Category: សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនអ្នកឧកញ៉ា សួរ វិរៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ

នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សួរ វិរៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd.) និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងគោរពរាយការណ៍ពីសកម្មភាពអាជីវកម្ម និងសមិទ្ធផលធំៗ របស់ក្រុមហ៊ុនដែលបានចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់សព្វថ្ងៃនេះ តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc និង ភរិយារបស់លោក គឺ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន…

បន្ទាប់ពីជំនួបជាន់ខ្ពស់រវាងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TCG រួចមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនាតាមបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធនានាដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍របស់ក្រុមហ៊ុន TCG ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងអំពីកញ្ចប់ទស្សនកិច្ចដែលក្រុមហ៊ុនមាន និងស្តាប់អំពីតម្រូវការនៃកញ្ចប់ទេសចរណ៍របស់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុងដែលមានបំណងទៅទស្សនានៅប្រទេសកម្ពុជា នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក យស សុខេមរិន អគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់រដ្ឋបាលពិសេសហុងកុង និងមន្រ្តីរាជការ

ហុងកុង៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសមកបំពេញទស្សនកិច្ច នៅតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក យស សុខេមរិន អគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីរាជការ ដើម្បីសំណេះសំណាលសុខទុក្ខ និងមានមតិផ្តាំផ្ញើដល់លោកអគ្គកុងស៊ុលឱ្យជួយបន្តទាក់ទាញវិនិយោគិនចិន ឬបរទេសមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន និងបន្តជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា គោលដៅទេសចរណ៏ព្រមទាំងជួយទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឬ មិនពិតដែលប៉ះពាល់ដល់កម្ពុជាផងដែរ។

ជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG)

ហុងកុង៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) និងសហការីជាអគ្គនាយក/អគ្គនាយករងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកទីភា្នក់ងារទេសចរណ៍ និង China Duty Free Shop ដើម្បីផ្លាស់ប្តូរទស្សនៈ…

ពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកស្ទឹងត្រង់ នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ លោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូសរុបចំនួន ៤៦៦នាក់ នៅសាលាស្រុកស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឯកឧត្តមរដ្ឋមន្ត្រី…

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញទៅបំពេញបេសកកម្ម នៅតំបន់រដ្ឋបាលពិសេសហុងកុងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការអញ្ជើញរបស់ក្រុមហ៊ុន China Tourism Group Corporation Limited (CTG) នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកម្មវិធី «Fostering Tourism Growth and Cultural Exchange between China and…

ទណ្ឌិតចំនួន ២៤០នាក់ ត្រូវបានក្រសួងយុត្តិធម៌បន្ធូរបន្ថយទោស និងលើកលែង ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៥

ភ្នំពេញ ៖ ទណ្ឌិតចំនួន ២៤០នាក់ ត្រូវបានក្រសួងយុត្តិធម៌ បន្ធូរបន្ថយទោស និងការលើកលែង ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧មករា) ឆ្នាំ២០២៥ ។ នៅទីស្តីការក្រសួងយុត្តិធម៌ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍…

ពិធីបើកជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ ២០២៤ ដើម្បីជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា និងពីកម្ពុជាទៅបណ្តាប្រទេសផ្សេងទៀត តាមរយៈការរៀបចំជំនួបផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយឆ្លៀតយកឱកាសពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ៖ ” អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…

ព័ត៌មានថ្មីៗ