Category: ព័ត៌មានទូទៅ

អបអរសាទរ ខួបលើកទី២៩ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) ៥ មិថុនា ១៩៩៦ – ៥ មិថុនា ២០២៥

អបអរសាទរ ខួបលើកទី២៩ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) ៥ មិថុនា ១៩៩៦ – ៥ មិថុនា ២០២៥។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុខសុវត្ថិភាព

សេអ៊ូល៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញមកដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុខសុវត្ថិភាព និងដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ ច្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីត្រៀមចូលរួមពិព័រណ៍អន្តរជាតិសេអ៊ូល លើកទី៤០ សន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។ His Excellency HUOT Hak Minister of Tourism and delegation arrived safely…

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនអាយុវឌ្ឍនមង្គល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មហាប្រសើរនៃថ្ងៃចម្រើនអាយុវឌ្ឍនមង្គល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។

សូមស្វាគមន៍​ការមកដល់ជាផ្លូវការ​ នៃជេីងហោះហេីរថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates Airline​ ប្រភេទ​ Boing777-300ER​ មកកាន់អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ​ ខេត្តសៀមរាប​

នាល្ងាចថ្ងៃទី​៣​ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្ដម​ កាទេី​ មហាំម៉ាត់ណោសស្រុី​ រដ្ឋលេខាធិការ​ ក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ហួត​ ហាក់​ រដ្ឋមន្ត្រី​​ក្រសួងទេសចរណ៍​ បានអញ្ជើញចូលរួម​ក្នុង​កម្មវិធី​បេីក​ដំណេីរការជាផ្លូវការ​ជេីងហោះហេីរថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates Airline ក្រោមអធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ហាវណ្ណាល់​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល នៅអាកាសយាន្តដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ​ ខេត្តសៀមរាប​។ ជេីងហោះហេីរខាងលេី​ នឹងប្រតិបត្តិការ​ ៣ដង/សប្ដាហ៍ ចាប់ពីថ្ងៃទី​៣ ខែមិថុនា​ ឆ្នាំ២០២៥​ ដោយប្រេីប្រាស់​ប្រភេទ​យន្តហោះខ្នាតធំ​…

ព្រឹត្តិការណ៍បុណ្យ «សាទរដែននិរតី» ជាលើកទីមួយ ប្រចាំខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ

សូមជម្រាបជូនថា ខេត្តកោះកុង ជាខេត្តមួយ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលសម្បូរទៅដោយ សម្បត្តិធនធានធម្មជាតិ តំបន់រមណីយដ្ឋានធម្មជាតិដ៏សម្បូរបែប ដើម្បីឱ្យមានភាពទាក់ទាញអ្នកទេសចរកើនឡើងបន្ថែមទៀត។ បន្ថែមពីនេះ ខេត្តកោះកុង ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានរៀបចំព្រឹត្តិការណ៍បុណ្យ«សាទរដែននិរតី» ជាលើកទីមួយ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅតាមបណ្ដោយផ្លូវមាត់សមុទ្រ ក្រុងខេមរភូមិន្ទ ទល់មុខសាលាខេត្តកោះកុង។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ដ៏កម្រមួយនេះ ក៏មានកម្មវិធីសម្រាប់កម្សាន្តសប្បាយជាច្រើនរួមមាន៖ -ការប្រគំតន្រ្តីអមដោយតារាចម្រៀងល្បីៗ…

ព្រឹត្តិការណ៍ទេសចរណ៍ យុទ្ធនាការគាំទ្រសហគមន៍ទេសចរណ៍ និងយុទ្ធនាការទេសចរណ៍នារដូវកាលបៃតង (Green Season) អុំទូកកៃយ៉ាក ពិធីបុណ្យផ្សោតមេគង្គ បោះតង់ជំរុំទេសចរណ៍ និងការរត់ម៉ារ៉ាតុនមហាជន

រួមគ្នាដើម្បីទេសចរណ៍ខេត្តស្ទឹងត្រែង ព្រឹត្តិការណ៍ទេសចរណ៍ យុទ្ធនាការគាំទ្រសហគមន៍ទេសចរណ៍ និងយុទ្ធនាការទេសចរណ៍នារដូវកាលបៃតង (Green Season) អុំទូកកៃយ៉ាក ពិធីបុណ្យផ្សោតមេគង្គ បោះតង់ជំរុំទេសចរណ៍ និងការរត់ម៉ារ៉ាតុនមហាជន មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា កន្លងទៅ ដែលរៀបចំនៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល និងសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ សែនជ័យ ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទីពីរ

នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបន្តចូលរួមក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ថ្ងៃទីពីរ នៅសាលប្រជុំរដ្ឋសភា នៃវិមានរដ្ឋសភា ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ His Excellency Minister HUOT Hak Attends the Second Day of…

«ទឹកធ្លាក់ជ្រាវ» ជាទីលម្ហែកាយដ៏ត្រជាក់ត្រជុំសម្រាប់ទេសចរជាតិ អន្តរជាតិ សម្រាកលម្ហែនារដូវកាលបៃតង (Green Season)

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងសំណេះសំណាលជាមួយសិស្ស និស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចចំនួន ២០នាក់ និងជាពិសេសការសំណេះសំណាលជាមួយសហគមន៍គោកមានទីនៅ «ទឹកធ្លាក់ជ្រាវ» ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងជាទីទេសចរណ៍មួយ មានទឹកធ្លាក់កម្ពស់រហូតដល់ ១៥០ម៉ែត្រ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទ បានត្រៀមខ្លួនរួចរង់ចាំទេសចរជាតិ អន្តរជាតិទៅកម្សាន្តគយគន់ទស្សនាទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនារដូវកាលបៃតង។ សូមជម្រាបជូនថា «ទឹកធ្លាក់ជ្រាវ» ជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះល្បីក្នុងខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរ តាមរយៈសម្រស់ទឹកធ្លាក់ដែលអាចឱ្យទេសចរងូតទឹកលេងកម្សាន្ត មើលសម្រស់ព្រៃឈើយ៉ាងស្រស់បំព្រង…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៦-២០២៨ និងផែនការថវិកា ឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៦-២០២៨ និងផែនការថវិកា ឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ឯកឧត្តមអគ្គនាយកប្រធានអង្គភាពថវិកា អគ្គនាយកគ្រឹះស្ថានអង្គរ និងប្រធានអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ទីរទេសចរណ៍រាជធានី ខេត្ត តាមរយៈការចូលរួមដោយផ្ទាល់ និងប្រព័ន្ធអនឡាញផងដែរ។ រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៥ His Excellency HUOT Hak, Minister of Tourism, presided over…

រួមគ្នាជួយផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកំណើនទេសចរ និងសេដ្ឋកិច្ចជាតិ

នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសហការរួមគ្នាបើក «ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងពីរ ព្រមទាំងអ្នកសារព័ត៌មាន និង Influencer ជាច្រើនរូបផងដែរ។ ក្នុងឱកាសនៃពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី…

ព័ត៌មានថ្មីៗ