Author: RTZ Business news

ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដើរលេងកម្សាន្ត និងទស្សនា ការប្រណាំងទូកនៅដងស្ទឹងសៀមរាប

សៀមរាប ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤— ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដើរលេងកម្សាន្ត និងទស្សនា ការប្រណាំងទូកនៅដងស្ទឹងសៀមរាប ស្ថិតនៅក្រុងសៀមរាប នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

សេចក្តីជូនដំណឹង ស្តីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក

ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍បានសម្រេចលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៩៨DE0 ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពិនិត្យឃើញថា លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា)…

លោក Pichai Chunhavajira រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃរំពឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ចំនួន៣,៥ភាគរយ

បាងកក៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយនៅថ្ងៃពុធទី ១៣ ខែវិច្ឆិកាថា ថៃកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៣,៥ ភាគរយនៅឆ្នាំ២០២៥ បន្ទាប់ពីកំណើន ២,៧ ភាគរយក្នុងឆ្នាំនេះ ហើយរាជរដ្ឋាភិបាលនឹងពិចារណាលើវិធានការជំរុញបន្ថែមទៀត និងការដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៃគម្រោងផ្តល់ប្រាក់ចំនួន ១៤ពាន់លានដុល្លាររបស់ខ្លួន។ ក្នុងវេទិកាធុរកិច្ច លោក ភីឆៃ បានលើកឡើងថា កំណើនមានភាពយឺតយ៉ាវ ដោយសារការវិនិយោគ និងការងារទាប ក៏ដូចជាបំណុលគ្រួសារខ្ពស់ និងបញ្ហាសម្រាប់អាជីវកម្មខ្នាតតូច។ សេដ្ឋកិច្ចធំទី២របស់អាស៊ីអាគ្នេយ៍ បានកើនឡើងត្រឹមតែ…

មហាសេដ្ឋី Elon Musk ត្រូវបានលោក ត្រាំ ផ្តល់តំណែងដឹកនាំនៅក្នុងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល

ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថាមហាសេដ្ឋីពិភពលោក Elon Musk និងអតីតបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Vivek Ramaswamy នឹងត្រូវចូលកាន់តំណែងដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox News។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បាននិយាយថា អ្នកទាំងពីរនឹងត្រូវធ្វើការរួមគ្នានៅក្នុងនាយកដ្ឋានដែលទើបបង្កើតថ្មីនេះ ដើម្បីជួយសម្រួលប្រតិបត្តិការរបស់រដ្ឋាភិបាលសហពន្ធ លុបបំបាត់ការចំណាយសារណ:លើសលប់ កាត់បន្ថយការចំណាយដែលខ្ជះខ្ជាយ និងរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារសហព័ន្ធឡើងវិញ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានបញ្ជាក់ទៀតផងដែរថា ​ការផ្តល់ឲ្យបុគ្គលដែលមានសមត្ថភាពខ្ពស់នៅក្នុងមុខជំនួញ…

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែន បន្តជំរុញការពង្រឹងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង

នៅថ្ងៃពុធ ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែន បន្តជំរុញការពង្រឹងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង មានខ្លឹមសារដូចខាងក្រោម៖

ឯកឧត្តម វ៉ី សំណាង ទទួលជួបពិភាក្សាការងារជាមួយ វិស័យឯកជនអំពីគំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ

នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង…

ពិធីសំណេះសំណាលជាមួយគណៈកម្មការទូក «ង» និងឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាករទូក «ង» មកពីខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការទូក «ង» និងឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាករទូក «ង» ទាំងអស់ មកពីខេត្តកំពង់ចាម ដែលត្រូវចូលរួមប្រកួតប្រជែង ប្រណាំងទូក…

កម្រងរូបភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាខ្សែផ្លូវមេ យុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍

ខេត្តព្រះសីហនុ ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ នៃក្រុងព្រះសីហនុ។ សមិទ្ធផលនេះ បាននិងកំពុងប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើប និងមានភាពរីកចម្រើន សម្រួលលំហូរចរាចរណ៍ ទាក់ទាញទេសចរជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានភាពសុខដុមក្នុងសង្គម។ សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រវែងសរុប៨៤គីឡូម៉ែត្រ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ៖ ប្រទេសកម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើក «មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក» ដោយមានការអញ្ជើញចូលរួម អ្នកឧកញ៉ា តាន់ស្រ៊ី លីម ស៊ុនផេង ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោក លីម ស៊ីងហ្វាត សហប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងបណ្តាពាណិជ្ជករត្រកូលលីនទាំងអស់ទូទាំងពិភពលោក។ សូមជម្រាបជូនថា…

ធនាគាររដ្ឋវៀតណាម SBV ដាក់លក់ដេញថ្លៃលើទីផ្សារ នូវដុំមាសចំនួន ១៣តោនដើម្បីកាត់បន្ថយគម្លាតតម្លៃមាសសកល

វៀតណាម៖ ចាប់តាំងពីខែមេសា ឆ្នាំ២០២៤មក ធនាគាររដ្ឋវៀតណាម ឬ The State Bank of Vietnam ហៅកាត់ SBV បានដាក់លក់ដេញថ្លៃលើទីផ្សារ នូវដុំមាសចំនួន ១៣តោន តាមទេសាភិបាល SBV លោកស្រី Nguyen Thi Hong។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី ១២ ខែ១១ ឆ្នាំ២០២៤។ លោកស្រី បានកត់សម្គាល់ថា ធនាគាររដ្ឋវៀតណាមបានផ្គត់ផ្គង់មាស ១.៨២តោន…

ព័ត៌មានថ្មីៗ