យុវជនថៃមានក្តីសង្ឃឹមចំពោះអនាគត
បរទេស៖ យោងតាមការសិក្សាថ្មីមួយដោយ Vero Advocacy ដែលជាទីប្រឹក្សាទំនាក់ទំនងរដ្ឋាភិបាលអាស៊ីអាគ្នេយ៍ និងទំនាក់ទំនងរដ្ឋាភិបាលបានឱ្យដឹងថា យុវជនថៃប្រហែល 89% មានទស្សនវិស័យវិជ្ជមានសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកឆ្លើយតបបានចង្អុលបង្ហាញថា មានបញ្ហាប្រឈមដ៏សំខាន់ដែលត្រូវដោះស្រាយដើម្បីបម្លែងបំណងប្រាថ្នាទៅជាការពិត។ ការស្រាវជ្រាវនេះបានស្ទង់មតិអ្នកឆ្លើយតបជាង ២៧០០នាក់នៃ Gen Z និង Millennial នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៦ រួមទាំងមនុស្ស ៤៥២នាក់មកពីប្រទេសថៃ។ សហការជាមួយ Kadence International ដែលជាទីភ្នាក់ងារស្រាវជ្រាវទីផ្សារសកល Vero Advocacy បានស្រាវជ្រាវពីទស្សនៈរួមរបស់ជំនាន់ទាំងនេះ។ គោលបំណងគឺដើម្បីបង្ហាញពីបំណងប្រាថ្នា…
ពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកបារាយណ៍ នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់
នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាសម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍ លោកអភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូសរុបចំនួន ៥៦នាក់ នៅសាលាស្រុកបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឯកឧត្តមរដ្ឋមន្ត្រី…
អបអរសាទរខួប៨ ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២៤
អបអរសាទរខួប៨ ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២៤ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប
អបអរសាទរការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលផ្ដល់ឈាម ស.ស.យ.ក. ខេត្តព្រះវិហារ
នាព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលផ្ដល់ឈាម នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ។ អញ្ជើញចូលរួមនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អនុប្រធានស.ស.យ.ក. ទទួលបន្ទុកខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ក្រុមការងារប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក. និងប្អូនៗយុវជនចំនួន ៥៩១…
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា ក្នុងកម្មវិធី «សន្និសីទផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌តំបន់ស្វយ័តក្វាងស៊ី»
ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «សន្និសីទផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌តំបន់ស្វយ័តក្វាងស៊ី» ដោយមានការអញ្ជើញចូលរួម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកកជំទាវ Chen Yijun សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី និងភាគីពាក់ព័ន្ធប្រមាណ១៥០នាក់។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាការរៀបចំសន្និសីទផ្សព្វផ្សាយនេះ មិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញក្នុងការផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងកាន់តែច្រើនថែមទៀតរវាង កម្ពុជា-ចិន…
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូន លោកជំទាវ Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកជំទាវ Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការជាដៃគូរវាងក្រសួងទេសចរណ៍ និងតំបន់ស្វយ័តក្វាងស៊ី ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង និងជំរុញទេសចរណ៍បន្ថែមទៀតពីក្វាងស៊ីមកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយនៅតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលដៅកៀរគរទេសចរចិនអញ្ជើញមកទស្សនាកម្ពុជាឱ្យបានកើនជាលំដាប់។
សេចក្ដីជូនដំណឹងស្ដីពី កម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (CAMBODIA TRAVEL MATCH-CTM) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គូដថាម រីលែករីសត (Good Time Relax Resort & Hotel) ខេត្តកំពត
សេចក្ដីជូនដំណឹងស្ដីពី កម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (CAMBODIA TRAVEL MATCH-CTM) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គូដថាម រីលែករីសត (Good Time Relax Resort & Hotel) ខេត្តកំពត។
សភាពាណិជ្ជកម្មកម្ពុជាអញ្ជើញម្ចាស់អាជីវកម្ម SME ស្វែងយល់ជំនាញប្រើប្រាស់ AI និងបច្ចេកទេសរៀបចំហាងលក់ទំនិញអនឡាញ
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាសហការជាមួយក្រុមហ៊ុនឯកជនមួយ បានរៀបចំវគ្គបណ្តុះបណ្តាល ជំនាញក្នុងការប្រើប្រាស់ AI និងរៀបចំហាងលក់ទំនិញអនឡាញ (E-commerce)”ជូនដល់ពាណិជ្ជករ អាជីវករនិងសមាជិកទាំងអស់ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមសរុបប្រមាណ ៧០នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ពីរថ្ងៃផ្តើមពីថ្ងៃទី២៦ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនៅក្នុងពិធីបើកវគ្គថា៖សភាពាណិជ្ជកម្មកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាល នេះក្នុងគោលបំណងសំខាន់ផ្តល់នូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល ដល់ម្ចាស់អាជីវកម្មទាំងអស់ ដែលជាសមាជិក ក៏ដូចជាសភាពាណិជ្ជកម្មតាមបណ្ដាខេត្តនានា ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារអាជីវកម្មអេឡិចត្រូនិក (E-Commerce) តាមរយៈការបណ្តុះបណ្តាលពីអ្នកជំនាញ ក្នុងការធ្វើបទបង្ហាញជាមួយមេរៀនសំខាន់ៗ ដែលផ្តោតលើការប្រើប្រាស់ប្រព័ន្ធជំនួយ AI…
ក្រុមហ៊ុនមកពីចិន ចង់បណ្តាក់ទុនវិនិយោគលើការដាំដុះ និងផ្គង់ផ្គង់ផ្កានៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនមួយមកពីប្រទេសចិន បានសម្តែងពីគោលបំណងចង់បណ្តាក់ទុនវិនិយោគលើការដាំដុះ និងផ្គត់ផ្គង់ផ្កានៅប្រទេសកម្ពុជា។ នេះបើតាមរយៈជំនួបរវាងលោក Li Song អភិបាលស្រុក Jinning នៃខេត្ត Yunnan បានជួបពិភាក្សាការងារជាមួយលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច វិនិយោគ របស់កម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចពិភាក្សាបានផ្តោតលើគោលបំណងនៃការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនដាំដុះនិងផ្គង់ផ្គង់ផ្កានៅកម្ពុជា និងកិច្ចសហការជំរុញការវិនិយោគចិននៅប្រទេសកម្ពុជា។ គួរជម្រាបថា៖ ស្រុក Jinning ខេត្ត Yunnan គឺជាខេត្តដ៏ធំមួយនៅប្រទេសចិន…
Volkswagen ប្រកាសលក់ប្រតិបត្តិការទាំងស្រុងក្នុងខេត្ត Xinjiang ប្រទេសចិន
ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេសអាល្លឺម៉ង់ Volkswagen កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានប្រកាសថានឹងលក់រាល់ប្រតិបត្តការរបស់ខ្លួនទាំងអស់ នៅក្នុងខេត្ត Xinjiang ប្រទេសចិន បន្ទាប់ពីបានរងសម្ពាធអស់រយ:ពេលជាច្រើនឆ្នាំ ដោយសារការប្តឹងផ្តល់ជុំវិញបទរំលោភសិទ្ធិមនុស្ស និងការបង្ខិតបង្ខំកម្មករឲ្យធ្វើការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Volkswagen និង SAIC ដែលជាក្រុមហ៊ុនដៃគូក្នុងស្រុករបស់ពួកគេ នឹងលក់រោងចក្រនៅក្នុងខេត្ត Xinjiang ទាំងអស់ ទៅឲ្យក្រុមហ៊ុន Shanghai Motor Vehicle Inspection Certification (SMVIC)…