រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកភ្ញៀវទេសចរជាតិ និង អន្តរជាតិ ប្រមានជិត៨លាននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសកម្ពុជាកើនឡើង ២១,៤%
ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកភ្ញៀវទេសចរជាតិ និង អន្តរជាតិ ប្រមានជិត៨ លាននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសកម្ពុជា កើនឡើង ២១,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី០១ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិដើរលេងកម្សាន្តសរុបប្រមាណ១,៤៤ លាននាក់ (១ ៤៣៦ ៤៤១ នាក់) ទេសចរបរទេសសរុបប្រមាណ ៣ម៉ឺននាក់ (២៧ ៤៦០នាក់)។ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិ ដើរលេងកម្សាន្តសរុបប្រមាណ ២,៨៦…