Month: December 2024

អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកដែលបង្ហោះវីដេអូផ្សព្វផ្សាយពីល្បែងអនឡាញទាំងអស់ ត្រូវលុបចេញវិញជាបន្ទាន់នូវរាល់ការបង្ហោះ របស់ខ្លួននាពេលកន្លងមក។ តាមរយៈសារជូនដំណឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា ក្នុងករណីអ្នកដែលបានបង្ហោះនាពេលកន្លងមក មិនបានលុបចោលនូវវីដេអូទាំងអស់នោះវិញទេ នឹងត្រូវចាត់វិធានការច្បាប់ជាធរមាន។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើការទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែង អនឡាញពីបណ្តាញសង្គម។ ក្នុងករណីចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវ»។…

ស្គាល់បណ្តើរៗសិនទៅ! មហាសេដ្ឋីទាំង ៧រូបនេះ ត្រូវបានលោកត្រាំ ឲ្យតំណែងមកជួយការងារក្នុងអាណត្តិថ្មីរបស់លោក

លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពបានជាប់ឆ្នោតជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានជ្រើសរើសរួចជាស្រេចហើយនូវសេដ្ឋី មហាសេដ្ឋីចំនួន ៧នាក់ មកកាន់តំណែងជាន់ខ្ពស់ ក្នុងជួររដ្ឋបាលរបស់ខ្លួន ខណៈចំនួននេះក៏អាចនឹងកើនឡើងបន្ថែមទៀតក៏ថាបាន ប្រសិនណាបើក្រោយពេលដែលលោកចូលកាន់តំណែងផ្លូវការ ឃើញនរណាម្នាក់មានទេពកោសល្យជួយជ្រោមជ្រែងលោកបានទៀត។ បើតាមការឲ្យដឹងពី Inequality បុគ្គលជាមហាសេដ្ឋីទាំង ៧រូប ដែលមាននូវធនធានទ្រព្យសម្បត្តិច្រើនមហាសាល និងមាននូវសមត្ថភាពពេញលេញ អាចឲ្យលោក ដូណាល់ ត្រាំ ទុកចិត្តផ្តល់ឱកាសចាត់ចែងក្នុងកិច្ចការងាររដ្ឋបាននោះ មានដូចជា៖ ១. លោក Elon Musk (៣៣០ពាន់លានដុល្លារ) មានមុខតំណែងជា សហប្រធាននាយកដ្ឋានប្រសិទ្ធភាព…

មហាសេដ្ឋីឌុយបៃម្នាក់ គ្រោងបោះទុន ៣ពាន់លានដុល្លារ សង់មជ្ឈមណ្ឌទិន្នន័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍

ក្រុមហ៊ុន Damac Group ដែលគាំទ្រដោយមហាសេដ្ឋីឌុយបៃ លោក Hussain Sajwani គ្រោងនឹងបោះទុនវិនិយោគប្រហែល ៣ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅទូទាំងអាស៊ីអាគ្នេយ៍ ក្នុងគោលបំណងធ្វើឲ្យតំបន់នេះប្រែក្លាយជាមជ្ឈមណ្ឌលដ៏ធំបំផុត សម្រាប់សេវាកម្ម AI និង cloud ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។ បើតាមលោក Danish Nayar អនុប្រធានជាន់ខ្ពស់ផ្នែកវិនិយោគ និងការទិញយករបស់ក្រុមហ៊ុន Damac Group បាននិយាយថា ទឹកប្រាក់វិនិយោគដ៏ច្រើននេះ ទៅនឹងត្រូវចាក់បញ្ចូលតាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធ Edgnex…

ក្រុមហ៊ុនមួយមានបំណងវិនិយោគធាតុចូលកសិកម្ម​ពីប្រទេសឡាវមកកាន់កម្ពុជា

ក្រុមហ៊ុនស៊ីណូ​ អាហ្គ្រី​ប៉ូតាស ​(Sino-Agri Potash Co.,Ltd) បានបង្ហាញពីគោលបំណងវិនិយោគធាតុចូលកសិកម្ម​ពីប្រទេសឡាវមកប្រទេសកម្ពុជា។នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុនស៊ីណូ​ អាហ្គ្រី​ប៉ូតាស​(Sino-Agri Potash Co.,Ltd) កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្ម​ពីប្រទេសឡាវមកប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន​ត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម​ តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស​។លើសពីនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់​ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់…

គម្រោងសាងសង់ស្ពានអាកាសភ្លោះ​ ដែលមានតម្លៃជាង១៦លានដុល្លារ សម្រេចបានប្រមាណ ២៥%ហើយ

ស្ពានអាកាសភ្លោះ ដែលជាគម្រោងស្ពានមួយក្នុងចំណោមស្ពានអាកាសទាំង៩ នៅរាជធានីភ្នំពេញ ពេលនេះសម្រេចការសាងសង់បានប្រមាណ ២៥%ហើយ ខណៈស្ពាននេះគ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងកាលពីថ្ងៃទី៤ ខែធ្នូ ថា បច្ចុប្បន្នស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី សម្រេចបាន ប្រមាណ២៥% ដោយបានបញ្ចប់ការសាងសង់សសរស្ពានទាំងអស់រួចហើយ។ លោកបន្តថា ស្ពានអាកាសភ្លោះនេះ គ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) មុនខែមេសា ឆ្នាំ២០២៥…

អូស្ត្រាលីនៅតែបន្តគាំទ្រអនាគតទឹកស្អាតកម្ពុជា

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជំនួយរបស់អូស្ត្រាលីបានជួយដល់ប្រជាជនកម្ពុជាជាង ១លាននាក់នៅតាមជនបទទទួលបានទឹកស្អាតប្រើប្រាស់។ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យបញ្ជាក់ថា «យើងមានមោទនភាពក្នុងការបន្តធ្វើការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។ តាមរយៈកម្មវិធី CAPRED របស់យើង យើងកំពុងគាំទ្រសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី៥ ក្រោមភាពជាដៃគូជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងសមាគមទឹកស្អាតអូស្ត្រាលី។» ប្រធានបទឆ្នាំនេះ “ទឹកដើម្បីនិរន្តរភាពអនាគត” បានប្រមូលផ្តុំអ្នកចូលរួមជាង ៣០០ នាក់មកពីខាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ នឹងបានពិភាក្សាការងារគ្នាអំពីបញ្ហាប្រឈម ក៏ដូចជាឱកាសក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ជាពិសេសនៅតំបន់ជនបទ។…

ក្រៅពីគោលជំហរ “American First”តើលោកដូណាល់ត្រាំ នឹងដាក់ចេញគោលនយោបាយអ្វីខ្លះ នៅពេលលោកចូលគ្រប់គ្រងសេតវិមាននៅឆ្នាំ២០២៥?

-បានគំរាមដាក់ពន្ធ ១០០ភាគរយលើបណ្តាប្រទេស BRICS ប្រសិនបើពួកគេបង្កើតរូបិយប័ណ្ណរួមដើម្បីជំនួសប្រាក់ដុល្លារអាមេរិក។ -លោកនឹងដំឡើងពន្ធ២៥ភាគរយលើផលិតផលទាំងអស់នាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ចាប់ពីថ្ងៃដំបូងរបស់លោកចូលកាន់តំណែង និងពន្ធបន្ថែម១០ភាគរយលើទំនិញមកពីប្រទេសចិន។ -ដាក់ពន្ធលើប្រទេសម៉ិកស៉ិក និងកាណាដា រហូតទាល់តែពួកគេទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀន និងជនចំណាកស្រុកឆ្លងកាត់ព្រំដែន ខណៈចំណាត់ការនេះ ហាក់ដូចជាបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៉ិក-កាណាដា។ -គំរាមដំឡើង​ពន្ធ​លើ​រាល់ទំនិញ​នាំចូលអាមេរិក ដោយគ្មាន​លើកលែង​ប្រទេសណាមួយទេ មិនថា សម្ព័ន្ធមិត្ត ប្រទេស​ជិតខាង ឬ​ប្រទេស​ដៃគូប្រជែងធំដូចជា​ចិន។ ប្រភព: CNN Reuters & BBC

គម្រោងស្ពានអាកាសភ្លោះ តម្លៃជាង $១៦ លានសម្រេចបានការសាងសង់ ប្រមាណ២៥%គ្រោងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ ២០២៥

ភ្នំពេញ៖ គម្រោងសាងសង់ «ស្ពានអាកាសភ្លោះ» តម្លៃជាង ១៦ លានដុល្លារ (១៦,២០០,៥០០) សម្រេចបានការសាងសង់ប្រមាណ ២៥% និងគ្រោងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ហើយគម្រោងទាំងមូលនឹងបញ្ចប់នៅខែមិថុនា។ ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។ ឯកឧត្តម សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ…

គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ៤៨ ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគនិងធុរកិច្ចដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះនិងការសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានមានប្រសាសន៍ឱ្យដឹងថា៖អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨ គម្រោង ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាមេរិក។ លោកបណ្ឌិត…

វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ក្លាយជាអាទិភាពទី១ ក្នុងចំណោមវិស័យសំខាន់៣ សម្រាប់អនុវត្តគម្រោងរយៈពេល១០ឆ្នាំខាងមុខ

វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាវិស័យអាទិភាពទី ១ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវារដ្ឋ និងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ក្នុងចំណោមវិស័យអាទិភាពចំនួន៣។ សេចក្តីសម្រេចដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥ ចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចកំណត់វិស័យអាទិភាពសម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងឯកជន និងរដ្ឋ…

ព័ត៌មានថ្មីៗ