនលោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE ចូលជួបសម្តែងការគួរសម និងជម្រាបអំពីលទ្ធផលទស្សនកិច្ចនៅកម្ពុជា
នារសៀលថ្ងៃទី19 ខែមិនា ឆ្នាំ2025 ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE ដែលជាក្រុមហ៊ុនដ៏ធំផ្នែកបដិសណ្ឋារកិច្ច គ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យជាច្រើននៅសហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម និងជម្រាបអំពីលទ្ធផលអំពីទស្សនកិច្ចសិក្សាពីសក្តានុពលវិនិយោគ និងទេសចរណ៍របស់ក្រុមហ៊ុននៅកម្ពុជា។ លោកនាយកប្រតិបត្តិបានកោតសរសើរអំពីកត្តាសុខសន្តិសុខ ស្ថិរភាពនយោបាយ និងសុវត្ថិភាពដ៏ល្អផ្តល់ជូនអ្នកទេសចរ រួមទាំងការរីកចំរើនដ៏ឆាប់រហ័សរបស់កម្ពុជា ជាពិសេសការបដិសណ្ឋារកិច្ចដ៏រួសរាយ និងកក់ក្តៅរបស់ប្រជាជនកម្ពុជា (ស្នាមញញឹមរបស់កម្ពុជា) ដែលជាចំណុចពិសេសដែលក្រុមហ៊ុនកំពុងស្វែងរក។ His Excellency Minister HUOT…
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្តល់ការលើកទឹកចិត្តតែងតាំងលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក GAGAN Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ចូលជួបសម្តែងការគួរសម និងការស្នើសុំគំាទ្រ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើគម្រោងកញ្ចប់ទស្សនកិច្ចទេសចរណ៍បែបសាសនារបស់លោកពីបណ្តាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង (Green Season) ខាងមុខ។ ក្នុងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរពិតនៅកម្ពុជា និងផ្តល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះ ដោយឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តតែងតាំងលោក GANGAN Malik…
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ ស៊ីវិល ឯកភាពជំរុញឱ្យមានការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍សាសនារវាងកម្ពុជា និងនេប៉ាល់
នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ មានជំនួបសម្តែងការគួរាម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម Badri Pandey រដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ ស៊ីវិលនៃប្រទេសនេប៉ាល់ និងសហការី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចំពោះការ ផ្សព្វផ្សាយនូវគោលដៅទេសចរណ៍សាសនា (ព្រះពុទ្ធ) តំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពុទ្ធសាសនិក និងប្រជាជនក្នុងប្រទេសនេប៉ាល់ ព្រមទាំងជំរុញឱ្យមាន ជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងខេត្ត Lumbini (ទីកន្លែងកំណើតរបស់ព្រះពុទ្ធ) តួយ៉ាងក៏ជំរុញការផ្លាស់ប្តូរបទពិសោធស្តីពីការអភិវឌ្ឍផលិតផលទេសចរណ៍…