Month: November 2024

ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគសរុបប្រមាណ៤០លានដុល្លារ នៅកម្ពុជា

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគសរុបប្រមាណ ៤០លានដុល្លារអាម៉េរិក នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា។ លោកបានឱ្យដឹងបែបនេះនៅក្នុងពិធីបើក «​​ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» កាលពីថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤។ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ស្ថានភាពវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន…

បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃការងាររបស់សមាគមក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និង កម្ពុជា។ ឯកឧត្តម…

រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង “ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង “ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈេី ត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដេីម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់…

នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ផ្ទុកភ្ញៀវបរទេស ២៦៤១នាក់ មកពីប៉ែកអឺរ៉ុប បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ផ្ទុកភ្ញៀវបរទេស ២៦៤១នាក់ មកពីប៉ែកអឺរ៉ុប បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាវានេះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងមាននាវិកចំនួន ៧៧៦នាក់ បានកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ នាវានេះ Netherlands មាននាវិកចម្រុះជាតិសាសន៍ ៣៥សញ្ជាតិ សរុបចំនួន៧៧៦នាក់ (ស្រី ១៣៦នាក់)…

ក្រុមហ៊ុនផលិតរថយន្ត Hyundai ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី ជាជនបរទេសលើកដំបូង

ក្រុមហ៊ុន Hyundai Motor Company បានប្រកាសតែងតាំងលោក Jose Munoz ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន ដោយធ្វើឲ្យរូបលោកក្លាយជាជនបរទេសដំបូងគេដែលដឹកនាំក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់កូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ លោក Munoz វ័យ ៥៩ឆ្នាំ បានចូលបម្រើការងារជាមួយក្រុមហ៊ុន Hyundai ក្នុងឆ្នាំ២០១៩ ក្នុងនាមជាប្រធានប្រតិបត្តិការសកល ជាមួយនឹងការទទួលខុសត្រូវសម្រាប់ប្រតិបត្តិការផលិត នៅអាមេរិកខាងជើង និងខាងត្បូងរបស់ក្រុមហ៊ុន។ ពីមុនមកលោក ក៏ធ្លាប់បានធ្វើការនៅក្រុមហ៊ុន Nissan Motor Co អស់រយៈពេល ១៥ឆ្នាំ រួមទាំងតំណែងជាប្រធានក្រុមហ៊ុនរថយន្តនៅប្រទេសចិន…

កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា

នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យស្រូវអង្ករ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាវិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនេះ ដែលទាមទារការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់ប្រទេសគុយបា…

ឯកឧត្ដម ប្រាក់ សុខុន នឹងមកកាន់មុខតំណែងចាស់ ដែលជារដ្ឋមន្រ្តីការបរទេសវិញ

ឯកឧត្ដម ប្រាក់ សុខុន នឹងមកកាន់មុខតំណែងជារដ្ឋមន្រ្តីការបរទេស ជំនួស ឯកឧត្ដម សុខ ចិន្តាសោភា ដែលទើបឡើងកាន់តំណែងថ្មីបានតែជាង ១ឆ្នាំតែប៉ុណ្ណោះ។ នេះបើយោងតាមឯកសារពីរដ្ឋសភា។ នៅព្រឹកថ្ងៃ២០ វិច្ឆិកាស្អែកនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស ដោយឯកឧត្ដម ប្រាក់ សុខុន នឹងជំនួស ឯកឧត្ដម សុខ ចិន្តាសោភា វិញ។ នេះជាការផ្តាស់ប្តូរលើកទី២ហើយ នៅក្នុងជួររដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ ដោយលើកទី១ធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤…

សេចក្តីជូនដំណឹង ស្តីពីយន្តការ និងលក្ខណៈវិនិច្ឆ័យនៃការផ្តល់គុណវុឌ្ឍិលើការនាំចូលមុខទំនិញ “សាច់បង្កក”

សេចក្តីជូនដំណឹង ស្តីពីយន្តការ និងលក្ខណៈវិនិច្ឆ័យនៃការផ្តល់គុណវុឌ្ឍិលើការនាំចូលមុខទំនិញ “សាច់បង្កក”។

ក្រុមហ៊ុនមេ TikTok ហក់ឡើងតម្លៃខ្លួនដល់ ៣០០ពាន់លានដុល្លារ ជាលើកដំបូង

ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សរបស់ចិន ByteDance ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមេរបស់ TikTok ត្រូវបានរាយការណ៍ថាបានកើនឡើងតម្លៃដល់ទៅ ៣០០ពាន់លានដុល្លារ ជាលើកដំបូង បន្ទាប់ពីបានដាក់ចេញកម្មវិធីទិញភាគហ៊ុនត្រឡប់មកវិញ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន The Wall Street Journal ។ ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន ByteDance បានផ្តល់ជូនដំណឹងកាលពីពេលថ្មីៗនេះ ដោយស្នើសុំទិញចូលភាគហ៊ុនពីក្រុមអ្នកវិនិយោគវិញ ដោយផ្តល់ជូននូវតម្លៃប្រមាណជាង ១៨០ដុល្លារ ក្នុងមួយហ៊ុន ខណ:ចំនួននេះ គឺបានកើនឡើង ១២,៩% បើធៀបទៅនឹងការទិញចូលហ៊ុនលើកចុងក្រោយរបស់ពួកគេ។ គួរឲ្យដឹងផងដែរថា ជុំវិញផែនការក្នុងការទិញចូលភាគហ៊ុនត្រលប់មកវិញនេះ បានកើតឡើង…

ស្ថិតិទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ស្ថិតិទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានដូចជា៖ – ទេសចរជាតិ សរុបប្រមាណ ៖ ៧ ៧៥៥ ០៩២ នាក់ – ទេសចរអន្តរជាតិ សរុបប្រមាណ ៖ ៨៩ ២៩៦ នាក់ សូមកត់សម្គាល់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប…

ព័ត៌មានថ្មីៗ