Category: ព័ត៌មានទូទៅ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេសកម្ពុជា (FTB)

នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេសកម្ពុជា (FTB) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា និងស្នើសុំពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់(MOU) រវាងក្រសួងនិងធនាគារលើការទូទាត់ប្រាក់កម្រៃសេវាកម្មអាជ្ញាបណ្ណរបស់ក្រសួង ជាពិសេសការគោរពជូនពី ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបុគ្គលិកទាំងអស់របស់ធនាគារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គោរពជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមគ្រួសារផងដែរ។ Courtesy…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញធ្វើបាឋកថាស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញធ្វើបាឋកថាស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជូនលោកឧត្តមសេនីយ៍, វរសេនីយ៍, លោក លោកស្រី សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និង ប្អូនៗជាសិស្ស និងនិស្សិត ទាំងអស់ ក្នុងគោលបំណងឱ្យជ្រាបកាន់តែច្បាស់អំពីមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា សមត្ថកិច្ចក្រសួងទេសចរណ៍, យុទ្ធនាការ និង ព្រឹត្តិការណ៍សំខាន់ៗក្នុងវិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីដ៏ពិសេសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា កត្តាចំនួន ៤…

ពិធីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍

វិមាន ៧មករា៖ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដើម្បីផ្តល់អនុសាសន៍ណែនាំមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍គោរពវិន័យរបស់គណបក្ស ប្រឹងប្រែងសម្រេចកិច្ចការឱ្យអស់ពីសមត្ថភាព ដោយឈរលើភាពស្មោះត្រង់ និងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្មគ្រប់ជាន់ថ្នាក់។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក យ៉ាង អាយជុន ប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន

នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក យ៉ាង អាយជុន ប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ព្រមទាំងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា និងសិក្សាពីឱកាសវិនិយោគនៅកម្ពុជា ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ដើម្បីទាក់ទាញប្រជាជនចិនឱ្យអញ្ជើញមកដំណើរកម្សាន្តនៅកម្ពុជាឱ្យច្រើនឡើងជាលំដាប់។ Courtesy Meeting and Work Discussion Between His Excellency Minister HUOT…

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួង ដោយមានការចូលរួមពីតំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមមានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) និងក្រុមហ៊ុនវីរៈប៊ុនថាំ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិ «ទេទឹកពុះ» ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឱ្យបានច្រើនដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។ សូមជម្រាបជូនថារមណីយដ្ឋានធម្មជាតិ «ទេ…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម Wen wei អគ្គលេខាធិការងសមាគមន៍វប្បធម៌ទេសចរណ៍រដ្ឋធានីប៉េកាំង

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wen wei អគ្គលេខាធិការងសមាគមន៍វប្បធម៌ទេសចរណ៍រដ្ឋធានីប៉េកាំង និងសហការី ដើម្បីពិភាក្សាទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិជំរុញលើការផ្លាស់ប្តូរបទពិសោធក្នុងការអភិវឌ្ឍវិស័យទេសចរណ៍រវាងកម្ពុជា និងទីក្រុងប៉េកាំង និងការបង្កើតផលិតផលទេសចវប្បធម៌ច្នៃប្រឌិតដល់ការបង្កើតមជ្ឈមណ្ឌល AR/VR នូវប្រវត្តិប្រាសាទអង្គរវត្ត ការបង្កើតនូវភូមិវប្បធម៌អរូបីកម្ពុជា-ចិន ដោយបង្តើតការធ្វើផលិតផលអរូបីធ្វើដោយដៃរបស់ប្រទេសចិនមកធ្វើការដាក់តាំង ព្រមទាំងការបើកឡើងវិញនៅ Smile of Angkor Show សៀមរាប និងការពង្រីកនូវការលក់សំបុត្រ Smile…

សាររំលែកមរណទុក្ខ សូមគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត

សាររំលែកមរណទុក្ខ សូមគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដោយទទួលដំណឹងថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើត បងថ្លៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពនៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលីមកពីក្រសួង ស្ថាប័ន និងផ្នែកឯកជនផ្សេងៗទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សិក្សាផ្នែកគ្រប់គ្រងគ្រោះមហន្តរាយនិងភាពធន, យុទ្ធសាស្រ្តទំនាក់ទំនង, សិក្សាអភិវឌ្ឍន៍, យេនឌ័រ និងការសិក្សាអភិឌ្ឍន៍, សហគ្រិនភាព និងនវានុវត្តន៍, គីមីចំនីអាហារ និងបច្ចេកវិទ្យា, បរិស្ថាន និងនិរន្តភាព, ធុរកិច្ចកសិកម្ម, ច្បាប់ក្នុងការដោះស្រាយវិវាទ, ការអភិវឌ្ឍន៍សកល, បញ្ញាសិប្បនិមិ្មត (AI),…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative

ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ព្រមទាំងកិច្ចសហការគំាទ្រលើគំរោងថតវីដេអូបែបផ្សងព្រេងនៅប្រាសាទអង្គរវត្ត និងតំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាបនាពេលខាងមុខ ដោយក្រុមហ៊ុនបានសម្រេចយកប្រទេសកម្ពុជាពិសេសប្រាសាទអង្គរវត្តជាទីតាំងថត ផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម សុវត្ថិភាពដ៏ល្អ រួមទាំងភាពល្បីល្បាញជាបេតិកភណ្ឌពិភពលោក បដិសណ្ឋារកិច្ចដ៏រួសរាយនិងរាក់ទាក់របស់ប្រជាជនកម្ពុជា។ ជាលទ្ធផលនៃជំនួបដ៏មានសារៈសំខាន់និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរោងវីដេអូ…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាកម្មឌីជីថលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីសម្រួសដល់ការបង់ថ្លៃ ការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងសេវាផ្សេងៗដែលពាក់ព័ន្ធក្រៅពីអាជ្ញាប័ណ្ណទេសចរណ៍ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការគាំទ្រវិស័យទេសចរណ៍តាមរយៈការផ្តល់កម្ចីសម្រាប់ជួយដល់វិស័យទេសចរណ៍ សណ្ឋាគារ ជាពិសេសតំបន់ក្នុងគម្រោងយុទ្ធសាស្រ្តផែនការមេរបស់រដ្ឋាភិបាល រួមមាន៖ សៀមរាប ក្រុងព្រះសីហនុ កែប…

ព័ត៌មានថ្មីៗ