Author: RTZ Business news

ការទាមទារប្រាក់សម្រាប់ភាពគ្មានការងារធ្វើរបស់ប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ៩,១% នៅក្នុងខែមីនាកន្លងទៅ

អន្តរជាតិ៖ ទិន្នន័យក្រសួងការងាររបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញនៅថ្ងៃចន្ទទី៨មេសា សប្ដាហ៍នេះថា ការទាមទារប្រាក់សំណងពីភាពគ្មានការងារធ្វើរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះកាលពីខែមុនដោយសារតែតម្រូវការទាបនៅក្នុងសេវាកម្មអប់រំ វិស័យផលិតកម្ម និងវិស័យលក់ដុំ និងរាយជាដើម។ យោងតាមក្រសួងការងារ ចំនួនអ្នកដាក់ពាក្យថ្មីសម្រាប់ការទាមទារប្រាក់អត្ថប្រយោជន៍ស្វែងរកការងារមានចំនួន ១៣០.៨០០ក់ នៅក្នុងខែមីនា ធ្លាក់ចុះ ៩,១ %ធៀបនឹងខែដូចគ្នានៃឆ្នាំមុន។ ចំនួននេះ នៅតែបន្តធ្លាក់ចុះសម្រាប់ខែទីពីរជាប់ៗគ្នា បន្ទាប់ពីធ្លាក់ចុះក្នុងចំនួនពីរខ្ទង់កាលពីខែមុន។ អ្នកដាក់ពាក្យស្នើសុំអត្ថប្រយោជន៍បានធ្លាក់ចុះនៅក្នុងសេវាកម្មអប់រំ ផលិតកម្ម និងឧស្សាហកម្មលក់ដុំ និងរាយ ប៉ុន្តែអំណាននៅក្នុងផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រង និងផ្នែកព័ត៌មាន និងទំនាក់ទំនង បានបតបន្ថែមទៀតកាលពីខែមុន៕

ប្រទេសចិនបានប៉ាន់ប្រមាណអត្រាកំណើនផលិតផលក្នុងស្រុកសរុបនៅត្រឹម៥,៣%ក្នុងឆ្នាំ២០២៤

អន្តរជាតិ៖ មជ្ឈមណ្ឌលវិទ្យាសាស្ត្រព្យាករណ៍របស់បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន នៅពេលថ្មីៗនេះបានចេញផ្សាយរបាយការណ៍មួយដែលផ្តល់នូវទស្សនវិស័យវិជ្ជមានសម្រាប់ផលិតផលក្នុងស្រុកសរុបឬ GDP របស់ប្រទេសចិន និងគន្លងសេដ្ឋកិច្ចទាំងមូលសម្រាប់ឆ្នាំ២០២៤ នេះ ។ របាយការណ៍នេះ បានព្យាករណ៍ពីអត្រាកំណើន GDP ថេរប្រហែល ៥,៣% ដែលឆ្លុះបញ្ចាំងពីភាពធន់របស់ហារអំណាចពិភពលោកមួយនេះ និងសក្តានុពលសម្រាប់សេដ្ឋកិច្ចប្រកបដោយការអភិវឌ្ឍន៍និងនិរន្តរភាព។ របាយការណ៍នេះបានបញ្ចូលទៅក្នុងការព្យាករកំណើនជាក់លាក់តាមវិស័យសម្រាប់ឆ្នាំ ២០២៤នេះ។ អត្រាកំណើនពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ទិន្នផលឧស្សាហកម្មដំណាក់កាលទី១ ទី២ និងកម្រិតខ្ពស់បំផុត ត្រូវបានគេរំពឹងថានឹងឈានដល់ ៤,៥% ៤,៥% និង៦ % ជាប់ៗគ្នា។ កំណើនប្រកបដោយតុល្យភាពនេះនៅទូទាំងវិស័យរួមចំណែកដល់ស្ថិរភាពទាំងមូលនៃទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសចិន។ របាយការណ៍នេះបង្ហាញពីការរួមចំណែកដែលរំពឹងទុកចំពោះកំណើន GDP របស់ប្រទេសចិនក្នុងឆ្នាំ២០២៤…

ប្រធានក្រុមហ៊ុន Sunwah Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group…

សេវាកម្មជាច្រើនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក

អន្តរជាតិ៖ យោងតាមការតាមដានស្ថានភាពរបស់ក្រុមហ៊ុន សេវាកម្មជាច្រើនរបស់ក្រុមហ៊ុនទូរស័ព្ទដ៏ល្បី Apple រួមទាំង App Store, Apple TV+ និង Apple Music បានធ្លាក់ចុះកាលពីថ្ងៃពុធថ្ងៃទី ៣ មេសា សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ អ្នកប្រើប្រាស់ កម្មវិធី App Store ប្រហែល ៦.៤០០នាក់បានរាយការណ៍ពីបញ្ហានានាក្នុងកម្រិតខ្ពស់បំផុតនៃភាពរអាក់រអួល នេះបើយោងតាម កម្មវិធី Downdetector នៅលើApp Store ដែលតាមដានបញ្ហាដោយការប្រមូលផ្តុំរបាយការណ៍ស្ថានភាពពីប្រភពជាច្រើន រួមទាំងអ្នកប្រើប្រាស់ផងដែរ។ Downdetector…

តម្លៃប្រេងបន្តហក់ឡើងដោយសារបារម្ភពីការផ្គត់ផ្គង់មានកម្រិតទាប បង្ហាញសញ្ញានៃកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក

អន្តរជាតិ៖ តម្លៃប្រេងនៅតែបន្តហក់ឡើងនៅថ្ងៃព្រហស្បតិ៍ទី៤មេសា សប្ដាហ៍នេះ ដោយសារក្តីបារម្ភនៃការផ្គត់ផ្គង់មានកម្រិតទាប ខណៈក្រុមហ៊ុនផលិតប្រេងធំៗកំពុងបន្តកាត់បន្ថយទិន្នផល និងមានសញ្ញានៃកំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ដែលជាអ្នកប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក។ ភាគហ៊ុនក្រុមហ៊ុនប្រេង Brent សម្រាប់ខែមិថុនាបានកើនឡើង ៣១ សេន ឬ ០,៤% ដល់ ៨៩, ៦៦ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង 0443 ម៉ោងសកល (GMT) ។ ភាគហ៊ុនក្រុមហ៊ុន West Texas Intermediate (WTI) សម្រាប់ខែឧសភា បានកើនឡើង ៣០…

គណៈកម្មការមូលបត្រកម្ពុជា បង្កើតឡើងដើម្បីអ្វី?

គណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.)មានគោលដៅ និងគោលបំណងដូចខាងក្រោម៖ • គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារមូលបត្រ រួមទាំងទីផ្សារមូលបត្ររដ្ឋនៃព្រះរាជាណាចក្រកម្ពុជា • កំណត់លក្ខខណ្ឌ ដើម្បីផ្តល់ការអនុញ្ញាតជូនប្រតិបតិ្តករទីផ្សារមូលបត្រ ប្រតិបតិ្តករប្រព័ន្ធផាត់ទាត់និងទូទាត់មូលបត្រ និងប្រតិបត្តិកររក្សាទុកមូលបត្រ។ • កំណត់លក្ខខណ្ឌដើម្បីផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមូលបត្រ និងភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ • លើកកម្ពស់ និងជម្រុញដល់ការគោរពតាមលក្ខខណ្ឌនៃច្បាប់ និងបទប្បញ្ញតិ្តដែលពាក់ព័ន្ធនានា • បង្កើត និងរក្សាទំនុកចិត្តអ្នកវិនិយោគដោយការពារសិទិ្ធរបស់អ្នកវិនិយោគ និងធានាឲ្យមានការបោះផ្សាយមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ និងត្រឹមត្រូវ។ • ជម្រុញការអភិវឌ្ឍន៌ទីផ្សារមូលបត្រ • ដោះស្រាយវិវាទនានា ដែលពាក់ព័ន្ធនឹងវិស័យមូលបត្រ • បង្ការ…

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក Trump ប្រកាសពីការខាតបង់ ខណៈភាគហ៊ុនធ្លាក់ចុះ

អន្តរជាតិ៖ ភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Donald Trump បានធ្លាក់ចុះនៅដើមសប្ដាហ៍នេះ បន្ទាប់ពីក្រុមហ៊ុន បានរាយការណ៍ពីការខាតបង់សរុបជាង ៥៨ លានដុល្លារកាលពីឆ្នាំមុន។ ការដាំកកបាលចុះនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ផ្តើមទីផ្សារភាគហ៊ុនភ្លាមៗ នៅពេលភាគហ៊ុនរបស់ក្រុមហ៊ុនមេនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social បានកើនឡើង។ ក្រុមហ៊ុន Trump Media and Technology Group បាននិយាយនៅក្នុងឯកសារមួយថា ខ្លួនបានបង្កើតប្រាក់ចំណូលត្រឹមតែ ៤,១ លានដុល្លារក្នុងឆ្នាំ២០២៣ ។ ក្រុមហ៊ុននេះ ក៏បាននិយាយថាមានការសង្ស័យខ្លាំងលើការគ្រប់គ្រង ដែលថាតើក្រុមហ៊ុននឹងមានប្រាក់គ្រប់គ្រាន់ដើម្បីដោះបំណុលហិរញ្ញវត្ថុរបស់ខ្លួននៅពេលដែលបញ្ហាចូលមកដល់ដែរឬអត់។ ក្រុមហ៊ុន…

តម្លៃប្រេងសកលបន្តហក់ឡើង ខណៈហានិភ័យនៃការផ្គត់ផ្គង់ភូមិសាស្ត្រនយោបាយកាន់តែខ្លាំង

អន្តរជាតិ៖ តម្លៃប្រេងបានបន្តហក់ឡើងនៅថ្ងៃពុធទី៣មីនាសប្ដាហ៍នេះ ស្របពេលក្រុមវិនិយោគិនបានសម្លឹងមើលទៅក្ដីបារម្ភជុំវិញការផ្គត់ផ្គង់ប្រេងឆៅ និងប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី និងលទ្ធភាពនៃការរីកសាយកាន់តែធំនៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់ការផ្ទុះជម្លោះដោយផ្ទាល់ជាមួយប្រទេសអ៊ីរ៉ង់ផងដែរ។ ភាគហ៊ុនប្រេងឆៅ Brent សម្រាប់ខែមិថុនា បានកើនឡើង ១៧ សេន ឬ ០,១៩% ដល់ ៨៩,០៩ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង 0650 ម៉ោងសកល ស្របពេលភាគហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate សម្រាប់ខែឧសភា បានកើនឡើង ៧ សេន ឬ…

ការចែកចាយរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០

អន្តរជាតិ៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះកាលពីថ្ងៃអង្គារទី២មីនា សប្ដាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានរាយការណ៍ពីការធ្លាក់ចុះនៃការចែកចាយប្រចាំត្រីមាសជាលើកដំបូងក្នុងរយៈពេលជិត ៤ ឆ្នាំ។ ការធ្លាក់ចុះសម្រាប់ការចែកចាយ ការប៉ាន់ប្រមាណជិតបំផុតនៃការលក់របស់ក្រុមហ៊ុន Tesla ត្រូវបានក្រុមអ្នកវិភាគមួយចំនួនហៅថាជា ស្ថានភាពធ្ងន់ធ្ងរ ហើយការធ្លាក់ចុះនេះនៅតែកើតឡើង ទោះមានការបញ្ចុះតម្លៃដើម្បីបង្កើនតម្រូវការដែលមានភាពយឺតយ៉ាវក៏ដោយ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឬ EV របស់មហាសេដ្ឋីអាមេរិកលោក Elon Musk បាននិយាយថា ខ្លួនបានចែកចាយរថយន្តជិត៣៨៧.០០០ គ្រឿង ក្នុងរយៈពេល ៣ ខែដំបូងក្នុងឆ្នាំ២០២៤នេះ។ នោះជាការធ្លាក់ចុះ ៧,៥% ធៀបទៅនឹងឆ្នាំមុន…

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួង ពាណិជ្ជកម្ម អនុញ្ញាតជូនលោក Kazunori KATO អនុប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yasuhiko KURIYAMA អភិបាលទីក្រុង Asakuchi ខេត្ត Okayama

នារសៀលថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក Kazunori KATO អនុប្រធានសមាគមជប៉ុន-កម្ពុជា និងលោក Yasuhiko KURIYAMA អភិបាលទីក្រុង Asakuchi ខេត្ត Okayama ព្រមទាំងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើមលោក អភិបាល ក្រុង Asakuchi បាន គោរព ណែនាំ ផលិតផល…

ព័ត៌មានថ្មីៗ