ព្រឹត្តិការណ៍ថ្មីៗ

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា ត្រូវជាលោកឪពុកក្មេក សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ប្រតិបត្តិករទេសចរណ៍រ៉ឺម៉កកង់បី ជាមហាគ្រួសារវិស័យទេសចរណ៍ ឈរលើស្មារតីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

តើប័ណ្ណទូទាត់ជាអ្វី? និងមានប៉ុន្មានប្រភេទ?

ធនាគារជាតិនៃកម្ពុជា៖ ប័ណ្ណទូទាត់ គឺជាឧបករណ៍ទូទាត់សងប្រាក់ ដែលមិនមែនជាសាច់ប្រាក់ សម្រាប់ប្រតិបត្តិការទូទាត់ អន្តរធនាគារ លើការទិញទំនិញ និងសេវានានា។ នាពេលបច្ចុប្បន្នប័ណ្ណទូទាត់មានបួនប្រភេទគឺ ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ប័ណ្ណម៉ាស៊ីនទូទាត់សងប្រាក់ដោយស្វ័យប្រវត្តិ និងប័ណ្ណបង់ប្រាក់ជាមុន។ ◇ ប័ណ្ណឥណទាន (Credit Card): ជាប័ណ្ណមួយប្រភេទដែលផ្តល់សិទ្ធិឱ្យអ្នកកាន់ប័ណ្ណប្រើប្រាស់សម្រាប់ធ្វើការទូទាត់សងលើការទិញទំនិញ និងសេវាដោយផ្អែកលើការសន្យាសងប្រាក់វិញរបស់អ្នកកាន់ប័ណ្ណលើការទិញទំនិញ និងសេវានេះ។ អ្នកចេញប័ណ្ណផ្តល់នូវកម្រិតឥណទាន ដែលអនុញ្ញាតឱ្យអ្នកកាន់ប័ណ្ណ (អ្នកប្រើប្រាស់) ទិញទំនិញនិងសេវា ឬដកសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាមុនរហូតដល់កម្រិតឥណទានដែលបានផ្តល់ឱ្យ។ ធនាគារពាណិជ្ជជាច្រើនបានផ្តល់ទៅឱ្យអតិថិជនរបស់ពួកគេនូវប័ណ្ណឥណទានដោយមានការភ្ជាប់ជាមួយក្រុមហ៊ុន Visa និង Master។ ◇…

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីចូលរួមប្រតិបត្តិការទូទាត់ក្នុងសភាផាត់ទាត់ជាតិបាន?

១-សមាជិកផ្ទាល់ សំដៅលើគ្រឹះស្ថានហិរញ្ញវត្ថុដែលធ្វើប្រតិបត្តិការទូទាត់សងប្រាក់អន្តរធនាគារ និងបំពេញ កាតព្វកិច្ចទូទាត់តាមរយៈប្រព័ន្ធដោយប្រើគណនីទូទាត់របស់ខ្លួនជាប្រាក់រៀល និង/ឬ ប្រាក់ដុល្លារអាមេរិក នៅធនាគារជាតិនៃកម្ពុជា។ សមាជិកផ្ទាល់ត្រូវមាន ៖ ◇ គណនីទូទាត់នៅធនាគារជាតិនៃកម្ពុជា ◇ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ជាស្រេច ស្របតាមស្តង់ដារបច្ចេកទេស និងប្រតិបត្តិការសម្រាប់ភ្ជាប់មក ប្រព័ន្ធផាត់ទាត់ជាតិ ◇ បំពេញរាល់កាតព្វកិច្ចដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់សេវាសភាផាត់ទាត់ជាតិ ។ ២-សមាជិកមិនផ្ទាល់ សំដៅលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលអាចផាត់ទាត់ និងទូទាត់មូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិករបស់ខ្លួន តាមរយៈសមាជិកផ្ទាល់ដែលខ្លួនបានជ្រើសរើស ដោយត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារជាតិនៃកម្ពុជា។ សមាជិកមិនផ្ទាល់មិនតម្រូវឱ្យមាមាន៖ ◇ គណនីទូទាត់នៅធនាគារជាតិនៃកម្ពុជាឡើយ…

តើអ្វីទៅជាសភាផាត់ទាត់ជាតិ?

ធនាគារជាតិនៃកម្ពុជា៖ សភាផាត់ទាត់ជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ ដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់គ្រឹះស្ថានធនាគារក្នុងការផាត់ទាត់ និងទូទាត់កាតព្វកិច្ចអន្តរធនាគារ ដែលកើតឡើងពីប្រតិបត្តិការ ពាណិជ្ជកម្មរបស់ភ្នាក់ងារសេដ្ឋកិច្ច។ ប្រព័ន្ធផាត់ទាត់ជាតិដំណើរការដោយសភាផាត់ទាត់ជាតិដែលមានទីតាំងនៅក្នុងធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីពង្រឹងសុវត្ថិភាពប្រព័ន្ធស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលជាងមុនដល់សមាជិក និងដើម្បីពង្រឹងសមត្ថភាពផាត់ទាត់ឲ្យស្របទៅនឹងការអភិវឌ្ឍនៃវិស័យធនាគារនិងសេដ្ឋកិច្ច ។ ប្រព័ន្ធផាត់ទាត់ជាតិត្រូវបានអភិវឌ្ឍន៍ ទៅជាប្រព័ន្ធស្វ័យប្រវត្តិ និងត្រូវបានដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១២ ដែលមានសមត្ថភាពផាត់ទាត់ជា លក្ខណៈមជ្ឈការលើការទូទាត់សងប្រាក់អន្តរធនាគារដោយមូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដែលមានដូចជា ឥណទានផ្ទាល់ ឥណពន្ធផ្ទាល់ និងបញ្ជាផ្ទេរប្រាក់ជាប្រាក់រៀលនិងដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជាក៏បានផ្តល់ទីតាំងសម្រាប់ជាមណ្ឌលដោះដូរមូលប្បទានបត្រចំពោះសមាជិក ដើម្បីដោះដូរ…

ហេតុអ្វីត្រូវវិនិយោគនៅកម្ពុជា?

CDC៖ ដំណើរការអនុម័តមានភាពងាយស្រួលចំពោះសំណើគម្រោងវិនិយោគដែលបានដាក់ស្នើសុំ និងពិនិត្យតាមរយៈការិយាល័យច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ប្រសិនបើវិស័យរបស់គម្រោងវិនិយោគដែលបានស្នើឡើងមិនស្ថិតនៅក្នុង “បញ្ជីហាមឃាត់ ” នោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងចេញវិញ្ញាបនប័ត្រចុះបញ្ជីគម្រោងវិនិយោគក្នុងរយៈពេល ២០ ថ្ងៃធ្វើការ។

ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកបុណ្យទន្លេលើកទី៨ នៅខេត្តរៀមរាប

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលបំណងនៃពិធិបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍

ព័ត៌មានថ្មីៗ