Author: RTZ Business news

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា គ្មានសន្តិភាព សូមកុំនិយាយពី ទេសចរណ៍! នៅក្នុងពិធីសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប

នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ក្នុងគោលបំណងស្តាប់នូវបញ្ហាប្រឈម សំណូមពររបស់បងប្អូនមគ្គុទេសក៍ទេសចរណ៍ និងស្វែងរកដំណោះស្រាយដោយប្រើយុទ្ធសាស្ត្រ «ឈ្នះ ឈ្នះរួមគ្នា» ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមអគ្គនាយកគ្រឹះស្ថានអង្គរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា លោក លោកស្រី បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មន្ទីរទេស…

ក្រុមផ្ការីកគ្រប់រដូវ ប្តេជ្ញាលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅកម្ពុជា

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនក្រុមផ្ការីកគ្រប់រដូវ ដឹកនាំឱ្យលោក ចែម ចាន់រ៉ា ហៅ (ពាក់មី) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគម្រោង និងផែនការរបស់ក្រុមផ្ការីកគ្រប់រដូវក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងស្នើសុំការសហការ និងគាំទ្រពីក្រសួងទេសចរណ៍ដល់គម្រោង និងផែនការដ៏មានសារៈសំខាន់ ដើម្បីប្រជាជនកម្ពុជា និងទេសចរណ៍កម្ពុជា។ សូមបញ្ជាក់ជូនថា ក្រុមផ្ការីកគ្រប់រដូវមានសមាជិក ៤០នាក់…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំកម្ពុជា

នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្លាស់ប្តូរទស្សនៈក្នុងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ និងពន្លឿនការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា-ប៉ាគីស្ថាន ព្រមទាំងការស្នើសុំឱ្យជួយផ្សព្វផ្សាយ និងលើកស្ទួយគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរ និងប្រជាជនមូស្លីមក្នុងការទាក់ទាញមកទស្សនាកម្ពុជាផងដែរ។ Courtesy Meeting and Work Discussion Between His…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Dato’ Borhanuddin Osman នាយកប្រតិបត្តិ Amaz Maxs

នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Dato’ Borhanuddin Osman នាយកប្រតិបត្តិ Amaz Maxs និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជម្រាបជូនអំពីគម្រោងរៀបចំព្រឹត្តការណ៍កីឡាវាយកូនគោលពានរងា្វន់ “Cambodia Golf Classic Cup 2025” និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំពោះការផ្តល់ការគាំទ្រពីក្រសួងទេសចរណ៍ក្នុងការចូលរួមសម្របសម្រួលលើការរៀបចំព្រឹត្តការណ៍ ព្រមទាំងជួយផ្សព្វផ្សាយពីព្រឹត្តការណ៍កីឡាវាយកូនគោលពានរងា្វន់ “Cambodia Golf Classic Cup…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ អញ្ជើញធ្វើបាឋកថាស្តីពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ ក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ អញ្ជើញធ្វើបាឋកថាស្តីពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួង-ស្ថាប័ន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសមាជិក សមាជិកាអង្គប្រជុំ នៅសាលប្រជុំ A អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន ប្រាវីនយ៉ា អ៊ីសឺវីស ឯ.ក នាថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន ប្រាវីនយ៉ា អ៊ីសឺវីស ឯ.ក នាថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកម្មវិធីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងហ្វីលីពីនឆ្នាំ ២០២៥-២០២៨ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកម្មវិធីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងហ្វីលីពីនឆ្នាំ ២០២៥-២០២៨ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Pravinya ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Pravinya ដោយមានឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី មាស សុភារ័ត្ន ប្រធានក្រុមហ៊ុន Pravinya ជាហត្ថលេខីលើអនុស្សរណៈនៃការយោគយល់នេះ ផ្តោតសំខាន់ទៅលើការចូលរួមបរិវត្តកម្មឌីជីថល ដែលសហការក្នុងការអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលសម្រាប់ប្រើប្រាស់នៅក្រសួងទេសចណ៍។ Signing Ceremony of the Memorandum of…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅសាធារណរដ្ឋហ្វីលីពីន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅសាធារណរដ្ឋហ្វីលីពីន រសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន មានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន។ រាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន ហ្វីលីពីន និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក TASSILO BRINZER អគ្គនាយក Eurocham Cambodia

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក TASSILO BRINZER អគ្គនាយក Eurocham Cambodia និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងគោលបំណងអភិវឌ្ឍបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយប្រសិទ្ធភាព។ Courtesy Meeting and Business Discussion Between His Excellency Minister HUOT Hak…