កម្ពុជា-ម៉ាឡេស៊ី កំពុងពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា
កម្ពុជា-ម៉ាឡេស៊ី នៅមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ពិសេសភាគីទាំងពីរ កំពុងផ្តោតលើការពិនិត្យលទ្ធភាពនៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកាន់តែខ្លាំងឡើង។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកTan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP)កាលចុងសម្តាហ៍។ នាឱកាសនោះ ប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak…