Category: ព័ត៌មានទូទៅ

ឯកឧត្តម Wang Wenbin៖ ចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា, រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែធ្ន ឆ្នាំ២០២៤ នេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា : “ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗ ក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។” ការលើកឡើងរបស់លោកទូតចិន អំពីការផ្តល់ជំនួយមកកម្ពុជា បន្ទាប់ពីមានការលើកឡើងថា ចិនបានផ្អាកផ្តល់ប្រាក់កម្ចី និងជំនួយផ្សេងៗមកកម្ពុជា និងថាចិនឈប់គាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ ។ ទន្ទឹមនឹងនេះដែរ លោក មាស សុខសេនសាន…

ស្ពានឬស្សីកោះប៉ែនដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ដាក់ដំណើរការហើយ ដើម្បីទទួលភ្ញៀវទេសចរនាថ្ងៃឆ្លងឆ្នាំសកលខាងមុខ

ការស្ថាបនាស្ពានប្រដឺសឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ដាក់ដំណើរការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះហើយ ក្នុងគោលបំណងទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត ខេត្តកំពង់ចាម នាថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមរដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹង នៅក្នុងដំណើរចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការស្ថាបនាស្ពានប្រដឺសឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន” ដែលដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា…

ឧកញ៉ា វ៉ាន់ ឆារស៍ជួន ស្វាគមន៍ក្រុមហ៊ុនជិត១០០ នៃសមាជិកសមាគមភស្តុភារកម្មកម្ពុជា ទស្សនកិច្ច «អាកាសយានដ្ឋានអន្តរជាតិតេជោ»

ឧកញ៉ា វ៉ាន់ ឆារស៍ជួន អភិបាលក្រុមហ៊ុន ខេមបូឌាអ៊ែផតអុិនវេសមុិន (CAIC) កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានទទួលស្វាគមន៍ក្រុមហ៊ុនជិត១០០ នៃសមាជិកសមាគមភស្តុភារកម្មកម្ពុជា ចុះទស្សនកិច្ចនៅ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ដែលមានទីតាំងនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) និងក្រុមប្រឹក្សាភិបាល រួមទទាំងសមាជិកសមាគមប្រមាណ៩០នាក់ផងដែរ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅអំពីសំណាក់ ឧកញ៉ា វ៉ាន់ ឆារស៍ជួន អភិបាលក្រុមហ៊ុនខេមបូឌាអ៊ែរផតអ៊ិនវេសមិន…

វៀតណាម ត្រូវការយ៉ាងហោចណាស់ ១៤ពាន់លានដុល្លារ ដើម្បីសង់ស្ថានីយសាកថ្មEV នៅទូទាំងប្រទេស

យោងតាមអ្នកជំនាញបានបង្ហាញឲ្យដឹងថា ប្រទេសវៀតណាម នឹងត្រូវការទឹកប្រាក់យ៉ាងហោចណាស់ ១៤ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់បណ្តាញស្ថានីយសាកថ្មរថយន្ត EV នៅទូទាំងប្រទេស ក្នុងគោលដៅដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។ តាមរយ:ផែនការដ៏ធំនេះ ត្រូវបានគេរំពឹងទុកខ្ពស់ថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើតឱកាសដ៏អស្ចារ្យសម្រាប់ទីផ្សាររថយន្តអគ្គិសនី (EV)។ សម្រាប់ការងាកទៅប្រើប្រាស់រថយន្ត EV គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយឆ្ពោះទៅរកគោលដៅបំភាយកាបូនកម្រិតសូន្យរបស់វៀតណាម និងការការពារបរិស្ថាន ហើយវាក៏នឹងជំរុញដល់សេដ្ឋកិច្ចជាតិផងដែរ ជាពិសេសក្នុងការកាត់បន្ថយថ្លៃដើមនាំចូលប្រេង និងអាចបង្កើតការងារបានដល់រាប់លានថែមទៀតផង។ យោងតាមរបាយការណ៍ពីធនាគារពិភពលោក បានបង្ហាញឲ្យដឹងថា ដើម្បីអាចឲ្យរថយន្ត EV ក្លាយជាចរន្ត ជាពិសេសក្នុងចំណោមអ្នកទិញរថយន្តលើកដំបូង នោះការសាងសង់ប្រព័ន្ធស្ថានីយសាកថ្ម នឹងដើរតួនាទីយ៉ាងសំខាន់។…

ដាក់ដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ ក្រោយចំណាយទុនវិនិយោគជាង១,៤លានដុល្លារ

ភ្នំពេញ ៖រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាត បឹងធំ ស្ថិតក្នុង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត បានក្នុងបរិមាណ៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ដែលតែងជួបកាតលំបាក និងការខ្វះខាតទឹកស្អាតប្រើប្រាស់ និងបរិភោគ។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បឹងធំ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ

នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនពីវឌ្ឍនភាពគម្រោងចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ ក្រុមហ៊ុន Worldbridge Group និងក្រុមហ៊ុនTrip.com ដើម្បីជំរុញការលក់កញ្ចប់ទស្សនកិច្ចគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន ​និងពិភពលោក ជាពិសេសគឺការរៀបចំកញ្ចប់ទស្សនកិច្ចជាលក្ខណៈVIP ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ In the afternoon of December…

នាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិក USS SAVANNAH ដែលមាននាវិកសរុបចំនួន១០៣ ផ្តើមចូលច តនៅកំពង់ផែកម្ពុជា

ព្រះសីហនុ៖ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) មាននាវិកសរុបចំនួន១០៣ នៅព្រឹកថ្ងៃទី ១៦ ធ្នូនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃ២០ខែធ្នូ ឆ្នាំ២០២៤។ ការចូលសំចតនាវារបស់អាម៉េរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក។ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃនេះ គឺមានការទទួលដោយផ្ទាល់ដោយលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្រ…

កម្មវិធីផ្ញើសាររបស់ជប៉ុន Viber ត្រូវបានអាជ្ញាធរុស្ស៊ីបិទលែងឱ្យមានវត្តមានលើទឹកដីរបស់ខ្លួន

រុស្ស៊ី៖ អ្នកឃ្លាំមើលទំនាក់ទំនងរបស់រុស្ស៊ី Roskomnadzor បានឱ្យដឹងនៅថ្ងៃសុក្រថា អាជ្ញាធរបានបិ ទការចូលទៅកាន់កម្មវិធីផ្ញើសាររបស់ជប៉ុន Viber, ជាកម្មវិធីថ្មីចុងក្រោយ ដែលស្ថិតក្នុងចំណោម សេវាកម្មទំនាក់ទំនងសង្គម ដែលត្រូវបានបិទដោយអាជ្ញាធររុស្ស៊ី។នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងសេចក្តីថ្លែងការណ៍, Roskomnadzor បានឱ្យដឹងថា ការបិទនេះ គឺពាក់ព័ន្ធនឹងការបំពានច្បាប់ ទាក់ទនឹងនឹងការទប់ស្កាត់អំពើភេរវកម្ម, ជ្រុលនិយម និងការជួញដូរគ្រឿងញៀន។ ក្រុមហ៊ុន Rakuten Group ដែលជាម្ចាស់កម្មវិធី Viber ភ្លាមៗមិនអាចសុំការបកស្រាយបានទេ។ សូមបញ្ជាក់ថា…

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ជ្រើសរើសលោក Richard Grenell ជាបេសកជនទទួលបន្ទុកបេសកកម្មពិសេស

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឱ្យដឹងថា លោកជ្រើសរើសលោក Richard Grenell ដែលជាអតីតនាយកស៉ើបការណ៍សម្ងាត់របស់លោក សម្រាប់តំណែងជាបេសកជនរបស់ប្រធានាធិបតី ទទួលបន្ទុកបេសកកម្មពិសេស ជាតួនាទីមួយដែលនឹងផ្តោតលើ ការជំរុញគោលនយោបាយ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បាននិយាយថា លោក Richard នឹងបំពេញបេសកកម្មពាក់ព័ន្ធបញ្ហាក្តៅៗ នៅជុំវិញពិភពលោក រួមបញ្ចូលទាំងវ៉េណេស៊ុយអេឡា និងកូរ៉េខាងជើង ដែលជាគូបដិបក្ខរបស់សហរដ្ឋអាមេរិក។ លោក Grenell…

សម្ព័ន្ធឧស្សាកម្មកូរ៉េចំនួន ៥០ ក្រុមហ៊ុន មានបំណងវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

គណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ នៃសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានមកជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីបំណងចង់វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជានាពេលខាងមុខ។ បំណងរបស់ក្រុមហ៊ុន ទាំង៥០ នេះ បានធ្វើឡើង ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។ តំណាងគណៈប្រតិភូក្រុមហ៊ុន លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០…

ព័ត៌មានថ្មីៗ