Category: ព័ត៌មានទូទៅ

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មូលហេតុដែលនៅឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌផ្ទុះអាវុធ គឺព្រោះតែរថយន្តម៉ាកស្តារិច

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង | មូលហេតុដែលនៅឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌផ្ទុះអាវុធ គឺព្រោះតែរថយន្តម៉ាកស្តារិច ត្រូវសមត្ថកិច្ចស្ទាក់ជាប់ហើយតែមិនឈប់ ហើយថយបំបុកសមត្ថកិច្ច និងព្យាយាមបើករត់គេច ទាំងរថយន្តបិទស្កុតខ្មៅ ដែលសមត្ថកិច្ចពិបាកកំណត់មុខសញ្ញា ទើបសម្រេចចិត្តបំផ្ទុះអាវុធមុន

រាជរដ្ឋាភិបាលថៃ បានចេញបទបញ្ជាហាមប្រាមមិនឱ្យលក់គ្រឿងស្រវឹងក្នុងថ្ងៃបុណ្យព្រះពុទ្ធសាសនា លើកលែងតែនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ

បាងកក៖ រាជរដ្ឋាភិបាលថៃ បានចេញបទបញ្ជាហាមប្រាមមិនឱ្យលក់គ្រឿងស្រវឹងក្នុងថ្ងៃបុណ្យព្រះពុទ្ធសាសនា លើកលែងតែនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ។ ការណ៍នេះ ធ្វើឡើងដើម្បីជំរុញការចំណាយរបស់អ្នកដំណើរ និងលើកកម្ពស់វិស័យទេសចរណ៍…។ រាជរដ្ឋាភិបាលថៃ បានចេញការហាមប្រាមជាយូរមកហើយជុំវិញការលក់ស្រានៅថ្ងៃបុណ្យព្រះពុទ្ធសាសនា យ៉ាងណា ពេលនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការលក់គ្រឹងស្រវឹងសម្រាប់អ្នកដំណើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ក្នុងរយៈពេលប្រាំថ្ងៃ។ តើប្រាំថ្ងៃនោះមានថ្ងៃអ្វីខ្លះ? យោងតាមបទបញ្ជានេះ រាជរដ្ឋាភិបាលថៃហាមប្រាមលក់គ្រឿងស្រវឹងក្នុងថ្ងៃ ពិធីបុណ្យមាឃបូជា បុណ្យវិសាខបូជា ពិធីបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា ចូលព្រះវស្សា និងចេញព្រះវស្សា លើកលែងតែនៅភោជនីយដ្ឋាន និងហាងកាហ្វេក្នុងអាកាសយានដ្ឋានអន្តរជាតិ។ គួរជម្រាបថា ប្រតិបត្តិករក៏ដូចជាអាជីវករនៃកន្លែងកម្សាន្តនានា បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃអស់ជាច្រើនឆ្នាំ ដើម្បីលុបចោលការហាមប្រាមនេះ ដោយលើកហេតុផលថា ថៃមិនមែនជាប្រទេសកាន់ព្រះពុទ្ធសាសនាទាំងស្រុងទេ…

ប្រេស៊ីល បញ្ជាឲ្យផ្អាកសាងសង់រោងចក្ររបស់ BYD ក្រោយរកឃើញថាកម្មករធ្វើការប្រៀបដូចជា​ទាសករ​

អាជ្ញាធរប្រេស៊ីល បានបញ្ជាឲ្យផ្អាកការសាងសង់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD បណ្តោះអាសន្ន បន្ទាប់ពីរកឃើញថាកម្មករសំណង់នៅទីនោះធ្វើការ និងរស់នៅប្រៀបបីដូចជាទាសករ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាការងារសាធារណៈ (MPT) បានបង្ហាញឲ្យដឹងថា កម្មករដែលជាជនជាតិចិនជាង ១៦០ នាក់ ត្រូវបានជួយសង្គ្រោះ នៅទីតាំងសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន BYD ដែលស្ថិតនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល។ ប្រភពដដែលនេះ បាននិយាយទៀតថា កម្មករសំណង់ទាំងនោះ ​ត្រូវបានបង្ខិតបង្ខំឲ្យធ្វើការងារជាច្រើន ពោលគឺសឹងតែគ្មានពេលឈប់សម្រាក ស្របពេលលិខិត​ឆ្លង​ដែន​ និង​ប្រាក់​ខែ​របស់​ពួក​គេ​ ត្រូវ​បាន​ក្រុមហ៊ុន​ម៉ៅការសាងសង់​ដកហូតទុកផងដែរ។ ទន្ទឹមនឹងនេះ អធិការកិច្ចការងារ…

ចិន នឹងសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោក នៅតំបន់ខ្ពង់រាបទីបេ

ប្រទេសចិន កាលពីពេលថ្មីៗនេះកន្លងទៅនេះ បានអនុម័តទៅលើការសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ដែលជាការចាប់ផ្តើមគម្រោងដ៏មានមហិច្ឆតារបស់ខ្លួន ដោយស្ថិតនៅ​ឯចុងភាគខាងកើតនៃតំបន់ខ្ពង់រាបទីបេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​ យោងតាមការប៉ាន់ស្មានដោយក្រុមហ៊ុន Power Construction Corp របស់ប្រទេសចិន ក្នុងឆ្នាំ២០២០ បានបង្ហាញឲ្យដឹងថា ទំនប់ដែលមានទីតាំងនៅផ្នែកខាងក្រោមនៃទន្លេ Yarlung Zangbo នេះ អាចផលិតអគ្គិសនីបានរហូតដល់ទៅ ៣០០ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ចំនួននេះ នឹងច្រើនជាងបីដងនៃសមត្ថភាពផលិតបាន ៨៨,២ ពាន់លានគីឡូវ៉ាត់ម៉ោងរបស់ទំនប់ Three Gorges ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថាជាទំនប់អគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន។ ទន្ទឹមនឹងនេះ…

ចិន នឹងបន្តផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ និងទឹកស្អាតនៅកម្ពុជា

រដ្ឋាភិបាលចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ និងទឹកស្អាតនៅកម្ពុជា។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទដែលប្រែក្លាយតំបន់ជនបទឱ្យមានភាពរីកចម្រើនតាមរយៈការកាត់បន្ថយភាពក្រីក្រ។ លោកបន្តថា តាមរយៈចំណងមិត្តភាពដ៏យូរអង្វែងជាមួយកម្ពុជា ភាគីចិត្តនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងជួយក្នុងការអភិវឌ្ឍភូមិគំរូនៅកម្ពុជាបន្ថែមទៀត។ ជុំវិញរឿងនេះ លោក ឆាយ…

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃជាង៣០០លានដុល្លារ បានបើកការហោះហើរក្នុងស្រុកជាលើកដំបូងនៅថ្ងៃទី២៦ធ្នូនេះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង បានបើកទទួលស្វាគមន៍ជើងហោះហើរក្នុងស្រុក ជាលក្ខណៈជួល (Charter/ជើងហោះហើរជួល) ជាលើកដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះហើយ ខណៈកាលពីថ្ងៃទី២៥ម្សិលមិញនេះ ក្រុមហ៊ុន Coastal Airport Investment (CAI) ក៏បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ។ សូមបញ្ជាក់ថា ការទទួលជើងហោះហើរដំបូងរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺជាការហោះហើរសាកល្បងជួល ឆាតទើរ (Charter/ជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ)សាកល្បងក្នុងស្រុកជំហានដំបូង រវាងរាជធានីភ្នំពេញ និងខេត្តកោះកុង(តារាសាគរ)។ ដោយការហោះហើរនេះ ជាការចាប់ផ្តើមនៃការធ្វើដំណើរតាមផ្លូវអាកាសដំបូងនៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេរបស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច…

កម្ពុជា-វៀតណាម រួមគ្នាបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

កម្ពុជា-វៀតណាម បានសហការរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែប្រសើរថែមទៀត។វេទិកានេះ រៀបចំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា បានធ្វើឡើង កាលរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ តំណាងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា បានលើកឡើងថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈសម្រាប់វិនិយោគិន និងធុរជនកម្ពុជា និងវៀតណាមក្នុងការបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា…

ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ពិសេសលើវិស័យកសិ-ឧស្សាហកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ជាពិសេសការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ខណៈសម្តេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និងលទ្ធភាពបណ្ដាក់ទុនឱ្យបានច្រើនបន្ថែមទៀតនៅតំបន់ទាំងនោះផងដែរ។ ការថ្លែងបែបនេះរបស់សម្តេចធិបតី នៅក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នាវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនោះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែននេះ…

ទីលានទុកដាក់សំរាមជិត ២០ហិកតា នៅខេត្តកំពង់ចាម ដាក់ដំណើរការជាផ្លូវការហើយ

ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ចាម ទំហំជិត ២០ ហិកតា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ទីលានទុកដាក់សំរាមនេះ គឺជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានធ្វើឡើងក្រោម អធិបតី លោក រស់ វណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី យូសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ សូមបញ្ជាក់ថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ប្រើប្រាស់រយ:ពេលសាងសង់ចំនួន១១ខែ ដោយក្រុមហ៊ុន BM Construction & Electric…

មហាសេដ្ឋីអាមេរិកម្នាក់ ផ្តល់សំណើទឹកប្រាក់ ២០ពាន់លានដុល្លារ ដើម្បីទិញយក TikTok មកគ្រប់គ្រង

មហាសេដ្ឋីលំដាប់កំពូលរបស់សហរដ្ឋអាមេរិក លោក Frank McCourt ត្រូវបានគេរាយការណ៍ថា គ្រោងផ្តល់ជូនសំណើជាទឹកប្រាក់ចំនួន ២០ពាន់លានដុល្លារ ដើម្បីទិញយក TikTok មកគ្រប់គ្រង ចំពេលកម្មវិធីកម្សាន្តដ៏ធំនេះ កំពុងប្រឈមមុខទៅនឹងការបង្ខំឲ្យដាក់ខ្លួនចេញពីទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Tech In Asia។ លោក McCourt មានគោលបំណងផ្លាស់ប្តូរគំរូអាជីវកម្មរបស់ TikTok ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងលើការផ្សាយពាណិជ្ជកម្ម និងខ្លឹមសារបានដោយខ្លួនឯងផ្ទាល់ ខណ:ពួកគេក៏អាចបង្កើតប្រាក់ចំណូលតាមរយ:ការលក់ទំនិញលើអនឡាញ និងអាជ្ញាប័ណ្ណទិន្នន័យផងដែរ។ គួរឲ្យដឹងផងដែរថា ក្រុមការងាររបស់មហាសេដ្ឋី លោក McCourt បានចូលរួមចរចាជាមួយភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំងការពិភាក្សាដំបូងជាមួយបណ្តាញរបស់ប្រធានាធិបតីលោក…

ព័ត៌មានថ្មីៗ