ថៃ ៖ គណៈរដ្ឋមន្ត្រីថៃ ថ្មីៗនេះបានសម្រេចអនុម័តជាគោលការណ៍ លើផែនការរបស់ក្រសួងពាណិជ្ជកម្មដើម្បីកាត់បន្ថយការចំណាយបន្ថែម ចំពោះក្រុមហ៊ុនអ្នកនាំចេញអង្ករថៃទៅក្រោមកូតានាំចេញអង្ករទៅអឺរ៉ុប និង អង់គ្លេស។ នេះបើយោងតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ការកាត់បន្ថយការចំណាយលើការនាំចេញអង្ករនេះ គឺមានគោលដៅជួយឲ្យអង្កររបស់ថៃ ដែលនាំចេញទៅ នឹងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង ពិសេសអាចប្រជែងឈ្នះអង្កររបស់វៀតណាម។

អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ការចំណាយបន្ថែមលើការនាំចេញអង្ករនឹងត្រូវបានកាត់បន្ថយប្រមាណ ១.៥០០បាត ឬស្មើនឹងជិត៥០ដុល្លារនៅក្នុងអង្ករមួយតោន សម្រាប់អង្ករដែលនាំចេញទៅទីផ្សារអឺរ៉ុប និង កាត់បន្ថយចំណាយប្រហែលជិត៤០ដុល្លារ ក្នុងមួយតោនសម្រាប់ការនាំចេញទៅអង់គ្លេស។

ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ការកាត់បន្ថយការចំណាយបន្ថែមសម្រាប់អ្នកនាំចេញអង្ករនេះ គឺនឹងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អ្នកនាំចេញអង្ករបស់ថៃ នៅក្នុងទីផ្សារអឺរ៉ុប និងអង់គ្លេសនេះ។

ការនាំចេញអង្ករថៃ ប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីបណ្ដាប្រទេសដូចជាវៀតណាម ដែលអាចផលិតអង្ករដែលមានគុណភាពខ្ពស់ និងប្រសើរជាងមុន ដើម្បីឆ្លើយតបនឹងតម្រូវការដៃគូពាណិជ្ជកម្ម៕


Leave a Reply

Your email address will not be published. Required fields are marked *