CDC ស្នើសហគ្រាសចិនមកបោះទុនវិនិយោគលើការផលិតវត្ថុធាតុដើមនៅកម្ពុជា
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញទៅកាន់សហគ្រាសខេត្តយូណានរបស់ចិន ឱ្យមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីផលិតវត្ថុធាតុដើម សម្រាប់នាំចេញ។ការស្នើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្ពុជា-ខេត្តយូណាន លើកទី១ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នាសាធារណរដ្ឋប្រជាមានិតចិន។នាឱកាសនោះ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កក្ពុជា-ចិន បានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ។ ឆ្លៀតនឱកាសនោះដែរ លោក…