សហស្ថាបនិកក្រុមហ៊ុន Tesla ថាក្រុមហ៊ុនកែច្នៃអាគុយរបស់លោក នឹងកើបចំណូលបាន ២០០លានដុល្លារក្នុងមួយឆ្នាំ
អំឡុងធ្វើបទសម្ភាសន៍ជាមួយ The Wall Street Journal សហស្ថាបនិកក្រុមហ៊ុន Tesla លោក JB Straubel បានលើកឡើងថា ក្រុមហ៊ុនកែច្នៃអាគុយរថយន្តអគ្គិសនីលក្ខណៈ Start up មានឈ្មោះថា Redwood Materials របស់លោក នឹងអាចរកចំណូលបានប្រហែល ២០០លានដុល្លារនៅឆ្នាំនេះ។ លោក Straubel បានបើកដំណើរក្រុមហ៊ុន Redwood Materials កាលពីអំឡុងឆ្នាំ២០១៧ ដើម្បីកែច្នៃឡើងវិញ ដោយសំដៅលើការទាញយកវត្ថុធាតុដើមពីថ្មដែលគេប្រើប្រាស់រួច ហើយបញ្ជូនវាទៅធ្វើផលិតកម្មឡើងវិញ ដើម្បីកើតចេញជាផលិតផលថ្មីមួយដែលអាចប្រើប្រាស់បានម្តងទៀត…
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ បំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ បំពេញទស្សនកិច្ចនៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការអញ្ជើញរបស់មូលនិធិ GX Foundation នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកម្មវិធី «GX Foundation Khmer Cuisine Charity Dinner» ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍…
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា
នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទេ្វភាគី ក្រោមស្មារតីនៃអនុស្សរណៈយោគយល់គ្នាដែលបានចុះកន្លងមក និងពង្រឹងកិច្ចសហការទេសចរណ៍បន្ថែមទៀត សម្រាប់ត្រៀមជាស្រេចនូវវត្តមានជើងហោះហើរត្រង់រវាងប្រទេសកម្ពុជានិងតួកគីនាពេលខាងមុខឆាប់ៗ នេះ។ A Courtesy Meeting and Work Discussion Between H.E. HUOT Hak,…
រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្តសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តជំរុញការនាំចេញទៅទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកល
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា។ លោកស្រីរដ្ឋមន្រ្តី លើកឡើងបែបនេះ នៅក្នុងពិធី “ពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា” កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងនោះ លោកស្រី បានលើកឡើងថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង…
ឥណ្ឌូណេស៊ី ចុះហត្ថលេខាជាមួយកាណាដា លើកិច្ចព្រមព្រៀង CEPA ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសមាជិកនៃក្រុមប្រទេសG20
រដ្ឋធានីហ្សាការតា៖ ឥណ្ឌូណេស៊ី និងកាណាដា នៅថ្ងៃចន្ទទី២ ខែធ្នី បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ដែលមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសមាជិកនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20) ទាំង២ ។ ការណ៍នេះកើតឡើង៣ ឆ្នាំបន្ទាប់ពីការចរចាបានចាប់ផ្តើម។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅឆ្នាំ២០២៦ ហើយត្រូវបានចុះហត្ថលេខា នៅទីក្រុងហ្សា ការតាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ប៊ូឌី សាន់តូសូ (Budi Santoso) បាននិយាយថា ឥណ្ឌូណេស៊ីបានកោតសរសើរចំពោះការគាំទ្ររបស់កាណាដាសម្រាប់ផែនការរបស់ខ្លួនក្នុងការផ្ដល់អាទិភាពដល់វិស័យរ៉ែដ៏សំខាន់ ដែលមានសារសំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាព។ លោកបានប្រាប់សន្និសីទសារព័ត៌មានរួមថា៖ «រួមគ្នា យើងជំរុញការគ្រប់គ្រងរ៉ែដ៏សំខាន់ប្រកបដោយនិរន្តរភាព គាំទ្រដល់គោលដៅឈប់បំភាយកាបូនឌីអុកស៊ីតរបស់ឥណ្ឌូណេស៊ីនៅឆ្នាំ២០៦០…
សេចក្តីជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី
សេចក្តីជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី។ ANNOUNCEMENT On the Participation in “ASEAN Travel Exchange (TRAVEX) from 15 to 20 January 2025 in Johor, Malaysia.
រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ
ភ្នំពេញ ៖ រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ។ នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ដោយឡែកចំណូលបានមកពីការលក់បណ្ណនៅប្រាសាទកោះកេរ សម្រាប់១១ខែ ឆ្នាំ២០២៤ មានចំនួន១៨ ៥៨១នាក់ ស្មើនឹង ២៧៨ ៧១៥ដុល្លារ។ សូមជម្រាបថា បច្ចុប្បន្នសម្រាប់តម្លៃសំបុត្រ…
រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងបង្កើតក្រសួងថ្មីមួយគឺ«ក្រសួងចំណូលរដ្ឋ» ដើម្បីគ្រប់គ្រងចំណូលរដ្ឋ ពន្ធ ពន្ធគយ និងសួយសារអាកររ៉ែ
ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ី គ្រោងបង្កើតក្រសួងថ្មីមួយដែលហៅថា «ក្រសួងចំណូលរដ្ឋ» ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូលជូនរដ្ឋ។ នេះបើយោងតាមលោក Hashim Djojohadikusumo ជាប្អូនប្រុស និងជាទីប្រឹក្សាប្រធានាធិបតី Prabowo Subianto បានឱ្យដឹងនៅថ្ងៃអាទិត្យនេះ។ ក្រសួងថ្មីនេះនឹងទទួលខុសត្រូវ ក្នុងការគ្រប់គ្រងចំណូលរដ្ឋ រួមទាំងពន្ធ ពន្ធគយ និងសួយសារអាកររ៉ែ។ លោក Hashim បានបញ្ជាក់ថា ប្រធានាធិបតី Prabowo នឹងតែងតាំងលោក Anggito Abimanyu អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឱ្យដឹកនាំក្រសួងថ្មីនេះ។…
អភិបាលខេត្តបាត់ដំបង ណែនាំយុវជនជំនាន់ក្រោយ ត្រូវរួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤) ដែលធ្វើឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានសម្ដែងនូវការគោរពដឹងគុណចំពោះបុព្វការីជន វីរៈយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ដែលបានធ្វើពលិកម្មដ៏ធំធេង និងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុជាតិនៅគ្រប់សម័យកាលដើម្បីភាពស្ថិតស្ថិរគង់វង្ស រីកចម្រើន និងសន្តិភាពនៃមាតុភូមិនិងប្រជាជនកម្ពុជា។…
អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ
កណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើប្រទេសជាតិ មាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងរហូតទៅ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការផ្ដាំផ្ញើបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន…