Category: សកម្មភាពថ្នាក់ដឹកនាំ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុនមេ VINCI និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងសហការី

រសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន Mr. Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុនមេ VINCI និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្តអំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុនសូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (SOCIÉTÉ CONCESSIONNAIRE DE L’AÉROPORT) ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ និងការពង្រីកជើងហោះហើរថ្មីបន្ថែមមកកម្ពុជាសម្រាប់ឆ្នាំថ្មីនេះ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងឯកឧត្តម Mohammed Ismaeil A. Dahlwy Ambassador ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា

ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Mohammed Ismaeil A. Dahlwy Ambassador ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីរៀបចំចាត់តាំងក្រុមការងារក្នុងការចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថានឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន សន្តិភាព ភាពសុខដុមរមនា ជំនឿសាសនានៃប្រទេសកម្ពុជា។

កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង

ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម អាណាតូលី បូរូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសកម្ពុជា-រុស្សី ដោយបានឯកភាពចាត់តាំងក្រុមការងារបច្ចេកទេសរៀបចំពង្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទទួលបន្ទុកទេសចរណ៍រុស្សី។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីសិ្ថរភាពនយោបាយ សង្គម និងសន្តិសុខល្អប្រសើររបស់កម្ពុជានាពេលបច្ចុប្បន្នដែលជាកត្តាដ៏សំខាន់ទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាបន្ថែម។

សហភាពអឺរ៉ុប នឹងបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា

លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុប នឹងបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពនានា។ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ថ្លែងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលចុងសប្តាហ៍។នាឱកាសនោះលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុប ក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាតាមរយៈជំនួយ បច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព…

ក្រុមហ៊ុន Evercore Asia មានបំណងវិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ

ក្រុមហ៊ុន Evercore Asia បានបង្ហាញការចាប់អារម្មណ៍ពីការរីកចម្រើននៅកម្ពុជា ខណៈក្រុមហ៊ុននេះ ក៏មានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញផងដែរ។ការបញ្ជាក់របស់ក្រុមហ៊ុនដូច្នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ទន្ទឹមគ្នានេះ លោកបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជា…

សម្តេចធិបតី៖ ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា ស្របពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។សម្តេចធិបតីថ្លែងឱ្យដឹងដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនោះ អ្នកឧកញ៉ា​ ហ៊ុន​ ឡាក់​ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចធិបតី…

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក ចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា

លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បានបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។ ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក Chris Larsen បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងឯកឧត្តម សាហារូឌីន ប៊ីន អុន (H.E. Mr. Shaharuddin Bin Onn) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម សាហារូឌីន ប៊ីន អុន (H.E. Mr. Shaharuddin Bin Onn) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសលើការអភិវឌ្ឍ និងជំរុញទេសចរណ៍មូស្លីម (Muslim friendly tourism) នៅទីស្តីការក្រសួងទេសចរណ៍ នារសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

សារលិខិតជូនពររបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជូនចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសពោរពេញដោយក្តីសោមនស្សរីករាយចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។

កិច្ចប្រជុំថ្នាក់ដឹកនាំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥ និងជាការជួបជុំដើម្បីត្រួតពិនិត្យសមិទ្ធផលការងាររយៈពេល ១០០ថ្ងៃ ក្នុងតួនាទីជារដ្ឋមន្រ្តីក្រសួងទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងជាការជួបជុំដើម្បីត្រួតពិនិត្យសមិទ្ធផលការងាររយៈពេល ១០០ថ្ងៃ ក្នុងតួនាទីជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីដាក់ចេញផែនការសកម្មភាពលើកកម្ពស់វិស័យទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

ព័ត៌មានថ្មីៗ