Category: ព័ត៌មានទូទៅ

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយ ឯកឧត្តមរដ្ឋមន្ត្រី នេត ភ័ក្ត្រា

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម នេត ភ័ក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្តីពីការជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅទីស្តីការក្រសួងព័ត៌មាន។ His Excellency Minister HUOT Hak Meets with His Excellency Minister Neth Pheaktra…

ដំណើរទស្សនកិច្ចប្រចាំឆ្នាំ២០២៥ របស់សាស្ត្រាចារ្យ សិស្ស-និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលសហការគាំទ្របញ្ចុះតម្លៃដោយក្រសួងទេសចរណ៍ ក្នុងការជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season)

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញសំណេះសំណាល និងស្វាគមន៍ចំពោះសាស្ត្រាចារ្យ សិស្ស-និស្សិតសាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដល់ដំណើរទស្សនកិច្ចប្រចាំឆ្នាំ២០២៥ ចំនួន ៥០នាក់ ដែលសហការគាំទ្របញ្ចុះតម្លៃដោយក្រសួងទេសចរណ៍ក្នុងការជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season) ក្រោមប្រធានបទ៖ «លើកកម្ពស់ចំណេះដឹងឆ្ពោះទៅរកសមិទ្ធផលប្រកបដោយនិរន្តភាព» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំតាមរយៈការចែករំលែកចំណេះដឹង ការបរិច្ចាគដែលប្រមូលបានពីការរៃអង្គាសរបស់និស្សិតក្នុងទម្រង់ជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ និងបំផុសគំនិតយុវជនឱ្យយល់ដឹងពីគុណតម្លៃសម្បត្តិបេតិកភណ្ឌជាតិ និងវប្បធម៌របស់ប្រទេសកម្ពុជា ព្រមទាំងសកម្មភាពដាំដើមឈើចូលរួមជួយលើកកម្ពស់ការការពារបរិស្ថាន និងដំណើរនៃការថែរក្សាប្រព័ន្ធអេកូឡូស៊ី ប្រកបដោយនិរន្តរភាព ក្នុងខេត្តសៀមរាប ជាពិសេសដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក បង្កើនចំណេះដឹងអំពីតំបន់សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ…

ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ចាប់អារម្មណ៍ខ្លាំងពីសក្តានុពលទេសចរណ៏កម្ពុជា ជាពិសេសទេសភាពបៃតងដ៏ស្រស់ស្អាតនារដូវកាលបៃតង (Green Season)

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង៩ប្រទេស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៏ បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ ដើម្បីពិភាក្សាការងារលើការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរជាតិ និងអន្តរជាតិ នារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីសក្កានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជានាឆ្នាំ២០២៥ នេះ។ តាមរយៈយុទ្ធនាការនេះ ក្រសួងទេសចរណ៍ ត្រូវបានរដ្ឋាភិបាលប្រគល់តួនាទីដ៏សំខាន់ក្នុងការជួយសម្របសម្រួលការងារជាមួយការីទេសចរណ៍គ្រប់ប្រភេទលើការបញ្ចុះតម្លៃលើរាល់សេវាកម្ម និងផលិតផលទេសចរណ៍ ព្រមទាំងជាមួយអាជ្ញាធរពាក់ព័ន្ធ​ ដើម្បីសំរួលការធ្វើទេសចរណ៍ប្រកបដោយផាសុកភាព និងសុវត្ថិភាព ដែលជាការទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើននារដូវកាលបៃតងដ៏ស្រស់ស្អាត​ដែលរុក្ខជាតិកំពុងតែរីកស្រស់បំព្រងពណ៌បៃតង…

កសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងមានកន្លែងកម្សាន្តច្រើនប្រភេទនៅជិតរាជធានីភ្នំពេញ ដែលទេសចរជាតិ អន្តរជាតិ មិនគួរមើលរំលងនារដូវកាលបៃតង

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញទស្សនាសិក្សាឈ្វេងយល់នៅកសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ ដែលជាទីកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់ទេសចរជាតិ អន្តរជាតិអញ្ជើញទៅទស្សនាកម្សាន្ត ដែលមានសួនសត្វយ៉ាងច្រើនប្រភេទ ជិះឡានប្រណាំង ព្រមទាំងមានលំនៅដ្ឋានលម្ហែកាយ ជាពិសេសជិះឡូរីគយគន់មើលទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនារដូវកាលបៃតង។ សូមជម្រាបជូនថា តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ មានទីតាំងស្ថិតនៅក្នុងភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តំបន់កសិទេសចរណ៍ដ៏ល្បីរន្ទឺមួយនេះ ក៏មិនមែនគ្រាន់តែជាកន្លែងកម្សាន្ត លម្ហែអារម្មណ៍ជាមួយបរិយាកាសធម្មជាតិប៉ុណ្ណោះទេ តែវាក៏ជាកន្លែងសម្រាប់សិក្ស និស្សិត កសិករអាចសិក្សាបន្ថែមពីបច្ចេកដាំដុះដំណាំ…

ពិធីសំណេះសំណាលជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ដើម្បីជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season)

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ ព្រមទាំងអ៊ុពូមីង បងប្អូនប្រធានសហគមន៍ទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ដើម្បីជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមានកំណើនបន្ថែមទៀត តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ជាពិសេសមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ក្នុងនោះរួមគ្នាដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការបញ្ចុះតម្លៃកញ្ចប់ទស្សនកិច្ចនៅតាមគោលដៅទេសចរណ៍ បញ្ចុះតម្លៃការស្នាក់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ និងមធ្យោបាយធ្វើដំណើរដឹកជញ្ជូន ព្រមទាំងការរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តាសក្តានុពលទេសចរណ៍ខេត្តកំពង់ស្ពឺឱ្យបានច្រើន ប្រកបដោយភាពច្នៃប្រឌិត…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រួមជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានអញ្ជើញជិះឡានក្រុងអត់ដំបូលគយគន់ទេសភាពនៅរាជធានីភ្នំពេញ

នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជិះឡានក្រុងអត់ដំបូលគយគន់ទេសភាពនៅរាជធានីភ្នំពេញ នាពេលរាត្រីដ៏សែនមនោរម្យ ដើម្បីផ្តិតយករូបភាព និងវីដេអូផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍កម្ពុជា ដែលពោរពេញទៅដោយភាពស្រស់ត្រកាល ភាពរួសរាយរាក់ទាក់ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា និងបរិយាកាសសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ដ៏ល្អប្រសើរ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក រស់ សុខ ជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងប្រតិភូអមដំណើរ លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម…

ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍នៅតាមបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានានៅលើទឹកដីខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ

ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍នៅតាមបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានានៅលើទឹកដីខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ។

ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុនកូរ៉េ និងខ្មែររៀបចំវគ្គបណ្តុះបណ្តាលផលិតមាតិកាទេសចរណ៍ (Tourism Content Creator) ជាលើកដំបូងនៅប្រទេសកម្ពុជា

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ ក្រុមហ៊ុន Ubrain Communications (ប្រទេសកូរ៉េ) និងក្រុមហ៊ុន Thananvarman​ Digital 21 ស្តីពីការបណ្តុះបណ្តាលជំនាញផលិតមាតិកាទេសចរណ៍ (Tourism Content Creator or Travel Content Creator) ដល់សិស្ស និស្សិត និងអ្នកមានចំណង់ចំណូលចិត្តផលិតមាតិកាឌីជីថល (Digital Content) ដែលជាការបណ្តុះបណ្តាលដំបូងគេនៅប្រទេសកម្ពុជា។…

ថ្ងៃមុនធុរេនខ្មែរ ថ្ងៃនេះ ឯកឧត្តម វ៉ាង វិនពីន ចាប់អារម្មណ៍ និងជួយផ្សព្វផ្សាយផ្លូវថ្មើរជើង (Walk Street) ដ៏សប្បាយរីករាយ រស់រវើក ស្រស់ស្អាត និងសុវត្ថិភាពនៅរាជធានីភ្នំពេញដល់ប្រជាពលរដ្ឋចិន

នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមទស្សនាការសម្តែងសិល្បៈជាលក្ខណៈមហាជនរួមគ្នា កម្ពុជា-ចិន ក្នុងឱកាសពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចតុមុខ រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានជួបសំណេះសំណាល…

ព័ត៌មានថ្មីៗ