លោក ស៊ុន ចាន់ថុល៖ កម្ពុជាមានសុខសន្តិភាពពេញលេញ និងបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទី

លោក ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ខណៈ​ពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ និងបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទី លោក​ក៏បានលើកទឹកចិត្តជូនវិនិយោគិនអាម៉េរិកឱ្យពិនិត្យលទ្ធភាពមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។ លោកបានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកបានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ(CSIS) របស់សហរដ្ឋអាម៉េរិក ដើម្បីចែករំលែកអំពីព័ត៌មានសក្តានុពលសម្រាប់ការវិនិយោគឯកជននៅកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់)។​ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគោលបំណងនៃការចូលរួមវេទិកានេះ គឺដើម្បីទាក់ទាញ និងជំរុញវិនិយោគពីសហរដ្ឋអាម៉េរិក និងកាណាដា​មកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ លោក​ ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់ថា…

កម្ពុជា ចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ ស្តីពីបញ្ញាសប្បនិមិត្ត (AI) និងម៉ូដែលពាណិជ្ជកម្មថ្មី

ពីវេទិកាដែលមានការចូលរួមពីសមាជិក ACD ចំនួន៣៥ប្រទេស នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាបានចូលរួមវេទិកាពាណិជ្ជកម្មលើកទី២ នៃកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue)។ តាមរយៈវេទិកានេះគឺមានគោលបំណង៖ ១)ពិភាក្សាអំពីឱកាសវិនិយោគ និងការប្រើប្រាស់ AI ក្នុងការធ្វើពាណិជ្ជកម្មក្នុងបរិបទថ្មី, ២)បញ្ហាប្រឈមនៃការប្រើប្រាស់ AI ក្នុងការធ្វើពាណិជ្ជកម្ម និង៣)ពិភាក្សាអំពីដំណោះស្រាយលើផលជះនៃការប្រើប្រាស់ AI លើការធ្វើពាណិជ្ជកម្ម។ ជាមួយគ្នានោះ វេទិកានេះក៏បានពិភាក្សាលើបទពិសោធន៍ បញ្ហាប្រឈម…

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន៥ស្ថាប័ន ដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា

វ៉ាស៊ីនតោនឌីស៊ី៖ កាលពីរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន៥ស្ថាប័ន ក្រោមការសម្របសម្រួលពីសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតអំពីបរិយាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជារួចរាល់ពិនិត្យលទ្ធភាពដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត និងចំពោះក្រុមហ៊ុនដែលពុំទាន់បានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាសូមពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុននាពេលណាមួយខាងមុខនេះក្រោមកិច្ចសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ ប្រភព៖ MoINFO APP

អបអរសាទរ! កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»

(ភ្នំពេញ)៖ កម្ពុជាបានបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ក្នុងនោះមានរថយន្តចំនួន១៧៩គ្រឿង។ បំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រុមហ៊ុនអាមេរិកាំងជាច្រើនមានចំណាប់អារម្មណ៍ចង់មកវិនិយោគ នៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងថា បន្ទាប់ពីឯកឧត្តមបានធ្វើបទបង្ហាញពន្យល់បកស្រាយអំពីសក្តានុពលក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បានធ្វើអោយក្រុមហ៊ុន អាមេរិកាំង ជាច្រើនចាប់ អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា។ ការធ្វើបទបង្ហាញនេះបានធ្វើឡើងនៅក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយ មជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ នៅរដ្ឋធានី វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាលថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៤។ យ៉ាងណាក៏ដោយឯកឧត្តម ស៊ុន ចាន់ថុល នៅមិនទាន់អាចបញ្ជាក់អោយច្បាស់លាស់អំពីបរិមាណក្រុមហ៊ុនអាមេរិកដែលចង់មកវិនិយោគនៅកម្ពុជានោះទេ តែថាកម្ពុជាត្រៀមខ្លួនចាំទទួលអោយពួកគេមកសិក្សាបន្ថែមមុននឹងសម្រេចចិត្ត មកដាក់ទុននៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន សិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៥ ស្តីពីមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន​ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១​ ខែតុលា ឆ្នាំ២០២៤ ក្នុងក្រុងព្រះសីហនុ ក្នុងគោលដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការបង្កើតមជ្ឈមណ្ឌលគ្រប់​គ្រង​បច្ចេកវិទ្យាអាស៊ាន (ASEAN TMH)។ មជ្ឈមណ្ឌលនេះមានគោលបំណងភ្ជាប់ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាជាតិក្នុងតំបន់អាស៊ាន ដើម្បីប្រែក្លាយគំនិតនវានុវត្តន៍ឱ្យទៅជាដំណោះស្រាយដែលអាចអនុវត្តបានសម្រាប់បញ្ហាប្រឈមសំខាន់ៗ រួមទាំងបរិវត្តកម្មឧស្សាហកម្ម សន្តិសុខស្បៀង និងបញ្ហាសុខភាព ជំងឺរាតត្បាត វិសមភាពសេដ្ឋកិច្ច និងវិបត្តិអាកាសធាតុជាដើម។

សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ

យោងតាមការសង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញថា ៖ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ។ នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ ប្រព័ន្ធសម្ពាធទាបរួមជាមួយនឹងសម្ពាធទាប នឹងរំកិលចុះមកក្រោមអូស បន្លាយនឹងគ្របដណ្តប់មកលើប្រទេសកម្ពុជា ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែកញ្ញា…

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដេីម្បីអភិវឌ្ឍន៍កម្ពុជា​ (CDRI)

នៅរសៀលថ្ងៃទី​២៧​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវិទ្យាស្ថានបណ្តុះបណ្តាល​ និងស្រាវជ្រាវដេីម្បីអភិវឌ្ឍន៍កម្ពុជា​ (CDRI) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងរីករាយពិនិត្យលទ្ធភាពសហការជាមួយវិទ្យាស្ថាន CDRI ក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងប្រាប់តំណាងវិទ្យាស្ថាន CDRI ឱ្យគិតគូរឱ្យបានច្បាស់លាស់ ស៊ីជម្រៅ នូវរាល់ការអនុវត្តគម្រោងនានារបស់ខ្លួន…

តំបន់ទេសចរណ៍ចំនួន១១៥ទីតាំង នៅខេត្តបាត់ដំបង ត្រៀមទទួលស្វាគមន៌ភ្ងៀវទេសចរនាឱកាសភ្ជុំបិណ្ឌ

គោដៅទេសចរណ៌ជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលយកភ្ងៀវទេសចរដែលមកលេងកំសាន្ដពីគ្រប់ទីមជ្ឃដ្ឋាននានា ទាំងក្នុងស្រុកនិងក្រៅស្រុក ក្នុងនោះតំបន់ដែលមានសក្ដានុទាក់ទាញខ្លាំងក្នុងខេត្តមានដូចជា ប្រាសាទបាណន់ ប្រាសាទឯកភ្នំ និងមរណីដ្ឋានជើងភ្នំសំពៅជាដើម ។ អនុប្រធានមន្ទីរទេសចរណ៌ខេត្តបាត់ដំបង លោក ហម អរុណ បានប្រាប់វិទ្យុជាតិកម្ពុជា ចំការចេកនៅក្នុងកម្មវិធីសន្ទនាមតិនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពល និងជាគោលដៅទេសចរណ៌សំបូរបែបចំរុះ មានតំបន់ទេសចរណ៌ធម្មជាតិ តំបន់ទេសចរណ៌វប្បធម៌ តំបន់ទេសចរណ៌ប្រវត្តិសាស្រ្ដ តំបន់ទេសចរណ៌កែឆ្នៃ និងតំបន់ទេសចរណ៌កសិឧស្សាហកម្ម ។ លោកបានបន្ថែមថា តំបន់ទេសចរណ៍សរុបទាំងអស់មានចំនួន១១៥ទីតាំង ក្នុងនោះចែកចេញ ជារមណីដ្ឋាន តំបន់គោលដៅទេសចរណ៌…

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា”

សេចក្តីជូនដំណឹងស្តីពី៖ ព្រឹត្តិការណ៍ ”អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា” (ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃទី២៧ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមពិធីតាំងពិព័រណ៍ Travel Sale Expo 2024 នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ក្នុងឱកាសនោះ ក្រុមការងារបានដាក់តាំងបង្ហាញនូវផលិតផលសក្ដានុពលរបស់កម្ពុជា រួមមាន៖ អង្ករ ម្រេច ដំណាប់ស្វាយក្រៀម គ្រាប់ស្វាយចន្ទី…