ឆមាសទី១ ដើមឆ្នាំ២០២៤ ហាងលក់ទំនិញ ចំណីអាហារ និងភេសជ្ជៈ ក្នុងប្រទេសវៀតណាម ជាង៣ម៉ឺនកន្លែងត្រូវបានបិទទ្វា
វៀតណាម៖ ឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈ នៅប្រទេសវៀតណាម កំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយមានហាងរហូតដល់ទៅជាង៣ម៉ឺនកន្លែងត្រូវបានបិទទ្វារ នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ខណៈដែលមនុស្សចាប់ផ្ដើមកាត់បន្ថយការចូលហាងដោយសារសេដ្ឋកិច្ចធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ របាយការណ៍របស់ក្រុមហ៊ុន iPOS ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ក្នុងឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈវៀតណាម បានបង្ហាញថា ហាងលក់ចំណីអាហារ និងភេសជ្ជៈនៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះ មានចំនួន៣០ម៉ឺន៤៧០០ហាង គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤ ដោយធ្លាក់ចុះ៣,៩% បើធៀបនឹងចុងឆ្នាំ២០២៣។ ប៉ុន្តែទន្ទឹមនេះ ប្រាក់ចំណូលសរុបក្នុងឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈទាំងមូលរបស់វៀតណាម បានកើនឡើងជិតដល់១៦,៥ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង២ភាគ៣នៃប្រាក់ចំណូលសរុបក្នុងឧស្សាហកម្មនេះពេញមួយឆ្នាំ២០២៣។…