Category: សេដ្ឋកិច្ចកសិកម្ម

ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ជំរុញផលិតផលកសិកម្មរបស់កសិករក្នុងស្រុក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី.ខេមបូឌា បានអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រមូលទិញពោតក្រហម ដំឡូងមី កញ្ចុងអង្ករ និងកន្ទក់ ពីកសិករក្នុងស្រុក។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ ជាលទ្ធផលនៃកិច្ចសហការ ពោតក្រហមចំនួន ៣៦៦ ៣៨៦តោន ដំឡូងមីចំនួន ១៣២ ៣៩៧តោន និងកន្ទក់ចំនួន ១១០ ៨៣៦តោន បានត្រូវប្រមូលទិញពីកសិករ។ ចំណែកការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាចំនួន៥ រវាងក្រុមហ៊ុនបន្លែ រួមមាន៖ CamAgri, Lala CSDS, ផ្សារកូនកាំបិត, ផ្សារខ្មែរបន្លែធម្មជាតិ និងផ្សារស្នាដៃម៉ែ…

រដ្ឋមន្រ្តីកសិកម្ម ណែនាំក្រុមការងារមូលដ្ឋាន ខិតខំជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប

លោក​ ​ឌិត​ ទីណា​​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានស្នើទៅកាន់ក្រុមការងារថ្នាក់ជាតិ​ ថ្នាក់ខេត្ត​ មន្រ្តីរាជការទាំងអស់ ពិសេសក្រុមការងារមូលដ្ឋានឱ្យខិតខំ ជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប សំដៅធានានិរន្តរភាពទីផ្សារជាតិប្រជាពលរដ្ឋកម្ពុជា។លោកស្នើបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព​ និងលទ្ធផលការងារចុះមូលដ្ឋាន​របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ កាលរសៀលថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០២៥។ នាឱកាសនោះ​ លោក ឌិត​ ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ បានកោតសរសើរ​ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ​ ថ្នាក់ខេត្ត​ និងមន្រ្តីរាជការទាំងអស់​ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សរស្រាំ​ដល់ភូមិ​-ឃុំតែម្តង​ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ…

ក្រសួងកសិកម្ម-អង្គការ FAO បើកិច្ចពិភាក្សាជំរុញការវិនិយោគលើកសិផលសំខាន់របស់កម្ពុជា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​(FAO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញការវិនិយោគលើកសិផលសំខាន់របស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង សំដៅធានាទីផ្សាជូនប្រជាកសិករនៅកម្ពុជា។នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដឹកនាំដោយលោករដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយតំណាងអង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​(FAO)កាលថ្ងៃទី០៦ ខែមករា​ ឆ្នាំ២០២៥។ ​កិច្ចពិភាក្សានេះ បានផ្តោតលើការជំរុញទៅលើតម្រូវការនៃការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក​ និងវិនិយោគិនបរទេស​ នូវកសិផលសំខាន់របស់កម្ពុជា ​រួមមាន៖​ ស្រូវអង្ករ​ ស្វាយចន្ទី​ ស្វាយ​ កៅស៊ូ​…

សហគមន៍កសិកម្មទំនើបស្រូវនាងអំ សម្រេចកែច្នៃស្រូវដែលផលិតបានធ្វើជាអង្ករលក់ដោយខ្លួនឯង

ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានអះអាងថា បរិមាណស្រូវនាងអំជិត៧០០តោន ដែលសហគមន៍ផលិតបានក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សហគមន៍មិនបានលក់ទៅឈ្មួញទិញស្រូវនៅក្នុងតំបន់នោះទេ គឺទុកធ្វើការកែច្នៃជាអង្ករលក់ដោយខ្លួនឯង ដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យបានច្រើនជូនដល់សមាជិកសហគមន៍។អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍ខាងលើបានឱ្យដឹងថា ក្រោយពីបញ្ចប់ការប្រមូលស្រូវនាងអំនៅដើមខែធ្នូឆ្នាំ២០២៤ រហូតមកដល់ឆ្នាំ២០២៥នេះ សហគមន៍បានយកស្រូវដែលផលិតកែច្នៃធ្វើជាអង្ករលក់បានប្រមាណ៣០តោនហើយនៅក្នុងបរិមាណស្រូវសរុបជិត៧០០តោន។ អ្នកស្រីគូសបញ្ជាក់ថា “បើយើងលក់ស្រូវទៅឈ្មួញកណ្តាលទាំងអស់វាអត់មានភាពល្បីនោះទេសម្រាប់ពូជស្រូវប្រវត្តិសាស្ត្រ មួយនេះ ហើយភាគលាភដែលទទួលបានតិចជាង ការកែច្នៃជាអង្ករលក់ដោយខ្លួនឯង។ យើងចង់ឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ កា្លយជាសហគមន៍មួយផ្គត់ផ្គង់អង្ករដំបូងគេនៅកម្ពុជា ទៅលើការដាំពូជស្រូវនាងអំ លក់អង្ករនាងអំ និងលក់ពូជស្រូវនាងអំ ”។ដើម្បីឆ្លើយតបផែនការអាជីវកម្មរបស់សហគមន៍នៅឆ្នាំបន្ទាប់ ក្នុងចំណោមផ្ទៃដីសរុប៧០០ហិកតា សហគមន៍នឹងដកដីចំនួន៥០ហិកតា សម្រាប់ធ្វើការបន្សុតពូជស្រូវនាងអំដើម្បីផ្គត់ផ្គង់ពូជសុទ្ធនៅលើទីផ្សារ ហើយផ្ទៃដីនៅសល់នឹងធ្វើការដាំដុះស្រូវនាងអំទាំងអស់។ បើតាមអ្នកស្រី ឈិន…

ឆ្នាំ២០២៥ វិស័យកសិកម្មបានត្រូវព្យាករមានកំណើន១,១ភាគរយ

ភ្នំពេញ៖ រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២៥នេះ បានព្យាករថាវិស័យកសិកម្ម នឹងមានការកើនឡើង១,១% បើធៀបនឹងឆ្នាំ២០២៤ ដោយសារការរំពឹងទុក នូវកំណើនល្អនៃអនុវិស័យដំណាំនិងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។ យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ អនុវិស័យដំណាំ ត្រូវបានរដ្ឋាភិបាលរំពឹងថា នៅតែរក្សាកំណើនល្អ ដោយសារការកើនឡើងនូវការវិនិយោគ ទាំងក្នុងស្រុកនិងពីបរទេស លើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់ រាជរដ្ឋាភិបាល ដូចជា ការផ្តល់ហិរញ្ញប្បទានសម្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុកនិងការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។ ចំណែកអនុវិស័យចិញ្ចឹមសត្វក៏ត្រូវបានព្យាករដែរថានឹងបន្តងើបសន្សឹមៗ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើ ការនាំចូលសាច់បង្កក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទត្រូវបានព្យាករថា…

ទីភ្នាក់ងារកយកាគាំទ្រសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា មានទឹកប្រាក់ប្រមាណ១២លានដុល្លារ

លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា (KOICA)នៅកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តោតលើការគាំទ្រ ចំពោះជំនួយក្នុងការលើកកម្ពស់សមត្ថភាព និងគុណភាពនៃសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ទឹកប្រាក់ប្រមាណ១២លានដុល្លារ ហើយគ្រោងអនុវត្តចាប់ពីឆ្នំាំ២០២៥ដល់ឆ្នាំ២០៣០។ បើយោងតាមទីភ្នាក់ងាកយកា ឱ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះថា ជំនួបពិភាក្សារវាងទីភ្នាក់ងារកយកានិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែធ្នូ ចង់បញ្ជាក់ពីការគាំទ្ររបស់ខ្លួននូវជំនួយឥតសំណងប្រមាណ ១២ លានដុល្លារអាមេរិក ដែលគ្រោងអនុវត្តពីឆ្នាំ…

ដំណាំសសរីរាង្គ ត្រូវបានមន្ទីរកសិកម្មខេត្តព្រះវិហារ សហការជាមួយអង្គការ ASSET បង្កើនការយកចិត្តទុកដាក់ ពង្រីកវិសាលភាពនៃការដាំដុះ ដើម្បីឱ្យក្លាយដំណាំសក្តានុពលប្រចាំខេត្ត

ខេត្តព្រះវិហារ៖ ខេត្តព្រះវិហារជាខេត្តដែលឈានមុខគេ លើការដាំដុះដំណាំសេរីរាង្គ ដោយកើនឡើងដល់ជិត៥ពាន់គ្រួសារ លើផ្ទៃដីប្រមាណជាង២ម៉ឺនហិកតា បន្ទាប់ពីខេត្តព្រះវិហារជាខេត្តដែលមានសក្តានុពលធ្វើកសិកម្មសរីរាង្គ និងជាខេត្តផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេនៅប្រទេកម្ពុជា ក្នុងនោះមានដំណាំស្រូវ ដំឡូង ចន្ទី កៅស៊ូ សណ្តែកដី និងដំណាំផ្សេងៗទៀត ដែលផ្សាភ្ជាប់ទៅក្រុមហ៊ុនដែលជាតម្រូវការផលិតផលដែលមានគុណភាព ដែលជាផលិតផលសរីរាង្គ។នេះបើយោងតាមប្រសាសន៍របស់ លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា ឈ្វែងយល់កសិអេកូឡូស៊ី នៅខេត្តព្រះវិហារ កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងនោះ ដំណាំសក្តានុពលចំនួន ៣មុខ…

ឆ្នាំ២០២៤៖ ខេត្តព្រះវិហារ រកចំណូលបានជាង១៧០លានដុល្លារ ពីការនាំចេញទន្និផលកសិកម្មចំនួន ៣មុខ

បើគិតត្រឹមមួយឆ្នាំ២០២៤ ខេត្តនេះ បានទទួលប្រាក់ចំណូលប្រមាណជាង១៧០លានដុល្លារ ពីការនាំចេញកសិផលសំខាន់ៗទាំង៣មុខនេះទៅកាន់ទីផ្សារអន្តរជាតិ។នេះបើយោងតាមប្រសាសន៍របស់ លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា ឈ្វែងយល់កសិអេកូឡូស៊ី នៅខេត្តព្រះវិហារ កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោកឱ្យដឹងថា បច្ចុប្បន្នវិស័យកសិកម្មបានរួមចំណែកចំណែកសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះវិហារ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៤នេះ បើមិនគិតពីការប្រមូលផលទុកដាក់សម្រាប់បរិភោគ និងទុកពូជនោះ ដំណាំស្រូវ បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណជាង២០ម៉ឺនតោន ក្នុងតម្លៃជាង៦០លានដុល្លារអាមេរិក។ ទន្ទឹមគ្នានេះ ចំពោះដំណាំ ដំឡូងមីវិញ លោកថា…

ក្រុមហ៊ុនមួយរបស់ចិន កំពុងពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា

ក្រុមហ៊ុន Sublime China Co.,Ltd បានចូលជួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា និងស្នើការគាំទ្រពីក្រសួងកសិកម្មក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្ម ក្នុងការធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ដំឡូងមី។ ថ្លែងនៅក្នុងជំនួបខាងលើ រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងដំណាំដំឡូងមី ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស ដោយទទួលទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ រក្សាស្ថិរភាពថ្លៃដល់កសិករ និងអនុវត្តការងារមានលក្ខណៈយូរអង្វែង។ លោកបានបញ្ជាក់បន្ថែមថា ការងារនេះទាមទារឱ្យមានការសិក្សាឱ្យបានស៊ីជម្រៅ មានផែនការវិនិយោគច្បាស់លាស់ មានស្តង់ដាការងារត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ…

កសិករនៅជើងភ្នំគូលែន ចាប់អារម្មណ៍ចង់ចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស

សៀមរាប៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា មានបងបង្អូនកសិករ អ្នកបន្ទាយស្រីជាង៥០គ្រួសារ ចាប់អារម្មណ៍ចង់ស្នើសុំចងក្រងជា សហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស នៅជើងភ្នំគូលែន ខេត្តសៀមរាប។ លោកលើកឡើង នៅទីនេះ មានកសិដ្ឋានចម្ការម្ទេសខ្នាតពាណិជ្ជកម្មមួយជាបង្គោលរួចជាស្រាប់ទៅហើយ ដែលមានផ្ទៃដីដាំដុះចំនួន ៣០ហិកតា និងកំពុងសហការជាមួយកសិករមួយចំនួននៅក្នុងតំបន់នេះ ដើម្បីផ្គត់ផ្គង់ម្ទេសជូនក្នុងតម្លៃ ៣០០០រៀលក្នុងមួយគីឡូ។ សមត្ថភាពផ្គត់ផ្គង់ម្ទេសក្នុងពេលបច្ចុប្បន្នមានកម្រិតមធ្យម ប្រមាណ៥០តោនក្នុងមួយខែ ភាគច្រើនជាប្រភេទម្ទេសដៃនាង។ លោក ឃឹម ហ្វីណង់ គូសបញ្ជាក់ថា “តាមការវាយតម្លៃបឋម នៅទីនេះមានសក្តានុពលអាចបង្កើតជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេសបាន…

ព័ត៌មានថ្មីៗ