Month: December 2024

លោក ឃឹម ហ្វីណង់៖ សុំចិត្ត អ្នកបង្កើតមាតិការកប្រាក់ចំណូលលើបណ្តាញសង្គម កុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច

លោក ឃឹម ហ្វីណង់៖ សុំចិត្ត អ្នកបង្កើតមាតិការកប្រាក់ចំណូលលើបណ្តាញសង្គម កុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើចមន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឃឹម ហ្វីណង់ នាថ្ងៃទី០៣ ខែធ្នូ បានចេញសារទទួច ដល់អ្នកបង្កើតមាតិកា រកប្រាក់ចំណូលនៅលើបណ្តាញសង្គម សុំចិត្តកុំផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលបានច្រើនអី ព្រោះការលើកឡើងបែបចំអកមួយចំនួន គឺជារឿងមិនត្រឹមត្រូវ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោក ឃឹម ហ្វីណង់- Khim Finan បានលើកឡើងថា៖ ថ្ងៃនេះ លោកមកសហគមន៍ត្រាំកក់ខេត្តតាកែវ…

ក្រសួងកសិកម្ម នឹងដាក់ពង្រាយមន្រ្តីកសិកម្មឃុំ៣៥០នាក់ទៀត នៅឆ្នាំ២០២៥ខាងមុខ ឱ្យគ្រប់១ ៦០០នាក់ តាមផែនការ

ថ្លែងប្រាប់អ្នកសារព័ត៌មាន ជុំវិញការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងការពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមផែនការនៃការអភិវឌ្ឍ នៃកម្មវិធីគោលនយោបាយ អាទិភាពទី៦ ក្នុងវិស័យកសិកម្ម គឺមានផែនការ និងដាក់ពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១,៦០០នាក់ នៅគ្រប់ឃុំ សង្កាត់ដែលមានសក្កានុពលកសិកម្មនៅទូទាំងប្រទេស។ លោកបន្តថា ការប្រឡងកាលពីពេលថ្មីៗនេះជាជំហានទី២ ពីព្រោះជំហានទី១ បានពង្រាយចំនួន ២៥០នាក់រួចមកហើយ នៅ ១៧ខេត្ត ហើយចំនួនបន្ទាប់នេះ…

ក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅនាំចេញអង្ករចំនួន ៧,៥លានតោន សម្រាប់ឆ្នាំ២០២៥

ថៃ៖ ក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅនាំចេញអង្ករចំនួន ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥ ដែលធ្លាក់ចុះពីចំនួនប្រមាណ ១០លានតោននៅឆ្នាំនេះ។ អ្នកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ក្រសួងបានកំណត់គោលដៅនាំចេញទាបជាងឆ្នាំនេះ សម្រាប់ឆ្នាំក្រោយ ដោយសារតែប្រទេសឥណ្ឌាចាប់ផ្តើមនាំចេញអង្ករសឡើងវិញ។ លើសពីនេះ ផលិតកម្មស្រូវសកលត្រូវបានរំពឹងថា នឹងកើនឡើងដោយផ្អែកលើការថមថយ ស្ថានភាពគ្រោះរាំងស្ងួត និងលទ្ធភាពទទួលបានទឹកសម្រាប់ការដាំដុះ មានភាពប្រសើរឡើង ដែលអាចបង្កឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងទីផ្សារអង្ករពិភពលោក។ អ្នកស្រី Arada បាននិយាយថា សម្រាប់រយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះ ការនាំចេញអង្ករបានកើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់…

ប្រកាសហាមឃាត់ការនាំចេញ សារធាតុរ៉ែសំខាន់ៗមួយចំនួន ទៅកាន់សហរដ្ឋអាមេរិក ក្រោយមានភាពតានតឹងពាណិជ្ជកម្ម

ចិន៖ ប្រទេសចិន បានប្រកាសហាមឃាត់ការនាំចេញ សារធាតុរ៉ែសំខាន់ៗមួយចំនួន ដូចជា ហ្គាលីញ៉ូម (gallium) ហ្គេម៉ាញ៉ូម (germanium) និងអង់ទីម៉ូនី (antimony) ទៅកាន់សហរដ្ឋអាមេរិក ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០២៤។ ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់កំហិតលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ដែលជាវិធានការចុងក្រោយ ក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ។ ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ការហាមឃាត់នេះមានប្រសិទ្ធភាពភ្លាមៗ…

សេចក្តីជូនដំណឹងស្តីពី ការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”

សេចក្តីជូនដំណឹងស្តីពី ការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ១៣កើត ដល់ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។

អាជ្ញាធររាជធានីភ្នំពេញ ណែនាំឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីមានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គមជាតិទាំងមូល

ភ្នំពេញ ៖ ការទទួលព័ត៌មានក្លែងក្លាយនឹងទទួលនូវគ្រោះមហន្តរាយដ៏ធំសម្រាប់សុខភាព ទ្រព្យសម្បត្តិក្រុមគ្រួសារ និងសង្គមជាតិ ដូច្នេះត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងកាយ ដើម្បីឱ្យមានសន្តិភាពផ្លូវកាយ ផ្លូវចិត្ត សន្តិភាពក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ នេះជាការលើកឡើងរបស់ ឯកឧត្ដម កើត ឆែអភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីបើកបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំង និងការឆ្លើយតបព័ត៌មានក្លែងក្លាយ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ ពិធីនេះដោយមានការចូលរួមជាអធិបតីភាពពី ឯកឧត្ដម ជុំ កុសល…

ក្រុមហ៊ុនRoyal Railway Cambodia បានទិញទូរថភ្លើងសម្រាប់ដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមទៀត ពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកជញ្ជូនតាមផ្លូវដែក

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Royal Railway Cambodia បានឱ្យដឹងថា ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន បានមកដល់កម្ពុជាហើយ ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរ។ ទូរថភ្លើងទាំងនេះ បានមកដល់នៅ និងបានលើកដាក់ចុះពីនាវាដោយជោគជ័យ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។ រថភ្លើងដឹកទំនិញដែលនាំចូលមកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីធ្វើទំនើបកម្ម និងកែលម្អបន្ថែមគុណភាពសេវាកម្មរបស់ក្រុមហ៊ុនផ្ទាល់។ រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៃប្រទេសចិន ត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែនតាមប្រភេទទំនិញគ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។ ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះ នឹងជួយជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ Royal Railway Cambodia…

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ បានសហការរួមគ្នាជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ”

ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានសហការរួមគ្នាជា​មួយរដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងសាលាដំបូងខេត្ត​ អយ្យការអមសាលាដំបូងខេត្ត​ អភិបាល​ អភិបាលរងក្រុង/ស្រុក មេឃុំ​ ចៅសង្កាត់…

តំបន់ឧស្សាហកម្មកំពុងពង្រីកទៅកាន់ផ្លូវលេខ៤៤ ធ្វើឲ្យដីនៅតំបន់ជាយក្រុងនៅតែមានឱកាស

តំបន់ឧស្សាហកម្មកំពុងពង្រីកទៅកាន់ផ្លូវលេខ៤៤ ធ្វើឲ្យដីនៅតំបន់ជាយក្រុងនៅតែមានឱកាស ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋងាយស្រួល កំណើនប្រជាសាស្រ្ត និងការរីកចម្រើនផ្នែកនគរូបនីយកម្ម បាននិងកំពុងធ្វើឲ្យផ្លូវសំខាន់ៗមួយចំនួន នៅតំបន់ជាយក្រុងនៅតែទាក់ទាញការវិនិយោគ បង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន។ ជាក់ស្តែងនៅឆ្នាំ២០២៤នេះ តំបន់ឧស្សាហកម្មខ្នាតមធ្យមចំនួន៣ បាននិងកំពុងបង្ហាញវត្តមាននៅផ្លូវលេខ៤៤ ជាផ្លូវតភ្ជាប់សំខាន់រវាងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ជាដើម។

អ្នកវិនិយោគខកចិត្ត ខណៈគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ មួយចំនួនយឺតយ៉ាវ

មេរៀនដ៏ជូរចត់នេះ កើតមានសម្រាប់អ្នកទិញដីនៅជាយក្រុង ពិសេសតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលបានសិក្សាដោយក្រុមហ៊ុនចិនរួចហើយ ខណៈផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើតមិនទាន់លេចរូបរាងនៅឡើយទេ។ តើអ្នកវិនិយោគគួរធ្វើដូចម្តេច ដើម្បីបញ្ចៀសហានិភ័យនៅក្នុងវិស័យនេះ? និងមិនធ្វើឲ្យជាប់គាំងអចនទ្រព្យរយៈពេលវែង? ១. សិក្សាពីផែនការអភិវឌ្ឍន៍ឲ្យច្បាស់លាស់ជាមុន (រដ្ឋាភិបាល មានគម្រោងហិរញ្ញប្បទាន ឬគម្រោងអាទិភាពឬទេ?) ២. តើវាជាព័ត៌មានបំប៉ោងឬទេ? (ស្ថានភាពសន្ទុះទិញដីពីអ្នកគ្រប់គ្រងគម្រោង ឬ​អ្នកដឹងគម្រោង) ៣. ទិញលក់ភ្លាម លក់ភ្លាម (កុំលោភលន់ ឬ​Land Banking)

ព័ត៌មានថ្មីៗ