ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រុមហ៊ុន iBlooming
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រុមហ៊ុន iBlooming ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធ ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណប្រតិភូក្រុមហ៊ុន iBlooming និងសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន iBlooming។ ក្នុងជំនួបនោះ iBlooming បានធ្វើបទបង្ហាញវេទិកា…