អន្តរជាតិ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន សង្ឃឹមថានឹងទទួលបានជោគជ័យ ក្នុងបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្តក្រុងបាងកក ប្រទេសថៃ

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Bangkok International Motor Show នៅថ្ងៃចន្ទ ទី ២៥ ខែមីនា ដើមសប្ដាហ៍នេះ ហើយត្រូវគេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ ក្នុងពិព័រណ៍រថយន្តដ៏ធំនៅប្រទេសថៃ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដែលទើបបង្ហាញខ្លួនថ្មីនេះ បង្ហាញឲ្យឃើញពីការកើនឡើងការប្រកួតប្រជែង ចំពោះក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន ដែលដណ្ដើមបានទីផ្សាររថយន្តរបស់ប្រទេសថៃជាយូរមកហើយ។
បណ្ដាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដូចជា ក្រុមហ៊ុន Geely’s Zeekr និងក្រុមហ៊ុន Xpeng Motors គ្រោងនឹងដាក់បង្ហាញរថយន្តអគ្គិសនី ឬរថយន្ត EV ចុងក្រោយបំផុតរបស់ខ្លួនដល់អតិថិជនថៃ នៅឯពិព័រណ៍រយៈពេល ១សប្តាហ៍ដែលនឹងបើកជាសាធារណៈ នៅថ្ងៃពុធ ទី២៧ ខែមីនា)។
លោក Mars Chen ប្រធានទីផ្សារដែលកំពុងរីកចម្រើនថ្មី នៅក្រុមហ៊ុន Zeekr បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងបោះជំហានចូលទៅក្នុងប្រកួតប្រជែងកម្រិតខ្ពស់ ហើយរំពឹងថា នឹងលក់រថយន្តអស់រហូតដល់ទៅ ១.០០០គ្រឿង ក្រោយការបើកលក់នៅប្រទេសថៃ។


Leave a Reply

Your email address will not be published. Required fields are marked *