អន្តរជាតិ៖ ប្រធានក្រុមហ៊ុនធានារ៉ាប់រងរបស់អង់គ្លេសបាននិយាយថា ការបាក់ស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី( Francis Scott Key Bridge) នៅក្នុងទីក្រុង បាល់ទីម័រ (Baltimore) របស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការខាតបង់ធានារ៉ាប់រងលើសមុទ្រដ៍ធំធេងបំផុតមិនធ្លាប់មាន។
កាលពីព្រឹកថ្ងៃអង្គារទី២៦មីនា សប្ដាហ៍នេះ ស្ពានប្រវែង១,៥ម៉ាយល៍នៅក្នុងរដ្ឋម៉ារីលែន បានបាក់ បន្ទាប់ពីនាវាដឹកទំនិញ ធ្វើដំណើរទៅកាន់ប្រទេសស្រី លង្កា បានបុកបង្គោលស្ពានថ្មបេតុង និងមនុស្ស៦នាក់បានស្លាប់។
ក្រុមអ្នកជំនាញនិយាយថា ការខូចខាតអាចមានតម្លៃដល់ទៅ ៣ ពាន់លានដុល្លារ ឬស្មើ២,៣ពាន់លានអឺរ៉ូ។
លោក ចន នីល (John Neal) នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រ៉ង ឡតស៍(Lloyd’s)របស់ទីក្រុងឡុងដ៍្របាននិយាយថា លោកអាចនិយាយបានថា ហេតុការណ៍បាក់ស្ពាននេះ ប្រាកដណាស់ថា នឹងក្លាយជាការខាតបង់ដ៏ធំធេងបំផុតមួយនៅសមុទ្រក្នុងប្រវត្តិសាស្ត្រ៕