ស្ងាត់ៗ មេធំ Amazon ហក់ឡើងមកគ្រងតំណែងជាអ្នកមានបំផុតដាច់គេលើលោកទី២ សារជាថ្មី
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានដណ្តើមតំណែងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនដាច់គេលើពិភពលោកទី០២ សារជាថ្មី បន្ទាប់ពីវ៉ាដាច់ស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ដែលធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ០៣ វិញ។ យោងតាមសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Bezos បានកើនឡើងដល់ ២៤០,៨ពាន់លានដុល្លារ គិតនៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ ពោលគឺធ្វើឲ្យលោកតាមពីក្រោយតែស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ប៉ុណ្ណោះ ក្នុងបញ្ជីអ្នកមានដាច់គេលើលោក។ ខាងក្រោមនេះ…
កសិករនៅជើងភ្នំគូលែន ចាប់អារម្មណ៍ចង់ចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស
សៀមរាប៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា មានបងបង្អូនកសិករ អ្នកបន្ទាយស្រីជាង៥០គ្រួសារ ចាប់អារម្មណ៍ចង់ស្នើសុំចងក្រងជា សហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស នៅជើងភ្នំគូលែន ខេត្តសៀមរាប។ លោកលើកឡើង នៅទីនេះ មានកសិដ្ឋានចម្ការម្ទេសខ្នាតពាណិជ្ជកម្មមួយជាបង្គោលរួចជាស្រាប់ទៅហើយ ដែលមានផ្ទៃដីដាំដុះចំនួន ៣០ហិកតា និងកំពុងសហការជាមួយកសិករមួយចំនួននៅក្នុងតំបន់នេះ ដើម្បីផ្គត់ផ្គង់ម្ទេសជូនក្នុងតម្លៃ ៣០០០រៀលក្នុងមួយគីឡូ។ សមត្ថភាពផ្គត់ផ្គង់ម្ទេសក្នុងពេលបច្ចុប្បន្នមានកម្រិតមធ្យម ប្រមាណ៥០តោនក្នុងមួយខែ ភាគច្រើនជាប្រភេទម្ទេសដៃនាង។ លោក ឃឹម ហ្វីណង់ គូសបញ្ជាក់ថា “តាមការវាយតម្លៃបឋម នៅទីនេះមានសក្តានុពលអាចបង្កើតជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេសបាន…
កម្ពុជា-ម៉ាឡេស៊ី កំពុងពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា
កម្ពុជា-ម៉ាឡេស៊ី នៅមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ពិសេសភាគីទាំងពីរ កំពុងផ្តោតលើការពិនិត្យលទ្ធភាពនៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកាន់តែខ្លាំងឡើង។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកTan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP)កាលចុងសម្តាហ៍។ នាឱកាសនោះ ប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak…
ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េ នៅឆ្នាំ២០២៤ រំពឹងកើនឡើងជាងឆ្នាំ២០២៣
ភ្នំពេញ៖ កម្ពុជារំពឹងថាទំហំពាណិជ្ជកម្មកម្ពុជានៅឆ្នាំ២០២៤ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣។ គួររំលឹកថាក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ ។ ទំនិញកម្ពុជានាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣%ចំណែកកូរ៉េនាំចូល មានចំនួន៤៧០,២៥ លានដុល្លារ ធ្លាក់ចុះ ១៣,៨%។នេះបើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ។ យោងតាមប្រភពដដែលនេះ បង្ហាញថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងក្នុងអំឡុងត្រីមាសទីបីឆ្នាំនេះសម្រេចបានប្រមាណ៦៣០លានដុល្លារ កើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេទី១៣របស់កម្ពុជា ។ ទិន្នន័យរបស់ GDCE បង្ហាញថាចាប់ពីខែមករាដល់ខែកញ្ញា២០២៤ ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានចំនួនសរុប…
វិនិយោគិនជាតិ និងអន្តរជាតិ ចូលរួមកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ានម៉ាទ្បេស៊ី ក្នុងប្រទេសកម្ពុជា
តំណាងស្ថានទូត ព្រមទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនមួយចំនួនទៀតដែលមកពីបណ្តានៅតាមបណ្តាប្រទេសអាស៊ាន បានចូលរួមកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី ដែលបានរៀចំឡើងនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី (ASEAN Malaysian Business Chambers Summit) គឺរៀបចំទ្បើងដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia, MBCC)។ កិច្ចប្រជុំកំពូលនេះ ក៏មានការចូលរួមពី ឯកអគ្គរដ្ឋទូតម៉ាទ្បេស៊ីប្រចាំកម្ពុជា, សភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា, តំណាងស្ថានទូតនៅតាមបណ្តាប្រទេសអាស៊ានមួយចំនួន ព្រមទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនម៉ាឡេស៊ីនៅប្រទេសឡាវ,…
FBIព្រមានអ្នកប្រើទូរសព្ទ iPhone និង Android ឱ្យបញ្ឈប់ការផ្ញើសារតាមប្រព័ន្ធផ្សព្វផ្សាយនឹងបណ្តាញសង្គមក្រោយរកឃើញថាប្រព័ន្ធផ្ញើរសារត្រូវបានក្រុមឧក្រិដ្ឋជនតាមដានទិន្នន័យ
អាម៉េរិក៖ FBI បានព្រមានអ្នកប្រើប្រាស់ iPhone និង Android ឱ្យបញ្ឈប់ការផ្ញើសារ តាមប្រព័ន្ធផ្សព្វផ្សាយនឹងបណ្តាញសង្គមជាច្រើនរួមមាន WhatsApp, Facebook, Messenger សេចក្តីព្រមាននេះបានធ្វើឡើងក្រោយពីក្រុមជំនាញ FBI បានរកឃើញថាប្រព័ន្ធផ្ញើរសារទាំងនោះកំពុងតែត្រូវបានក្រុមចោរព័ត៌មានវិទ្យាតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់។ តាមសេចក្តីប្រកាសរបស់ FBI អាម៉េរិកបច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលកាន់កាប់ដោយក្រុមហ៊ុនអាម៉េរិកកំពុងតែត្រូវបានក្រុមចោរព័ត៌មានវិទ្យាវាយប្រហារចូលទៅក្នុងប្រព័ន្ធនឹងធ្វើការតាមដានទិន្នន័យអ្នកដែលកំពុងប្រើប្រាស់សារឆ្លើយឆ្លងគ្នា។ ជាមួយគ្នានោះ FBI បានចោទប្រកាន់ចិនថាជាអ្នកនៅពីក្រោយនៃការវាយប្រហារចូលប្រព័ន្ធទំនាក់ទំនងរបស់អាម៉េរិក ដែលក្នុងនោះចិនបានប្រើប្រាស់ Hacker Salt Typhoon ដែលមានទំនាក់ទំនងជាមួយក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនជ្រៀតចូលបណ្តាញជាច្រើនរបស់សហរដ្ឋអាម៉េរិក។ ជាការឆ្លើយតបទៅនឹងការវាយប្រហារជ្រៀតចូលប្រព័ន្ធរបស់អាម៉េរិក FBI បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនធ្វើការ អ៊ិនគ្រីប រាល់ការផ្ញើរ…
គណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេសថៃអនុម័តសេចក្តីសម្រេចផ្តល់ឱកាសការងារដល់ អាកាសយានិកបរទេសក្រោយខ្វះខាតអាកាសយានិក ឬពីឡុតជាជនជាតិថៃ
បាងកក៖ គណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេសថៃអនុម័តសេចក្តីសម្រេចផ្តល់ឱកាសការងារដល់ អាកាសយានិកបរទេសក្រោយខ្វះខាតអាកាសយានិក ឬពីឡុតជាជនជាតិថៃក៏ប៉ុន្តែសេចក្តីសម្រេចនេះសមាគមអាកាសយានិកថៃ បានជំទាស់នឹងការសម្រេចចិត្តកាលពេលថ្មីៗនេះ ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ ការជំទាស់នេះធ្វើឡើងក្រោយគណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេសថៃ បានអនុម័តសេចក្ដីសម្រេចនេះកាលពីចុងខែវិច្ឆិកា ក្រោមហេតុផលថា មានការខ្វះខាតអាកាសយានិក ឬពីឡុតជាជនជាតិថៃ។ ប្រធានសមាគមអាកាសយានិកថៃ លោក Teerawat Angkasakulkiat បាននិយាយកាលពីថ្ងៃសុក្រថា សមាគមបានដាក់លិខិតទៅក្រសួងការងារ ដើម្បីស្នើសុំឱ្យមានការពិនិត្យឡើងវិញលើសេចក្តីសម្រេចដដែល ដោយជំទាស់នឹងការលើកឡើងដែលថា ខ្វះខាតពីឡុតជនជាតិថៃ។ សូមជម្រាប់ថា បើតាមមន្រ្តីដដែល សមាគមបានដកស្រង់របាយការណ៍ឆ្នាំ ២០២៣ ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ដែលបានកត់សម្គាល់ថា…
សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន ០៣នាក់ក្នុងសកម្មភាពឆក់ទ្រព្យសម្បត្តិយ៉ាងសកម្មនាភូមិសាស្រ្តក្រុងបាត់ដំបង និងស្រុកថ្មគោល
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៨ខែ ធ្នូ ឆ្នាំ ២០២៤ សមត្ថកិច្ចធ្វើការនាំខ្លួនជនស័ង្សយចំនួន០៣នាក់គឺ៖ ១-ឈ្មោះ ភន ផាន់រ៉ា ភេទស្រី អាយុ៥៥ឆ្នាំរស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល(អ្នកសមគំនិត) ២-ឈ្មោះ សេង គឹមណៃ ហៅ ហៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុថ្មគោល។ ៣-ឈ្មោះ សេង សីហា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃទទឹង…
ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក LI Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Heilongjiang Province Maiku Information Technology Co., Ltd.
នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេចរណ៍បានអនុញ្ញាតជូនលោក LI Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Heilongjiang Province Maiku Information Technology Co., Ltd. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងធ្វើបទបង្ហាញលើកម្មវិធីព័ត៌មានវិទ្យាគ្រប់គ្រងទេសចរណ៍ទំនើប និងជាបច្ចេកវិទ្យាចុងក្រោយ បូកបញ្ចូលគ្នារវាងបញ្ញាសប្បនិមិត្ត (AI) ទិន្ន័យដ៏ច្រើន (Big Data) និងរូបភាពថតពីផ្កាយរណប ហៅថា “Tourism…
មិនអើពើនឹងចិន អាមេរិក បន្តអនុម័តកិច្ចព្រមព្រៀងលក់អាវុធតម្លៃជិត ៤០០លានដុល្លារបន្ថែមទៅឲ្យតៃវ៉ាន់
យោងតាមមន្ទីរបញ្ចកោណ បាននិយាយកាលពីពេលថ្មីៗនេះ ក្រសួងការបរទេសអាមេរិក បានអនុម័តកិច្ចព្រមពៀងលក់សព្វាវុធថ្មីបន្ថែម ដោយក្នុងនោះរួមមានសម្ភារ:គ្រឿងបង្គំរបស់យន្តហោះចម្បាំង F-16 និងប្រព័ន្ធការពារមីស៊ីល ទៅឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃប៉ាន់ស្មានសរុប ៣៨៥លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ កិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធអាមេរិកទៅឲ្យកោះតៃវ៉ាន់នេះ ត្រូវបានចាត់ទុកថាជាការផ្តល់មធ្យោបាយការពារខ្លួនរបស់ដែនកោះនេះ ចំពេលកំពុងទទួលរងសម្ពាធកាន់តែខ្លាំង ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបន្តទាមទារតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ គួរឲ្យដឹងផងដែរថា ប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធយោធាប្រឆាំងនឹងតៃវ៉ាន់ កាន់តែខ្លាំងឡើង រួមទាំងការធ្វើសមយុទ្ធយោធាចំនួនពីរលើករួចមកហើយ ក្នុងឆ្នាំនេះ ស្របពេលមានរបាយការណ៍ថា ទីក្រុងប៉េកាំង អាចនឹងរៀបចំសមយុទ្ធបន្ថែមទៀត ចំពេលមានដំណើរទស្សនកិច្ចរបស់ប្រធានធិបតីតៃវ៉ាន់ លោក Lai Ching-te…