Month: October 2024

អចលនទ្រព្យ Chon Buri ដើម្បីបម្រើវិស័យ S-curve

(បរទេស)៖ អគារឧស្សាហកម្មថ្មីតម្លៃ 2.2 ពាន់លានបាត សួនឧស្សាហកម្ម Pinthong Industrial Estate 7 នឹងត្រូវបានអភិវឌ្ឍនៅក្នុងទីក្រុង Chon Buri ដើម្បីបម្រើដល់ក្រុមហ៊ុនផលិតនៅក្នុងឧស្សាហកម្ម S-curve ជាពិសេសក្រុមហ៊ុនបរទេសដែលផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេដោយសារតែជម្លោះភូមិសាស្ត្រនយោបាយ ។ ក្នុងចំណោមឧស្សាហកម្មគោលដៅរួមមាន គ្រឿងបន្លាស់រថយន្ត ឧបករណ៍វេជ្ជសាស្ត្រ អេឡិចត្រូនិក និងថាមពលកកើតឡើងវិញ នេះបើយោងតាមអាជ្ញាធរ។ IEAT និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Pinthong Industrial Park Plc គ្រោងនឹងសហការគ្នាអភិវឌ្ឍតំបន់ឧស្សាហកម្ម Pinthong…

ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ីថា កម្ពុជាជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍

នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលសម្ដេចបវរធិបតីបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម…

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងសហការី ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរជនជាតិចិន មកប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញឱ្យកាន់តែទូលំទូលាយ និងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍។ ប្រភព៖ MoINFO APP

សេចក្តីជូនដំណឹងស្តីពី ការបង្ក និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ

រាជរដ្ឋាភិបាលបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងប្រជាពលរដ្ឋ

ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ​ បានចេញសារាចរណែនាំ ស្តីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រួល ក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍។ យោងតាមសារាចរណែនាំចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងគោលបំណងចូលរួមចំណែក​ អនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ព្រមទាំងជួយសម្រួល ដល់ប្រតិបត្តិការទូទាត់សងប្រាក់ របស់សហគ្រាសធុនមីក្រូតូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដូចខាងក្រោម៖…

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ

(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដែលមានការអញ្ជើញចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសអាស៊ាន ក្រោមកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯកឧត្តម…

សេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand

សេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម បានលើកឡើងថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤នៅកម្ពុជាបណ្ដាលមកពី ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះ។

កម្ពុជាជំរុញវៀតណាមឱ្យផ្លាស់ប្តូរជំនួបនានាពាក់ព័ន្ធនឹងវិស័យអាទិភាពមួយចំនួន ដើម្បីទាក់ទាញការវិនិយោគនិងពាណិជ្ជកម្ម

កម្ពុជាជំរុញវៀតណាមឱ្យផ្លាស់ប្តូរជំនួបនានាពាក់ព័ន្ធនឹងវិស័យអាទិភាពមួយចំនួន ដើម្បីទាក់ទាញការវិនិយោគនិងពាណិជ្ជកម្ម ប្រទេសវៀតណាម៖ ប្រទេសកម្ពុជាបានជំរុញនិងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរនូវជំនួបនានាជាមួយនឹងប្រទេសវៀតណាមពាក់ព័ន្ធនឹងវិស័យអាទិភាពមួយចំនួន ដើម្បីទាញយកផលប្រយោជន៍នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា និងទីក្រុងហូជីមិញសំដៅជំរុញពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ ឬការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជន និងការលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរជាដើម។ នៅក្នុងឱកាសបំពេញបេសកកម្មការទូតសេដ្ឋកិច្ចនៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម បុង សុវត្ថិ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការទទួលបន្ទុកការទូតសេដ្ឋកិច្ច បានជួបពិភាក្សាការងារជាមួយ លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។…

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) អំពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) អំពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជា ឆ្លងកាត់ប្រទេសថៃទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស មន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងគណៈប្រតិភូរបស់FASMEC…

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ និងទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ និងទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ឧកញ៉ាកែវ មុំ។ នៅក្នុងកិច្ចប្រជុំខាងលើ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានស្នើសុំការជួយគាំទ្រ និងស្វែងរកកិច្ចសហការនានាជាមួយនឹងក្រសួងពាណិជ្ជកម្ម ជាពិសេសបានស្នើសុំអនុសាសន៍ណែនាំ សម្រាប់ជាធាតុចូលលើគម្រោងក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា(CTC) ដោយបានបង្ហាញថាមជ្ឈមណ្ឌលនេះគ្រោងបង្កើតឡើងក្នុងបំណងជួយលើកស្ទួយផលិតផលដែលផលិតដោយសហគ្រាសក្នុងស្រុក ប្រមូលផ្តុំផលិតផលក្នុងស្រុក តាំងបង្ហាញផ្សព្វផ្សាយ និងចែកចាយផលិតផលទាំងនោះដល់អ្នកប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស៕