Month: June 2025

ការហោះត្រង់របស់ក្រុមហ៊ុន Korean Air មកខេត្តសៀមរាបនឹងជំរុញកំណើនទេសចរកូរ៉េ និងសំរួលការធ្វើដំណើររបស់ប្រជាជនកូរ៉េដែលកំពុងរស់នៅក្នុងខេត្តសៀមរាប និងខេត្តជុំវិញ Korean Air 씨엠립에 오실 것을 환영합니다.

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក TAE Wook Lee អគ្គនាយក និងជាប្រធានក្រុមសម្រាប់តំបន់អាស៊ីអគ្នេយ៍ និងអូសេអានីរបស់ក្រុមហ៊ុន Korean Air ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ព្រមទាំងគម្រោងមកទស្សនកិច្ចនៅកម្ពុជារបស់ក្រុមហ៊ុន ​នៅពន្លារបស់ក្រសួងទេសចរណ៍នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនអ្នកដំណើរ…

ប្រជាជនកាហ្សក់ស្ថានជាប់ចិត្តនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ប្រាសាទអង្គរវត្តបេតិកភណ្ឌពិភពលោកដ៏ល្អវិចិត្រជាមួយបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា

សេអ៊ូល៖ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសចុះពិនិត្យ និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រតិភូ និងសាធារណជនពីប្រទេសនានាដែលអញ្ជើញចូលរួមទស្សនាពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី៤០ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យតំណាងប្រតិភូពិព័រណ៍ពីប្រទេសកាហ្សាក់ស្ថាន (Kazakhstan) បានចូលជួបសំដែងការគួរសម និងគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីចំណាប់អារម្មណ៍របស់ប្រជាជនកាហ្សាក់ស្ថានដែលចង់មកទស្សនាប្រទេសកម្ពុជាដោយផ្ទាល់កាន់តែច្រើនឡើង បន្ទាប់ពីបានឃើញតាមរយៈវីដេអូរបស់ Influencers កាហ្សាក់ស្ថានដ៏ល្បីៗ នូវទេសភាពដ៏ស្រស់ស្អាត ឆ្នេរសមុទ្រមានខ្សាច់សម៉ដ្ឋដូចមាសជាមួយទឹកសមុទ្រខៀវស្រងាត់ដូចឋានសួគ៌ រួមជាមួយប្រាង្គប្រាសាទបុរាណដ៏ល្អឯករាប់ពាន់ រួមជាមួយម្ហូបអាហារដ៏សប្បូរបែប និងឆ្ងាញ់ពិសារ បន្ថែមជាមួយបដិសណ្ឋារកិច្ចដ៏សែនកក់ក្តៅ និងរួសរាយរបស់ប្រជាជនកម្ពុជាគ្រប់វ័យ ជាពិសេសគឺភាពរួសរាយរាក់ទាក់ពីសំណាក់ឯកឧត្តមរដ្ឋមន្រី្តផ្ទាល់សម្រាប់ក្រុមអ្នកសម្តែង…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ អញ្ជើញមាតុភូមិនិវត្តន៍ដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសុវត្ថិភាពបន្ទាប់​ពីបានបញ្ចប់ការបំពេញទស្សនកិច្ចការងារ និងការចូលរួមកម្មវិធីពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ យប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ អញ្ជើញមាតុភូមិនិវត្តន៍ដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសុវត្ថិភាពបន្ទាប់​ពីបានបញ្ចប់ការបំពេញទស្សនកិច្ចការងារ និងការចូលរួមកម្មវិធីពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ និងផ្លែផ្កា​។

បើកទំព័រទិសដៅថ្មី! សៀមរាប-សិនជិន

ក្រុមហ៊ុនឣាកាសចរណ៍ជាតិ សូមបង្ហាញជើងហោះហើរត្រង់ថ្មីរបស់យើងដែលតភ្ជាប់ខេត្តសៀមរាប (SAI) ទៅកាន់ទីក្រុងសិនជិន (SZX)។ ជើងហោះហើរថ្មីនេះនឹងចាប់ផ្តើមហោះហើរចាប់ពីថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ! ត្រៀមខ្លួនសម្រាប់បទពិសោធធ្វើដំណើរថ្មីជាមួយយើង។ កាលវិភាគជើងហោះហើរ៖ • សៀមរាប ទៅ សិនជិន: ចេញដំណើរម៉ោង ៩:៣០ យប់ ទៅដល់ម៉ោង ១:០០ ព្រឹក (ថ្ងៃបន្ទាប់) • សិនជិន ទៅ សៀមរាប: ចេញដំណើរម៉ោង ៦:២០ ព្រឹក ទៅដល់ម៉ោង ៨:០០…

បទពិសោធ និងអនុសាសន៍របស់កម្ពុជាដែលបានលើកឡើងក្នុងសន្និសីទពិភពលោកលើប្រធានបទ “​បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability” ត្រូវបានទទួលការសាទរ និងគាំទ្រយកជាគម្រូ

ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ ក្រោមប្រធានបទ “បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability)​” ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំ អង្គទូតបរទេសប្រចាំសាធារណរដ្ឋកូរ៉េ អ្នកជំនាញអន្តរជាតិក្នុងវិស័យទេសចរណ៍ និងក្រុមហ៊ុនឯកជនជាច្រើននាក់។ ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកបទពិសោធនៃការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសក្នុងបរិបទដែលកម្ពុជាបានឆ្លងកាត់នូវសម័យកាលដ៏ល្វីងជូរចត់ និងសែនពិបាករហូតដល់បានទទួលនូវសុខសន្តិភាពដ៏ពេញលេញ ដែលកម្ពុជាបានឆ្លុះបញ្ចាំងដល់ពិភពលោកពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងសន្តិភាព និងទេសចរណ៍ ដូចពាក្យស្លោកប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី…

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាត្រូវបានអញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅរដ្ឋធានីសេអ៊ូល ដែលមានការចូលរួមពីប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង។ His Excellency the Minister of Tourism of Cambodia was…

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាត្រូវបានអញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅរដ្ឋធានីសេអ៊ូល ដែលមានការចូលរួមពីប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង។ His Excellency the Minister of Tourism of Cambodia was…

ចំណាប់អារម្មរណ៍លើសក្តានុពលទេសចរណ៍កម្ពុជារបស់លោក Jo Won-Yong នាយកប្រតិបត្តិស្ថាប័នទេសចរណ៍ខេត្ត Gyeonggi ដ៏ធំ និងមានប្រជាជនជាងគេនៅប្រទេសកូរ៉េ

ទីក្រុងសេអ៊ុល សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក Jo Won-Yong នាយកប្រតិបត្តិស្ថាប័នទេសចរណ៍ខេត្ត Gyeonggi និងសហការី ចូលជួបសម្តែងការគួរសម ស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា និងពិភាក្សាពីកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសកម្ពុជា និងខេត្ត Gyeonggi ដ៏ធំ និងមានប្រជាជនច្រើនជាងគេក្នុងប្រទេសកូរ៉េ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកប្រធាន និងសហការី ពីសភាពការណ៍ពិតពីនយោបាយ សេដ្ឋកិច្ច…

មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korean Center) នឹងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្រើនឡើងបន្ថែមទៀតជាមួយក្រសួងទេសចរណ៏ 한-아세안센터 감사합니다.

ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ តបតាមអញ្ជើញរបស់ឯកឧត្តម Kim Jae Shin អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Center “AKC”) នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ពីមជ្ឈមណ្ឌល និងពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើគម្រោងសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាថ្មីៗ ក្នុងឆ្នាំនេះ ដើម្បីជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាបានទូលំទូលាយដល់ប្រជាជន និងវិនិយោគិនកូរ៉េ ឱ្យមកធ្វើទេសចរណ៍ និងបណ្តាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអគ្គលេខាធិការ រដ្ឋាភិបាល…

ក្រុមហ៊ុនបណ្តាញទូរទស្សន៍ SBS របស់កូរ៉េដ៏ធំ និងល្បីចាប់អារម្មណ៍បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍

សេអ៊ូល ប្រទេសកូរ៉េ៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដំណើរទស្សនកិច្ចចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ នៅទីក្រុងសេអ៊ូល ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោក Kim Yong Jae និងក្រុមការងារពីបណ្តាញទូរទស្សន៍ SBS កូរ៉េ ដើម្បីពិភាក្សា និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ព្រមទាំងការគាំទ្ររបស់ ឯកឧត្តមរដ្ឋមន្រ្តី អំពីគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍លើវិស័យទេសចរណ៍ និងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ព្រមទាំងការរៀបចំដំណើររបស់ក្រុម Influencers ដ៏ល្បីប្រចាំទូរទស្សន៍មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសទេសភាពដ៏ល្អប្លែកមួយបែបទៀតរបស់កម្ពុជានៅក្នុងរដូវកាលបៃតង…

ព័ត៌មានថ្មីៗ