ក្រុមហ៊ុនប្រេងខ្នាតយក្សអាមេរិកមួយ ពិចារណាលក់ស្ថានីយប្រេងឥន្ធន:នៅសិង្ហបុរី ក្នុងតម្លៃ ១ពាន់លានដុល្លារ
ក្រុមហ៊ុនប្រេង ExxonMobil ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងពិចារណាលើការលក់ស្ថានីយប្រេងឥន្ធនៈទាំងអស់របស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរី ដោយរំពឹងទុកថានឹងអាចប្រមូលទឹកប្រាក់បានប្រហែល ១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។ ក្រុមហ៊ុន Exxon ដែលបានដំណើរការនៅក្នុងប្រទេសសិង្ហបុរីអស់រយៈពេលជាង ១៣០ឆ្នាំមកហើយនោះ បច្ចុប្បន្នកំពុងមានបណ្តាញស្ថានីយចាក់បំពេញប្រេងសរុបចំនួន ៥៩ ដោយស្ថិតក្រោមម៉ាកយីហោ Esso ។ យ៉ាងណាមិញ ជុំវិញការលក់នេះ ត្រូវបានគេរំពឹងថានឹងអនុញ្ញាតឲ្យក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិក ប្រមូលទឹកប្រាក់បន្ថែមដើម្បីបែងចែកនៅក្នុងវិស័យផ្សេងទៀតដែលមានសក្ដានុពលកំណើនខ្ពស់ជាងនេះ។ ជម្រាបជូនថា កិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយនេះ នឹងក្លាយទៅជាការដកខ្លួនលើកទីពីររបស់ក្រុមហ៊ុនប្រេងដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ដោយកាលពីខែកក្កដា ក្រុមហ៊ុន Exxon ក៏បានយល់ព្រមលក់ក្រុមហ៊ុនប្រេង…