ថៃ៖ ជនសង្ស័យចំនួន ១៧ នាក់នៅក្នុងសំណុំរឿងបោកប្រាសនៃក្រុមហ៊ុន The iCon Group ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារ បន្ទាប់ពីតុលាការព្រហ្មទណ្ឌបានបដិសេធ សំណើសុំនៅក្រៅឃុំដែលដាក់ដោយតារាល្បីចំនួន ៣ នាក់ ដោយលើកឡើងពីហានិភ័យ នៃការគេចខ្លួនតាមលារហោះហើរ ខណៈដែលអ្នកផ្សេងទៀត មិនបានដាក់ពាក្យសុំដោះលែង។
ក្រុមមន្ត្រីបានរឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃប្រហែល ២២០ លានបាត រួមទាំងរថយន្តទំនើបចំនួន ២៣ គ្រឿង ពីជនសង្ស័យក្នុងសំណុំរឿងក្លែងបន្លំរបស់ក្រុម The iCon Group ។ ជិតមួយភាគបួននៃចំនួនសរុបជា កម្មសិទ្ធិរបស់នាយកប្រតិបត្តិរបស់ iCon Group។
ការរឹបអូសទាំងនោះ រួមមានរថយន្ត Mercedes-Benz S500e , រថយន្ត Bentley Flying Spur Hybrid , រថយន្ត Rolls-Royce , កាបូបប្រណីតៗ, នាឡិកាដៃ និងអាវុធអាវុធ ផងដែរ។អាជ្ញាធរក៏បានរឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃប្រហែល ៣០ លានបាតពីឈ្មោះ Panjarat Kanokrakthanaporn ដែលរួមមាន រថយន្តម៉ាក McLaren និង ម៉ាក BMW X3 ៕