អន្តរជាតិ៖ ប្រាក់យ៉េនរបស់ជប៉ុន នៅថ្ងៃពុធ ទី២៧ ខែមីនា សប្ដាហ៍នេះ បានធ្លាក់ចុះដល់កម្រិតទាប ក្នុងរយៈពេល ៣៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយធ្លាក់ដល់តម្លៃ ១៥១,៩៧យ៉េន ក្នុង ១ដុល្លារ។
នៅកម្រិតទាបបំផុតរបស់ខ្លួន អំឡុងពេលជួញដូរ នៅថ្ងៃពុធនេះ រូបិយប័ណ្ណជប៉ុនបានធ្លាក់ចុះប្រហែល ០,២ភាគរយ និងទាបជាងកម្រិតពីមុន ដែលមានតម្លៃ ១៥១,៩៤យ៉េន ក្នុង ១ដុល្លារ ជាកម្រិតដែលអាជ្ញាធរជប៉ុនបានចូលទៅអន្តរាគមន៍ កាលពីខែតុលា ឆ្នាំ២០២២ ដើម្បីជួយគាំទ្រដល់តម្លៃប្រាក់យ៉េន។
នេះគឺជាការធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ប្រាក់យ៉េន គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩០ នៅរយៈពេលប្រហែលៗគ្នានឹងការប៉ះពាល់ទ្រព្យសកម្មរយៈពេលខ្លីរបស់ប្រទេសជប៉ុន ដែលត្រូវបានបន្តមកដោយការជាប់គាំងសេដ្ឋកិច្ចជាច្រើនទសវត្សរ៍។ យ៉ាងណាក្ដី ប្រាក់យ៉េនបានឡើងថ្លៃបន្តិចវិញ ធៀបនឹងប្រាក់ដុល្លារ នៅល្ងាចថ្ងៃដដែលនេះ៕

 


Leave a Reply

Your email address will not be published. Required fields are marked *