Category: សេដ្ឋកិច្ចអន្តរជាតិ

គម្រោងស្ពានអាកាសភ្លោះ តម្លៃជាង $១៦ លានសម្រេចបានការសាងសង់ ប្រមាណ២៥%គ្រោងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ ២០២៥

ភ្នំពេញ៖ គម្រោងសាងសង់ «ស្ពានអាកាសភ្លោះ» តម្លៃជាង ១៦ លានដុល្លារ (១៦,២០០,៥០០) សម្រេចបានការសាងសង់ប្រមាណ ២៥% និងគ្រោងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ហើយគម្រោងទាំងមូលនឹងបញ្ចប់នៅខែមិថុនា។ ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។ ឯកឧត្តម សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ…

ក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅនាំចេញអង្ករចំនួន ៧,៥លានតោន សម្រាប់ឆ្នាំ២០២៥

ថៃ៖ ក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅនាំចេញអង្ករចំនួន ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥ ដែលធ្លាក់ចុះពីចំនួនប្រមាណ ១០លានតោននៅឆ្នាំនេះ។ អ្នកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ក្រសួងបានកំណត់គោលដៅនាំចេញទាបជាងឆ្នាំនេះ សម្រាប់ឆ្នាំក្រោយ ដោយសារតែប្រទេសឥណ្ឌាចាប់ផ្តើមនាំចេញអង្ករសឡើងវិញ។ លើសពីនេះ ផលិតកម្មស្រូវសកលត្រូវបានរំពឹងថា នឹងកើនឡើងដោយផ្អែកលើការថមថយ ស្ថានភាពគ្រោះរាំងស្ងួត និងលទ្ធភាពទទួលបានទឹកសម្រាប់ការដាំដុះ មានភាពប្រសើរឡើង ដែលអាចបង្កឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងទីផ្សារអង្ករពិភពលោក។ អ្នកស្រី Arada បាននិយាយថា សម្រាប់រយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះ ការនាំចេញអង្ករបានកើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់…

ប្រកាសហាមឃាត់ការនាំចេញ សារធាតុរ៉ែសំខាន់ៗមួយចំនួន ទៅកាន់សហរដ្ឋអាមេរិក ក្រោយមានភាពតានតឹងពាណិជ្ជកម្ម

ចិន៖ ប្រទេសចិន បានប្រកាសហាមឃាត់ការនាំចេញ សារធាតុរ៉ែសំខាន់ៗមួយចំនួន ដូចជា ហ្គាលីញ៉ូម (gallium) ហ្គេម៉ាញ៉ូម (germanium) និងអង់ទីម៉ូនី (antimony) ទៅកាន់សហរដ្ឋអាមេរិក ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០២៤។ ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់កំហិតលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ដែលជាវិធានការចុងក្រោយ ក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ។ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ការហាមឃាត់នេះមានប្រសិទ្ធភាពភ្លាមៗ…

រជាជនថៃតាមមូលដ្ឋានបង្ហាញក្តីបារម្ភ ខណៈវិនិយោគិនចិនសម្រុកទិញអចលនទ្រព្យនៅទីក្រុងឈៀងម៉ៃ

បាងកក: ការវិនិយោគរបស់ជនជាតិចិននៅទីក្រុងឈៀងម៉ៃ កំពុងកើនឡើងយ៉ាងឆាប់រហ័ស និងបង្កជាក្តីបារម្ភនាពេលអនាគតលើឯករាជ្យភាពសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះ។ លោក Naret Puntasrivichai វ័យ៤៣ឆ្នាំដែល​បើកអាជីវកម្ម​ជួលផ្ទះប្រចាំខែនៅស្រុក Hang Dong ក្នុងខេត្តឈៀងម៉ៃអះអាងថា“ប្រសិនបើក្រុមអ្នកវិនិយោគចិនបន្តចូលមកទិញអចលនទ្រព្យ ដើម្បីជួលក្នុងតម្លៃខ្ពស់សម្រាប់តែអ្នកជួលជាជនជាតិចិន នោះប្រជាជនថៃ ដែលរស់នៅពឹងផ្អែកលើ​ប្រាក់ខែនឹងជួបការលំបាក”។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រជាជនចិន​បានទិញផ្ទះ​ជាង១.០០០យូនីតនៅឈៀងម៉ៃ ជាមួយនឹងទុនវិនិយោគប្រហែល៨៦,១លានដុល្លារទៅ១៤៣,៥លានដុល្លារ (តាមសមាគមអចលនទ្រព្យខេត្តឈៀងម៉ៃ)។

សហស្ថាបនិកក្រុមហ៊ុន Tesla ថាក្រុមហ៊ុនកែច្នៃអាគុយរបស់លោក នឹងកើបចំណូលបាន ២០០លានដុល្លារក្នុងមួយឆ្នាំ

អំឡុងធ្វើបទសម្ភាសន៍ជាមួយ The Wall Street Journal សហស្ថាបនិកក្រុមហ៊ុន Tesla លោក JB Straubel បានលើកឡើងថា ក្រុមហ៊ុនកែច្នៃអាគុយរថយន្តអគ្គិសនីលក្ខណៈ Start up មានឈ្មោះថា Redwood Materials របស់លោក នឹងអាចរកចំណូលបានប្រហែល ២០០លានដុល្លារនៅឆ្នាំនេះ។ លោក Straubel បានបើកដំណើរក្រុមហ៊ុន Redwood Materials កាលពីអំឡុងឆ្នាំ២០១៧ ដើម្បីកែច្នៃឡើងវិញ ដោយសំដៅលើការទាញយកវត្ថុធាតុដើមពីថ្មដែលគេប្រើប្រាស់រួច ហើយបញ្ជូនវាទៅធ្វើផលិតកម្មឡើងវិញ ដើម្បីកើតចេញជាផលិតផលថ្មីមួយដែលអាចប្រើប្រាស់បានម្តងទៀត…

ឥណ្ឌូណេស៊ី ចុះហត្ថលេខាជាមួយកាណាដា លើកិច្ចព្រមព្រៀង CEPA ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសមាជិកនៃក្រុមប្រទេសG20

រដ្ឋធានីហ្សាការតា៖ ឥណ្ឌូណេស៊ី និងកាណាដា នៅថ្ងៃចន្ទទី២ ខែធ្នី បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ដែលមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសមាជិកនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20) ទាំង២ ។ ការណ៍នេះកើតឡើង៣ ឆ្នាំបន្ទាប់ពីការចរចាបានចាប់ផ្តើម។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅឆ្នាំ២០២៦ ហើយត្រូវបានចុះហត្ថលេខា នៅទីក្រុងហ្សា ការតាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ប៊ូឌី សាន់តូសូ (Budi Santoso) បាននិយាយថា ឥណ្ឌូណេស៊ីបានកោតសរសើរចំពោះការគាំទ្ររបស់កាណាដាសម្រាប់ផែនការរបស់ខ្លួនក្នុងការផ្ដល់អាទិភាពដល់វិស័យរ៉ែដ៏សំខាន់ ដែលមានសារសំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាព។ លោកបានប្រាប់សន្និសីទសារព័ត៌មានរួមថា៖ «រួមគ្នា យើងជំរុញការគ្រប់គ្រងរ៉ែដ៏សំខាន់ប្រកបដោយនិរន្តរភាព គាំទ្រដល់គោលដៅឈប់បំភាយកាបូនឌីអុកស៊ីតរបស់ឥណ្ឌូណេស៊ីនៅឆ្នាំ២០៦០…

រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងបង្កើតក្រសួងថ្មីមួយគឺ«ក្រសួងចំណូលរដ្ឋ» ដើម្បីគ្រប់គ្រងចំណូលរដ្ឋ ពន្ធ ពន្ធគយ និងសួយសារអាកររ៉ែ

ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ី គ្រោងបង្កើតក្រសួងថ្មីមួយដែលហៅថា «ក្រសួងចំណូលរដ្ឋ» ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូលជូនរដ្ឋ។ នេះបើយោងតាមលោក Hashim Djojohadikusumo ជាប្អូនប្រុស និងជាទីប្រឹក្សាប្រធានាធិបតី Prabowo Subianto បានឱ្យដឹងនៅថ្ងៃអាទិត្យនេះ។ ក្រសួងថ្មីនេះនឹងទទួលខុសត្រូវ ក្នុងការគ្រប់គ្រងចំណូលរដ្ឋ រួមទាំងពន្ធ ពន្ធគយ និងសួយសារអាកររ៉ែ។ លោក Hashim បានបញ្ជាក់ថា ប្រធានាធិបតី Prabowo នឹងតែងតាំងលោក Anggito Abimanyu អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឱ្យដឹកនាំក្រសួងថ្មីនេះ។…

យុវជនថៃមានក្តីសង្ឃឹមចំពោះអនាគត

បរទេស៖ យោងតាមការសិក្សាថ្មីមួយដោយ Vero Advocacy ដែលជាទីប្រឹក្សាទំនាក់ទំនងរដ្ឋាភិបាលអាស៊ីអាគ្នេយ៍ និងទំនាក់ទំនងរដ្ឋាភិបាលបានឱ្យដឹងថា យុវជនថៃប្រហែល 89% មានទស្សនវិស័យវិជ្ជមានសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកឆ្លើយតបបានចង្អុលបង្ហាញថា មានបញ្ហាប្រឈមដ៏សំខាន់ដែលត្រូវដោះស្រាយដើម្បីបម្លែងបំណងប្រាថ្នាទៅជាការពិត។ ការស្រាវជ្រាវនេះបានស្ទង់មតិអ្នកឆ្លើយតបជាង ២៧០០នាក់នៃ Gen Z និង Millennial នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៦ រួមទាំងមនុស្ស ៤៥២នាក់មកពីប្រទេសថៃ។ សហការជាមួយ Kadence International ដែលជាទីភ្នាក់ងារស្រាវជ្រាវទីផ្សារសកល Vero Advocacy បានស្រាវជ្រាវពីទស្សនៈរួមរបស់ជំនាន់ទាំងនេះ។ គោលបំណងគឺដើម្បីបង្ហាញពីបំណងប្រាថ្នា…

Volkswagen ប្រកាសលក់ប្រតិបត្តិការទាំងស្រុងក្នុងខេត្ត Xinjiang ប្រទេសចិន

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេសអាល្លឺម៉ង់ Volkswagen កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានប្រកាសថានឹងលក់រាល់ប្រតិបត្តការរបស់ខ្លួនទាំងអស់ នៅក្នុងខេត្ត Xinjiang ប្រទេសចិន បន្ទាប់ពីបានរងសម្ពាធអស់រយ:ពេលជាច្រើនឆ្នាំ ដោយសារការប្តឹងផ្តល់ជុំវិញបទរំលោភសិទ្ធិមនុស្ស និងការ​បង្ខិត​បង្ខំ​កម្មករឲ្យធ្វើការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Volkswagen និង SAIC ដែលជាក្រុមហ៊ុនដៃគូក្នុងស្រុករបស់ពួកគេ នឹងលក់រោងចក្រនៅក្នុងខេត្ត Xinjiang ទាំងអស់ ទៅឲ្យក្រុមហ៊ុន Shanghai Motor Vehicle Inspection Certification (SMVIC)…

ការលក់ស្មាតហ្វូនបរទេសនៅក្នុងប្រទេសចិន ធ្លាក់ចុះជិត ៥០% ក្នុងខែតុលា

យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវមួយដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាល បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបរទេស រួមទាំង iPhone របស់ក្រុមហ៊ុន Apple Inc នៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះដល់ ៤៤,២% នៅក្នុងខែតុលា បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ ផ្នែកតាមទិន្នន័យទទួលបានពីបណ្ឌិតសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន (CAICT) បានបង្ហាញថា ការលក់ស្មាតហ្វូនបរទេស នៅក្នុងប្រទេសចិន បានថយចុះមកត្រឹមចំនួន ៦,២២ លានគ្រឿងកាលពីខែមុន បើធៀបនឹងចំនួនលក់បាន ១១,១ លានគ្រឿង ក្នុងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ គួរឲ្យដឹងថា Apple…