រដ្ឋាភិបាលកំពុងអនុវត្តន៍ប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជា ជាប៉ូលសេដ្ឋកិច្ចទំនើប
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បាននិងកំពុងអនុវត្តប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងជាគោលដៅ ទេសចរណ៍ឆ្នេរសមុទ្រស្អាត លំដាប់សកលលោក” តាមរយៈ៖ ១. រៀបចំច្បាប់ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ២. គម្រោងអភិវឌ្ឍរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈ “ឆ្នេរតេជោសន្តិភាពកែប” ប្រវែង២៧០០m ពីផ្សារក្តាមដល់ព្រៃកោងកាង ក្រុងកែប ខេត្តកែប។ ៣. គម្រោងអភិវឌ្ឍផ្លូវជិះកង់ ទេសចរណ៍តំបន់ឆ្នេរសមុទ្រ ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង។…