ជំនួបពិភាក្សាការងារពីកិច្ចសហប្រតិបត្តិទេសចរណ៍រវាងក្រសួងទេសចរណ៍ និងសមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ និងស្ថាប័នទេសចរណ៍ទីក្រុង Incheon
រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Yonn Ho Doh អគ្គលេខាធិការរងសមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ និងស្ថាប័នទេសចរណ៍ទីក្រុង Incheon ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នៅពន្លារបស់ក្រសួងទេសចរណ៍។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយគំាទ្រជាប្រចាំលើគ្រប់វិស័យរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េដល់ប្រទេសកម្ពុជារហូតមក និងស្នើសុំបន្តជួយគាំទ្របន្ថែមទៀត ជាពិសេសលើវិស័យទេសចរណ៍។ ប្រតិភូរបស់សមាគមអភិបាលខេត្តនៃសាធារណរដ្ឋកូរ៉េ…