យោងតាមរបាយការណ៍ដែលចេញផ្សាយនៅសប្ដាហ៍នេះ ដោយវេទិកា Boao សម្រាប់អាស៊ី (BFA) ដែលរៀបចំសន្និសីទឆ្នាំ២០២៤របស់ខ្លួន នៅក្នុងទីក្រុងBoao របស់ខេត្តហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន មានក្ដីរំពឹងថាសេដ្ឋកិច្ចអាស៊ី នឹងកើនឡើងប្រហែល ៤,៥ភាគរយ នៅឆ្នាំ២០២៤នេះ លើសពីឆ្នាំ ២០២៣ កន្លងទៅ ហើយបន្តជាអ្នករួមចំណែកដ៏ធំបំផុតដល់កំណើនសេដ្ឋកិច្ចពិភពលោក។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤នៃទស្សនវិស័យសេដ្ឋកិច្ចអាស៊ី និងវឌ្ឍនភាពសមាហរណកម្ម របស់វេទិកានេះ ទោះប្រឈមបញ្ហាសេដ្ឋកិច្ចខាងក្រៅផ្សេងៗយ៉ាងណាក្ដី ក៏សេដ្ឋកិច្ចអាស៊ី នឹងនៅតែរក្សាបាននូវអត្រាកំណើនខ្ពស់ ដោយសារកំណើននៃការប្រើប្រាស់ខ្ពស់ និងគោលនយោបាយសារពើ ពន្ធសកម្ម។
របាយការណ៍នេះ ក៏បានបង្ហាញ ផងដែរថា ប្រទេសចិន នឹងបន្តជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោក ហើយទំហំទីផ្សារដ៏ធំរបស់ខ្លួន នឹងនាំមកនូវភាគលាភដ៏ច្រើនដល់ពិភពលោក។
លោក Li Baodong អគ្គលេខាធិការនៃវេទិកា Boao សម្រាប់អាស៊ី បានថ្លែងថា កិច្ចប្រជុំប្រចាំឆ្នាំនេះ បានបង្កើតផ្នែក ៤+១ នោះគឺ សេដ្ឋកិច្ចពិភពលោក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវាមនុវត្តន៍ ការអភិវឌ្ឍន៍សង្គម ការដោះស្រាយបញ្ហាប្រឈមរួមគ្នា និង កិច្ចសហប្រតិបត្តិការអន្តរជាតិ៕


Leave a Reply

Your email address will not be published. Required fields are marked *