ក.ប.ប. ខេត្តតាកែវ និងខេត្តកែប បានរកឃើញទំនិញហួសកាលបរិច្ឆេទនៅលើទីផ្សារ

តាកែវ&កែប៖ មន្ត្រីជំនាញ ក.ប.ប ខេត្តតាកែវ និងខេត្តកែប កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងតំណាងផ្សារបានចុះត្រួតពិនិត្យទំនិញម្ហូបអាហារនៅផ្សារទន្លាប់ ស្ថិតនៅស្រុកគិរីវង់ ខេត្តតាកែវ ផ្សារកែបនិងផ្សារសហគមន៍ នៅក្រុងកែប ខេត្តកែប។ យោងតាមលទ្ធផលបញ្ជាក់របស់មន្ត្រីជំនាញ ក.ប.ប. ខេត្តទាំងពីខាងលើនេះបានឱ្យដឹងថា សមត្ថិច្ចបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖ ទឹកម្ទេស ផ្សិត/តៅហ៊ូកំប៉ុង សរុបចំនួន៤.៧៧ គីឡូក្រាម ដោយបានធ្វើការដកហូតដើម្បីដុតកម្ទេចចោលតាមនីតិវិធី។ ជាមួយគ្នានេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើបង្គាស្រស់ មឹកស្រស់ ពពុះសណ្តែក ។ល។ សរុបចំនួន៧គំរូ ដែលជាលទ្ធផល…

មន្ទីរសាធារណការខេត្តបានអនុវត្តការជួសជុលថែទាំកំណាត់ផ្លូវឆ្លងកាត់ខេត្តចំនួន១៧

(ភ្នំពេញ)៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្សព្វផ្សាយពីសកម្មភាពនៃការចុះត្រួតពិនិត្យនិងជួសជុលថែទាំផ្លូវចំនួន១៧ខេត្ត ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរជូនពលរដ្ឋព្រមទាំងការដឹកជញ្ជូនទំនិញផ្សេងៗជាដើម។ មន្ទីរសាធារណការខេត្តទាំង១៧ កាលពីថ្ងៃទី៥ – ៦ តុលា ២០២៤ បានបើកការដ្ឋានជួសជុលផ្លូវដែលមានការខូចខាត និងខ្ទេច ឬជង្ហុកសំបុកមាន់ ដោយសារការដឹកជញ្ជូន និងកត្តាអាកាសធាតុជាដើម។ សម្រាប់សកម្មភាពនៃការចុះអនុវត្តការជួសជុលផ្លូវទាំង១៧ខេត្តនេះ គឺមានក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ កែប សៀមរាប ព្រៃវែង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម កំពត តាកែវ ត្បូងឃ្មុំ…

អាជ្ញាធរខេត្តសៀមរាបប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅមគ្គុទេសក៍ធ្វើអាជីវកម្ម និងការវិនិយោគ

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ធ្វើអាជីវកម្ម និងការវិនិយោគ ដើម្បីបង្ហាញសក្តានុពលរបស់ខេត្តសៀមរាប ទៅកាន់ពិភពលោក។ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅ “មគ្គុទេសក៍ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប”នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្មបានលើកឡើងថា សៀវភៅមគ្គុទេសក៍ សម្រាប់ធ្វើអាជីវកម្ម និងការវិនិយោគ នេះបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាចំណែកមួយលើកស្ទួយវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា សៀមរាបជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជម្រុញកំណើនសេដ្ឋកិច្ចនេះ មិនត្រឹមតែប៉ុណ្ណោះក្រៅពីមានប្រាសាទបុរាណរាប់រយហើយនោះ ក៏នៅមានសក្តានុពលផ្សេងៗទៀត ដូចជាវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យដឹកជញ្ជូនផ្លូវអាកាសជាដើម។…

សេចក្តីជូនដំណឹង៖​ ក្រសួងព័ត៌មាន និងក្រុមហ៊ុន អិម អេស អេ ម៉ាឃីធីង សីលូសិន អេស៊ា (MSA)  នឹងសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការអនុវត្តគោលការណ៍ឆន្ទៈល្អ»  នៅថ្ងៃព្រ

សេចក្តីជូនដំណឹង៖​ ក្រសួងព័ត៌មាន និងក្រុមហ៊ុន អិម អេស អេ ម៉ាឃីធីង សីលូសិន អេស៊ា (MSA) នឹងសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការអនុវត្តគោលការណ៍ឆន្ទៈល្អ» នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨និង០០នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ។ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងសិក្ខាសាលាខាងលើនេះ សូមមេត្តាចុះឈ្មោះតាមរយៈ QR Code ដែលមានភ្ជាប់នៅខាងក្រោម ឱ្យបានមុនម៉ោង ៣និង០០នាទីរសៀល នាថ្ងៃទី៩…

នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដោយ

នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក-លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម -សហព័ន្ធ និងលោក-លោកស្រីជាប្រធានក្រុមហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូប។ កិច្ចប្រជុំខាងលើ ក្នុងគោលបំណងផ្សព្វផ្សាយពី «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤…

អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤០៦៤ រៀល សម្រាប់ថ្ងៃទី០៨ ខែតុលានេះ

ចេញផ្សាយ ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៤ អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី៨ ខែតុលានេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤០៦៤រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕ ប្រភព MoINFO APP

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤

(វៀងចន្ទន៍, ឡាវ)៖ នាថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ពិភាក្សាលើរបៀបវារៈសំខាន់ៗនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន ការអនុវត្តផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងការរៀបចំសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥ របៀបវារៈចីរភាពអាស៊ាន និងបដិវត្តន៍ឌីជីថលអាស៊ាន ក៏ដូចជាពិនិត្យឯកសារសមិទ្ធផលក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ប្រភព៖ ក្រសួងពាណិជ្ជកម្ម

គម្រោងវិនិយោគចំនួន២៨ ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២៤

គម្រោងវិនិយោគចំនួន២៨ ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២៤

លោក ឃឹម ហ្វីណង់៖ សហគមន៍កសិកម្មទំនើប សមាជិកអាចទិញធាតុចូលក្នុងតម្លៃទាប​ និងមិនចាំបាច់ចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការដាំដុះដែរ

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថាសហគមន៍កសិកម្មទំនើប មិនគ្រាន់តែអាចទិញធាតុចូល ក្នុងតម្លៃទាបជាងការទិញរៀងៗខ្លួននោះទេ តែក៏មិនចាំបាច់ចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការដាំដុះដែរ។ លោកបានបញ្ជាក់បន្ថែមថា, សហគមន៍ស្វាយចន្ទីពីរទៀត គឺសហគមន៍កសិកម្មទំនើប«ប្រាសាទសំបូររុងរឿង» និងសហគមន៍កសិកម្មទំនើប «កំពង់ធំសាលាវិស័យ» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដំណាលគ្នាជាមួយសហគមន៍កសិកម្មទំនើប«ទំរីងកំពង់ធំ» កាលពីពេលថ្មីៗនេះ។ លោក បានបន្តថា ជាមួយនឹងផ្ទៃដីផលិតកម្មសរុបជាង១ពាន់ហិកតា សហគមន៍ទាំង៣នេះអាចមានសមត្ថភាពបញ្ជាទិញជីរួមគ្នា ទាំងជីសរីរាង្គនិងជីគីមី ក្នុងទំហំប្រហែល៣៥០តោនក្នុងពេលតែមួយ។ លោក…

អ្នកជំនាញ៖ ប្រធាន ឬអ្នកគ្រប់គ្រង សហគ្រាសមីក្រូ តូច និងមធ្យមទាំងអស់ គួរពង្រឹង Soft Skillរបស់ខ្លួន ដើម្បីធ្វើឱ្យការគ្រប់គ្រងអាជីវកម្ម​ទទួលបានជោគជ័យ

លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា បានជំរុញឱ្យ ប្រធាន ឬអ្នកគ្រប់គ្រង សហគ្រាសមីក្រូ តូច និងមធ្យម ត្រូវអភិវឌ្ឍជំនាញ Soft Skill និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាតម្រូវការ និងការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​មាន​និរន្តរភាព ទើបជំរុញការធ្វើអាជីវកម្មរបស់ខ្លួនបានជោគជ័យ។ លោកបណ្ឌិត លើកឡើងនៅក្នុងវេទិកាពិភាក្សា ស្តីពីការ​គ្រប់​គ្រង​ហិរញ្ញវត្ថុក្នុង អាជីវកម្មសហគ្រាសមីក្រូ តូច និងមធ្យម នេះថា ជុំវិញការធ្វើជំនួញ ច្បាស់​ណាស់គឺម្ចាស់អាជីវកម្មចង់បានប្រាក់ចំណូល និងការ គ្រប់គ្រង់អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព។ បញ្ហានេះម្ចាស់អាជីវកម្ម ត្រូវតែពង្រឹងនិងពង្រីកជំនាញ…