ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីដីឥដ្ឋ ទៅកាន់ថ្មគរ សាងសង់សម្រេចបានជិត ៥ % ហើយ
គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សម្រេចបានជិត ៥ % ។នេះបើយោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥។ប្រភពដែល បានឱ្យដឹងបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីឆ្នាំ២០២៣។ គម្រោងស្ពានដីឥដ្ឋ-ថ្មគរនេះ គឺមានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច…