Month: April 2024

សារៈប្រយោជន៍ដើមត្នោត

ដើមត្នោត ដើមត្នោតជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា។ ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចរហូតដល់ ១០ ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។ រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស យកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ខេត្តដែលសំបូរដើមត្នោតជាងគេគឺខេត្តកំពង់ស្ពឺហើយមនុស្សបាន ទទួលយក សារៈប្រយោជន៍ជាច្រើនពីដើមត្នោតដូចជា ៖ ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វាដោយមានរសជាតិ ផ្អែមពិសារនិងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផងដែរ។ មិនតែប៉ុណ្ណោះផ្លែត្នោតខ្ចីគេអាចយកទៅធ្វើជាមុខម្ហូបជាច្រើនមុខទៀត។ ចំណែកឯផ្លែទុំវិញគេអាច យកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ។ ហើយចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញធ្វើជាសំភារៈមួយចំនួនមាន ៖…

សិង្ហបុរី គ្រោងរក្សាគោលនយោបាយរូបិយវត្ថុឱ្យនៅដដែល ខណៈជួបប្រទះអតិផរណា

អន្តរជាតិ៖ មានការរពឹងទុកយ៉ាងទូលំទូលាយថា ធនាគារកណ្តាលរបស់ប្រទេសសិង្ហបុរី នឹងរក្សាគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឱ្យនៅដដែលក្នុងខែនេះ ហើយផ្អាកការបន្ធូរបន្ថយការកំណត់របស់ខ្លួនរហូតដល់អតិផរណាចាប់ផ្តើមធូរស្រាលដល់កម្រិតល្អប្រសើរ។ អ្នកវិភាគទាំង១១រូប ដែលត្រូវបានស្ទង់មតិដោយសារព័ត៌មាន Reuters រំពឹងថាអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) នឹងផ្អាកការកែប្រែគោលនយោបាយរបស់ខ្លួននៅក្នុងការត្រួតពិនិត្យឡើងវិញ ដែលបានគ្រោងទុកនៅថ្ងៃសុក្រសប្ដាហ៍នេះ។ អតិផរណានៅសិង្ហបុរីនៅតែបន្តឥតឈប់ និងបានធ្លាក់ចុះដល់ទៅ៣,១%នៅក្នុងខែមករាដើមឆ្នាំនេះ មុនពេលបង្កើនល្បឿនដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំពីរខែគឺ ៣,៦% កាលពីខែកុម្ភៈ២០២៤នេះ ដោយសារឥទ្ធិពលតាមរដូវកាលចាប់ពីបុណ្យចូលឆ្នាំចិន បានជំរុញឱ្យតម្លៃសេវាកម្ម និងម្ហូបអាហារឡើងថ្លៃខ្ពស់។ លោក Denise Cheok សេដ្ឋវិទូនៅក្រុមហ៊ុន Moody’s Analytics បាននិយាយថា យើងរំពឹងថា MAS នឹងរក្សាការកំណត់រូបិយវត្ថុរបស់ខ្លួនឱ្យនៅថេរក្នុងកិច្ចប្រជុំខែមេសានេះ…

នាយករដ្ឋមន្ត្រីថៃ រំពឹងថា ធនាគារកណ្តាលនឹងកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃពុធសប្ដាហ៍នេះ

អន្តរជាតិ៖ លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បាននិយាយកាលពីថ្ងៃអង្គារថា លោករំពឹងថា ធនាគារកណ្តាល នឹងកាត់បន្ថយអត្រាការប្រាក់ នៅពេលជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យឡើងវិញលើគោលនយោបាយរូបិយវត្ថុ។ លោកបានប្រាប់អ្នកសារព័ត៌មានថា ជំហររបស់លោកមិនផ្លាស់ប្តូរទេ ព្រោះយើងបានរងទុក្ខច្រើនមកហើយចំពោះបញ្ហានេះ។ មានការរំពឹងទុកថា អត្រាការប្រាក់ នឹងត្រូវបន្ធូរបន្ថយ ។ មកទល់ពេលនេះ ធនាគារកណ្តាលថៃ បានទប់ទល់នឹងសម្ពាធរបស់រដ្ឋាភិបាលក្នុងការបន្ធូរបន្ថយគោលនយោបាយ ដោយរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅកម្រិត២,៥០%កាលពីក្នុងខែកុម្ភៈ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ សេដ្ឋវិទូភាគច្រើនរំពឹងថាអត្រានេះ នឹងរក្សាមិនផ្លាស់ប្តូរទេនៅការពិនិត្យឡើងវិញបន្ទាប់របស់ខ្លួននៅថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែអ្នកមួយចំនួន ព្យាករណ៍ពីការកាត់បន្ថយ។ លោក ថាវីស៊ីន…

កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជាអង្គភាពអ្វី?

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) មានតួនាទី និងភារកិច្ច ដឹកនាំ រៀបចំ សម្របសម្រួល តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព និង វិនិយោគ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថល។ គណៈកម្មាធិការក៏ទទួលបន្ទុកក្នុង ការដឹកនាំ រៀបចំ និងសម្របសម្រួលវិនិយោគសាធារណៈ ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឌីជីថល ព្រមទាំងភារកិច្ចគាំទ្រ ក្រុមប្រឹក្សា លើកិច្ចការតាមដាន និងវាយតម្លៃការអនុវត្តក្របខណ្ឌគោលនយោបាយ។

ក្នុងឆ្នាំ២០២៣នេះ ប្រជាជនកម្ពុជាប្រមាណ ៤.៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីឥណទានដែលស្មើនឹងទឹកប្រាក់ជាង ២៣២ លានរៀល

យោងតាមរបាយការណ៍ស្ថានភាពឥណទាននៅកម្ពុជាឆ្នាំ២០២៣ របស់ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ហៅកាត់ថា (CBC) បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ប្រជាជនកម្ពុជាប្រមាណ ៤.៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីឥណទានដែលស្មើនឹងទឹកប្រាក់ជាង ២៣២,៣៩៣,៣៩៤ លានរៀល ដោយទិន្នន័យនេះបានមកពីការកត់ត្រា រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬ សហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិករបស់ស៊ីប៊ីស៊ីទាំងអស់ចំនួន ១៩៤ ស្ថាប័ន។ សេចក្តីសង្ខេបនេះផ្តោតលើ សមតុល្យឥណទាន ទំហំទីផ្សារឥណទាន គុណភាពឥណទាន និង…

ការទាមទារប្រាក់សម្រាប់ភាពគ្មានការងារធ្វើរបស់ប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ៩,១% នៅក្នុងខែមីនាកន្លងទៅ

អន្តរជាតិ៖ ទិន្នន័យក្រសួងការងាររបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញនៅថ្ងៃចន្ទទី៨មេសា សប្ដាហ៍នេះថា ការទាមទារប្រាក់សំណងពីភាពគ្មានការងារធ្វើរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះកាលពីខែមុនដោយសារតែតម្រូវការទាបនៅក្នុងសេវាកម្មអប់រំ វិស័យផលិតកម្ម និងវិស័យលក់ដុំ និងរាយជាដើម។ យោងតាមក្រសួងការងារ ចំនួនអ្នកដាក់ពាក្យថ្មីសម្រាប់ការទាមទារប្រាក់អត្ថប្រយោជន៍ស្វែងរកការងារមានចំនួន ១៣០.៨០០ក់ នៅក្នុងខែមីនា ធ្លាក់ចុះ ៩,១ %ធៀបនឹងខែដូចគ្នានៃឆ្នាំមុន។ ចំនួននេះ នៅតែបន្តធ្លាក់ចុះសម្រាប់ខែទីពីរជាប់ៗគ្នា បន្ទាប់ពីធ្លាក់ចុះក្នុងចំនួនពីរខ្ទង់កាលពីខែមុន។ អ្នកដាក់ពាក្យស្នើសុំអត្ថប្រយោជន៍បានធ្លាក់ចុះនៅក្នុងសេវាកម្មអប់រំ ផលិតកម្ម និងឧស្សាហកម្មលក់ដុំ និងរាយ ប៉ុន្តែអំណាននៅក្នុងផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រង និងផ្នែកព័ត៌មាន និងទំនាក់ទំនង បានបតបន្ថែមទៀតកាលពីខែមុន៕

ប្រទេសចិនបានប៉ាន់ប្រមាណអត្រាកំណើនផលិតផលក្នុងស្រុកសរុបនៅត្រឹម៥,៣%ក្នុងឆ្នាំ២០២៤

អន្តរជាតិ៖ មជ្ឈមណ្ឌលវិទ្យាសាស្ត្រព្យាករណ៍របស់បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន នៅពេលថ្មីៗនេះបានចេញផ្សាយរបាយការណ៍មួយដែលផ្តល់នូវទស្សនវិស័យវិជ្ជមានសម្រាប់ផលិតផលក្នុងស្រុកសរុបឬ GDP របស់ប្រទេសចិន និងគន្លងសេដ្ឋកិច្ចទាំងមូលសម្រាប់ឆ្នាំ២០២៤ នេះ ។ របាយការណ៍នេះ បានព្យាករណ៍ពីអត្រាកំណើន GDP ថេរប្រហែល ៥,៣% ដែលឆ្លុះបញ្ចាំងពីភាពធន់របស់ហារអំណាចពិភពលោកមួយនេះ និងសក្តានុពលសម្រាប់សេដ្ឋកិច្ចប្រកបដោយការអភិវឌ្ឍន៍និងនិរន្តរភាព។ របាយការណ៍នេះបានបញ្ចូលទៅក្នុងការព្យាករកំណើនជាក់លាក់តាមវិស័យសម្រាប់ឆ្នាំ ២០២៤នេះ។ អត្រាកំណើនពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ទិន្នផលឧស្សាហកម្មដំណាក់កាលទី១ ទី២ និងកម្រិតខ្ពស់បំផុត ត្រូវបានគេរំពឹងថានឹងឈានដល់ ៤,៥% ៤,៥% និង៦ % ជាប់ៗគ្នា។ កំណើនប្រកបដោយតុល្យភាពនេះនៅទូទាំងវិស័យរួមចំណែកដល់ស្ថិរភាពទាំងមូលនៃទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសចិន។ របាយការណ៍នេះបង្ហាញពីការរួមចំណែកដែលរំពឹងទុកចំពោះកំណើន GDP របស់ប្រទេសចិនក្នុងឆ្នាំ២០២៤…

ប្រធានក្រុមហ៊ុន Sunwah Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group…

សេវាកម្មជាច្រើនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក

អន្តរជាតិ៖ យោងតាមការតាមដានស្ថានភាពរបស់ក្រុមហ៊ុន សេវាកម្មជាច្រើនរបស់ក្រុមហ៊ុនទូរស័ព្ទដ៏ល្បី Apple រួមទាំង App Store, Apple TV+ និង Apple Music បានធ្លាក់ចុះកាលពីថ្ងៃពុធថ្ងៃទី ៣ មេសា សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ អ្នកប្រើប្រាស់ កម្មវិធី App Store ប្រហែល ៦.៤០០នាក់បានរាយការណ៍ពីបញ្ហានានាក្នុងកម្រិតខ្ពស់បំផុតនៃភាពរអាក់រអួល នេះបើយោងតាម កម្មវិធី Downdetector នៅលើApp Store ដែលតាមដានបញ្ហាដោយការប្រមូលផ្តុំរបាយការណ៍ស្ថានភាពពីប្រភពជាច្រើន រួមទាំងអ្នកប្រើប្រាស់ផងដែរ។ Downdetector…

តម្លៃប្រេងបន្តហក់ឡើងដោយសារបារម្ភពីការផ្គត់ផ្គង់មានកម្រិតទាប បង្ហាញសញ្ញានៃកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក

អន្តរជាតិ៖ តម្លៃប្រេងនៅតែបន្តហក់ឡើងនៅថ្ងៃព្រហស្បតិ៍ទី៤មេសា សប្ដាហ៍នេះ ដោយសារក្តីបារម្ភនៃការផ្គត់ផ្គង់មានកម្រិតទាប ខណៈក្រុមហ៊ុនផលិតប្រេងធំៗកំពុងបន្តកាត់បន្ថយទិន្នផល និងមានសញ្ញានៃកំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ដែលជាអ្នកប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក។ ភាគហ៊ុនក្រុមហ៊ុនប្រេង Brent សម្រាប់ខែមិថុនាបានកើនឡើង ៣១ សេន ឬ ០,៤% ដល់ ៨៩, ៦៦ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង 0443 ម៉ោងសកល (GMT) ។ ភាគហ៊ុនក្រុមហ៊ុន West Texas Intermediate (WTI) សម្រាប់ខែឧសភា បានកើនឡើង ៣០…

ព័ត៌មានថ្មីៗ