អន្តរជាតិ៖ អាមេរិកស្វែងរកចម្លើយ ពាក់ព័ន្ធការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) លើក្រុមហ៊ុន Neuralink របស់ស្ថាបនិកបណ្ដាញសង្គមX

សមាជិកសភាអាមេរិកមួយរូបដែលជាប់ពាក់ព័ន្ធនឹងគោលនយោបាយសុខភាព បានសួរទៅរដ្ឋបាលចំណីអាហារ និងឱសថ (FDA)របស់សហរដ្ឋអាមេរិក ថា ហេតុអ្វីបានជាស្ថាប័នេះ ពុំបានត្រួតពិនិត្យក្រុមហ៊ុន Neuralink របស់ស្ថាបនិកបណ្ដាញសង្គមX លោក Elon Musk មុនពេលអនុញ្ញាតឲ្យក្រុមហ៊ុនផ្សាំខួរក្បាលមួយនេះធ្វើតេស្តឧបករណ៍របស់ខ្លួននៅក្នុងខ្លួនមនុស្ស។

កាលពីខែកុម្ភៈ ដើមឆ្នាំ២០២៤នេះ សារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកត្រួតពិនិត្យរបស់ រដ្ឋបាល FDA បានរកឃើញបញ្ហាជាមួយនឹងការរក្សាសំណៅ និងការត្រួតពិនិត្យគុណភាព សម្រាប់ការពិសោធន៍លើសត្វ នៅក្រុមហ៊ុន Neuralink កាលពីខែមិថុនា ឆ្នាំ២០២៣ មិនដល់មួយខែ ផង បន្ទាប់ពីក្រុមហ៊ុននេះ បាននិយាយថា ខ្លួនទទួលបានការអនុញ្ញាតឲ្យធ្វើតេស្តការផ្សាំខួរក្បាលលើមនុស្ស។
ក្រុមហ៊ុន Neuralink ដែលបានសាកល្បងឧបករណ៍របស់ខ្លួនជាលើកដំបូងលើសត្វស្វា និងសត្វដទៃទៀតនោះ ឥឡូវនេះកំពុងសាកល្បងឧបករណ៍នេះនៅក្នុងខ្លួនមនុស្ស។
ក្រុមហ៊ុននេះផលិតបន្ទះឈីបខួរក្បាលដែលអាចឲ្យអ្នកជំងឺមានពិការភាពបញ្ជាកុំព្យូទ័រដោយត្រឹមតែប្រើការគិតរបស់ពួកគេ៕


Leave a Reply

Your email address will not be published. Required fields are marked *