Category: សកម្មភាពថ្នាក់ដឹកនាំ

ពិធីក្រុងពាលីសុំសេចក្តីសុខ ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងលោកជំទាវ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខ ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តកំពតជាច្រើននាក់ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ សូមជម្រាបជូនបន្ថែមថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានអញ្ជើញដ៏ខ្ពង់ខ្ពស់…

សម្ដេចធិបតី៖ កម្ពុជាមិនបដិសេធនោះទេ ថាកម្ពុជាមានការជួញដូរមនុស្ស តែក៏ត្រូវទទួលស្គាល់ពីការប្រឹងប្រែងក្នុងការបង្ក្រាប និងទប់ស្កាត់ការជួញដូរ។

របាយការណ៍វាយតម្លៃពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា មិនបានឆ្លុះបញ្ចាំងពីតថភាពពិត និងមិនមានយុត្តិធម៌នោះទេ។ កម្ពុជាលំបាកឆ្អែតឆ្អន់ហើយ មិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ។ សម្ដេចធិបតី បានណែនាំឱ្យឆ្លើយតបឱ្យបានរហ័សចំពោះការចោទប្រកាន់ទាំងឡាយខុសពីការពិត។ (១២ ធ្នូ ២០២៤) #STPM

ពិធីដាំដើមឈើអនុស្សាវរីយ៍អបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើអនុស្សាវរីយ៍អបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តកំពតសរុបចំនួន ២៣០នាក់ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក ហួត គីម ឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងប្រតិភូធុរជន និងវិនិយោគិនពីរដ្ឋកាលីហ្វ័រញ៉ា

នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ហួត គីម ឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា និងប្រតិភូធុរជន និងវិនិយោគិនពីរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ក្នុងការពិនិត្យលទ្ធភាពឱកាសវិនិយោគទៅលើវិស័យទេសចរណ៍របស់គណៈប្រតិភូធុរជន និងវិនិយោគិនអាម៉េរិកពីរដ្ឋកាលីហ្វ័រញ៉ានៅកម្ពុជា សរុបចំនួន២៧រូប នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)

ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Reto Grueninger នាយកទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC), លោក Pius Frick តំណាងភ្នាក់ងារលីចតេស្ទីន (LED) និងលោក Daniel Nugraha នាយកប្រចាំប្រទេសរបស់អង្គការ ស្វីសខន់ថាក់ប្រចាំកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨” ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កូរ៉េ មានមនោសញ្ចេតនាខ្ពស់ជាមួយកម្ពុជា ព្រោះធ្លាប់ឆ្លងកាត់នៃសង្គ្រាមស៊ីវិលដូចគ្នា

ភ្នំពេញ ៖ ថ្លែងចំពោះមុខ ទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង មានមនោសញ្ចេតនាខ្ពស់ ជាមួយប្រទេសកម្ពុជា ព្រោះមានប្រវត្តិឆ្លងកាត់ សង្គ្រាមស៊ីវិលដូចគ្នា។ ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ក្នុងពិធីបើកការ…

ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញជាអធិបតីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង…

ក្នុងឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបានផ្លូវ ២៧១ខ្សែ

ក្នុងឆ្នាំ២០២៤នេះ សមិទ្ធផលនៃការស្ថាបនាលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាន ផ្លូវ ២៧១ខ្សែ។ ក្នុងនោះ រួមមានការសាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់ សាងសង់ផ្លូវក្រាលបេតុង សាងសង់ផ្លូវក្រាលល្បាយក្រួស សាងសង់ស្ពានបេតុង សំណង់សិល្បការ្យគ្រប់ប្រភេទ ព្រមទាំងការថែទាំ និងជួសជុលផ្លូវ។ យោងតាមរបាយការណ៍នាយកដ្ឋានជំនាញ បង្ហាញក្នុងកិច្ចប្រជុំសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងគ្រប់គ្រងផ្លូវជនបទ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទ សរុបប្រវែង ៥០ ២៦២គីឡូម៉ែត្រ…

សេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី រកចំណូលបានចន្លោះពី ១៥០០០ដុល្លារទៅ ៣ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់ដំណើរប្រើប្រាស់សាកល្បងសេវាសាធារណៈអនឡាញសម្រាប់ ផ្តល់សេវាសាធារណៈក្នុងវិស័យដីធ្លី នៅរាជធានីភ្នំពេញ នៅពាក់កណ្តាលឆ្នាំ២០២៤នេះ។ បើយោងតាមលោកស្រី សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឱ្យដឹងថា៖ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ ២០២៤ សម្រាប់ប្រតិបត្តិការតាមអនឡាញ នៅក្នុងរាជធានីភ្នំពេញ ឃើញថាប្រតិបត្តិការសេវានេះតាមអនឡាញ មានចន្លោះពី១៥០ទៅ២៥០ប្រតិបត្តិការក្នុងមួយថ្ងៃ និងអាចរកចំណូលបានចន្លោះពី ១៥០០០ដុល្លារទៅ ៣ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ ។ ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈចំនួន៤ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៅព្រឹកថ្ងៃទី៩ ធ្នូ ២០២៤ លោកស្រីរដ្ឋលេខាធិការ…

ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥

លោក កើត ឆែ​ ភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១០ ខែធ្នូនេះថា ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ២៥%ហើយ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកា ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិកសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ។ លោកបន្តថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ…

ព័ត៌មានថ្មីៗ