រដ្ឋមន្រ្តីកសិកម្ម ណែនាំក្រុមការងារមូលដ្ឋាន ខិតខំជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទៅកាន់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត មន្រ្តីរាជការទាំងអស់ ពិសេសក្រុមការងារមូលដ្ឋានឱ្យខិតខំ ជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប សំដៅធានានិរន្តរភាពទីផ្សារជាតិប្រជាពលរដ្ឋកម្ពុជា។លោកស្នើបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ កាលរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងមន្រ្តីរាជការទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សរស្រាំដល់ភូមិ-ឃុំតែម្តង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ…
ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីដីឥដ្ឋ ទៅកាន់ថ្មគរ សាងសង់សម្រេចបានជិត ៥ % ហើយ
គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សម្រេចបានជិត ៥ % ។នេះបើយោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥។ប្រភពដែល បានឱ្យដឹងបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីឆ្នាំ២០២៣។ គម្រោងស្ពានដីឥដ្ឋ-ថ្មគរនេះ គឺមានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច…
ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាម មានកំណើនជិត៩ % ឬស្មើ ២.៦៥៧លានដុល្លារ គិតត្រឹមឆ្នាំ២០២៤
ក្នុងមិទ្ទីញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ឬស្មើនឹង ២.៦៥៧លានដុល្លារអាមេរិក។នាឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានឱ្យដឹងទៀតថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាបាន នូវស្ថេរភាពនយោបាយ សេដ្ឋកិច្ច…
ក្រសួងកសិកម្ម-អង្គការ FAO បើកិច្ចពិភាក្សាជំរុញការវិនិយោគលើកសិផលសំខាន់របស់កម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញការវិនិយោគលើកសិផលសំខាន់របស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង សំដៅធានាទីផ្សាជូនប្រជាកសិករនៅកម្ពុជា។នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដឹកនាំដោយលោករដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)កាលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះ បានផ្តោតលើការជំរុញទៅលើតម្រូវការនៃការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនបរទេស នូវកសិផលសំខាន់របស់កម្ពុជា រួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី ស្វាយ កៅស៊ូ…
សហគមន៍កសិកម្មទំនើបស្រូវនាងអំ សម្រេចកែច្នៃស្រូវដែលផលិតបានធ្វើជាអង្ករលក់ដោយខ្លួនឯង
ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានអះអាងថា បរិមាណស្រូវនាងអំជិត៧០០តោន ដែលសហគមន៍ផលិតបានក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សហគមន៍មិនបានលក់ទៅឈ្មួញទិញស្រូវនៅក្នុងតំបន់នោះទេ គឺទុកធ្វើការកែច្នៃជាអង្ករលក់ដោយខ្លួនឯង ដើម្បីផ្តល់អត្ថប្រយោជន៍ឱ្យបានច្រើនជូនដល់សមាជិកសហគមន៍។អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍ខាងលើបានឱ្យដឹងថា ក្រោយពីបញ្ចប់ការប្រមូលស្រូវនាងអំនៅដើមខែធ្នូឆ្នាំ២០២៤ រហូតមកដល់ឆ្នាំ២០២៥នេះ សហគមន៍បានយកស្រូវដែលផលិតកែច្នៃធ្វើជាអង្ករលក់បានប្រមាណ៣០តោនហើយនៅក្នុងបរិមាណស្រូវសរុបជិត៧០០តោន។ អ្នកស្រីគូសបញ្ជាក់ថា “បើយើងលក់ស្រូវទៅឈ្មួញកណ្តាលទាំងអស់វាអត់មានភាពល្បីនោះទេសម្រាប់ពូជស្រូវប្រវត្តិសាស្ត្រ មួយនេះ ហើយភាគលាភដែលទទួលបានតិចជាង ការកែច្នៃជាអង្ករលក់ដោយខ្លួនឯង។ យើងចង់ឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ កា្លយជាសហគមន៍មួយផ្គត់ផ្គង់អង្ករដំបូងគេនៅកម្ពុជា ទៅលើការដាំពូជស្រូវនាងអំ លក់អង្ករនាងអំ និងលក់ពូជស្រូវនាងអំ ”។ដើម្បីឆ្លើយតបផែនការអាជីវកម្មរបស់សហគមន៍នៅឆ្នាំបន្ទាប់ ក្នុងចំណោមផ្ទៃដីសរុប៧០០ហិកតា សហគមន៍នឹងដកដីចំនួន៥០ហិកតា សម្រាប់ធ្វើការបន្សុតពូជស្រូវនាងអំដើម្បីផ្គត់ផ្គង់ពូជសុទ្ធនៅលើទីផ្សារ ហើយផ្ទៃដីនៅសល់នឹងធ្វើការដាំដុះស្រូវនាងអំទាំងអស់។ បើតាមអ្នកស្រី ឈិន…
តម្រូវការងារនៅកម្ពុជាត្រូវបានព្យាករថានឹងកើនដល់១០,១លាននាក់ នៅឆ្នាំ២០២៥
ខណៈសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជាមួយនឹងអត្រាប្រចាំឆ្នាំជាមធ្យមរង្វង់៦% នៅចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ កំណើននេះត្រូវបានមើលឃើញថា នឹងបង្កើតឱកាសការងារជាច្រើននៅក្នុងវិស័យចម្បងរបស់កម្ពុជា ដូចជាវិស័យសេវាកម្ម និងឧស្សាហកម្ម ខណៈចំនួនការងារក្នុងវិស័យកសិកម្មនៅរក្សានិន្នាការថយចុះ។ទស្សនវិស័យមុខរបរ និងការងារ តម្រូវការជំនាញ និងការងារសម្រាប់យុវជន បានឱ្យដឹងថា ការព្យាករកំណើនការងារ បានបង្ហាញពីភាពសុទិដ្ឋិនិយម ដោយចំនួនការងារសរុបកើនពី៩,៨លានាក់ នៅក្នុងឆ្នាំ២០២៣ ដល់១០,១លាននាក់ នៅក្នុងឆ្នាំ២០២៥ ជាពិសេស វិស័យសេវាកម្ម និងឧស្សាហកម្ម។ ប្រភពខាងលើបន្តថា ការព្យាករកំណើនការងារក្នុងវិស័យសេវាកម្ម បានបង្ហាញពីសន្ទុះមួយគួរឱ្យកត់សម្គាល់ និងមមានកំណើនខ្ពស់ជាងវិស័យកសិកម្ម និងឧស្សាហកម្ម។ ក្នុងនោះអត្រាកំណើនការងារអាចកើនជាមធ្យមក្នុងរង្វង់% ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥…
ហ្វីលីពីនចាប់ខ្លួនជនបរទេស ៤០០នាក់ ក្រោយចូលឆ្មក់ទ្រង់ទ្រាយធំ លើកន្លែងដែលគេសង្ស័យថា ឆបោកតាមអ៊ីនធឺណិតនៅក្នុងទីក្រុងម៉ានីល
ហ្វីលីពីន៖ ជនជាតិបរទេសប្រមាណ៤០០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើកន្លែងដែលគេសង្ស័យថា ឆបោកតាមអ៊ីនធឺណិតនៅក្នុងទីក្រុងម៉ានីល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥។ អាជ្ញាធរហ្វីលីពីនបានឆ្មក់ចូលអគារមួយហើយបានរកឃើញកម្មកររាប់រយនាក់ដែលត្រូវបានគេចោទថា បានចូលរួមក្នុងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដែលកំណត់គោលដៅលើជនរងគ្រោះនៅបរទេស។ អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ លោកស្រី Dana Sandoval បានប្រាប់ AFP ថា ជនបរទេសដែលត្រូវបានចាប់ខ្លួនទាំងនោះភាគច្រើនជាជនជាតិចិន ហើយកំពុងស្ថិតនៅក្រោមនីតិវិធីច្បាប់។ ពួកគេនឹងត្រូវឃុំខ្លួនបណ្ដោះអាសន្នដើម្បីរង់ចាំការនិរទេសខ្លួនចេញពីហ្វីលីពីន។ លោក Fortunato Manahan ប្រធានផ្នែកស៊ើបការណ៍សម្ងាត់របស់ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយពណ៌នាអំពីការវាយឆ្មក់ចុងក្រោយថា៖«ប្រតិបត្តិការរបស់ពួកគេត្រូវបានរកឃើញថា បំពានច្បាប់អន្តោប្រវេសន៍ និងបង្កហានិភ័យយ៉ាងសំខាន់ដល់សាធារណជន»។ ប្រធានាធិបតីហ្វីលីពីន…
រដ្ឋាភិបាលឥណ្ឌូណេស៊ី រួមជាមួយអ្នកវិនិយោគពីប្រទេសកាតា សាងសង់លំនៅឋានតម្លៃសមរម្យចំនួន១លានខ្នង
ឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២៥ ជាមួយអ្នកវិនិយោគមកពីប្រទេសកាតា ដើម្បីសាងសង់លំនៅឋានតម្លៃសមរម្យចំនួន១លានខ្នង។ រដ្ឋមន្ត្រីក្រសួងលំនៅឋាន លោក Maruarar Sirait បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានក្រុមហ៊ុនកាតា Qilaa International Group នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto។ លោក Maruarar បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងផ្តល់អាទិភាពដល់វណ្ណៈទាបកណ្ដាលដែលរស់នៅក្នុងទីក្រុង»។ រដ្ឋាភិបាល នឹងផ្តល់ដីសម្រាប់សាងសង់អាផាតមិន ខណៈដែលអ្នកវិនិយោគនឹងក្លាយជាអ្នកម៉ៅការ ហើយនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។ សូមបញ្ជាក់ថា គម្រោងនេះ…
តារាប្រុសចិនដែលល្បីបាត់ខ្លួននៅក្នុងទឹកដីថៃ ដោយសារសង្ស័យថាជាទង្វើររបស់ ក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស ត្រូវបានរកឃើញហើយ
បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានឱ្យដឹងនារសៀលថ្ងៃអង្គារ ទី៧ ខែមករា នេះថា តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ឈ្មោះ Wang Xing ត្រូវបានរកឃើញដោយមានសុវត្ថិភាព ហើយនាពេលនេះ កំពុងជួបជាមួយអាជ្ញាធរថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Bangkok Post។ លោក Wang ហៅ Xingxing ត្រូវបាននាំត្រឡប់ពីប្រទេសមីយ៉ាន់ម៉ា មកកាន់ស្រុក Mae Sot នៃខេត្ត Tak…
រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសស៊ីរី បានប្រកាសនៅថា រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ
រដ្ឋធានីដាម៉ាស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសស៊ីរី បានប្រកាសនៅថា រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ បន្ទាប់ពីបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាព និងគណនេយ្យភាព។ ការដំឡើងប្រាក់ខែនេះ ត្រូវបានប៉ាន់ប្រមាណថានឹងចំណាយអស់១,៦៥ពាន់ពាន់លានផោនស៊ីរី ឬប្រហែល១២៧លានដុល្លារអាម៉េរិក នឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយធនធានរដ្ឋដែលមានស្រាប់ បូករួមទាំងការរួមបញ្ចូលជំនួយក្នុងតំបន់ ការវិនិយោគថ្មី និងការខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កក ដែលមាននៅក្រៅប្រទេស។ លោកMohammed Abazeedរដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«នេះគឺជាជំហានដំបូងឆ្ពោះទៅរកដំណោះស្រាយសង្គ្រោះបន្ទាន់ចំពោះសេដ្ឋកិច្ចនៅក្នុងប្រទេស»។ លោកបន្ថែមថា ប្រាក់ឈ្នួលប្រចាំខែសម្រាប់បុគ្គលិកផ្នែកសាធារណៈ នឹងត្រូវបើកក្នុងសប្តាហ៍នេះ។ វិធានការទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដោយរដ្ឋាភិបាលចាំផ្ទះថ្មីរបស់ប្រទេសស៊ីរី ដើម្បីធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស បន្ទាប់ពីជម្លោះ និងការដាក់ទណ្ឌកម្មអស់រយៈពេល១៣ឆ្នាំ។ លោក អាបាហ្សេត បាននិយាយថា…










